រូបភាព​ជុំវិញ​ពិភពលោក ១៣ តុលា ២០១៧

អ្នក​នយោបាយ​ពី​បក្ស​ប្រឆាំងចម្រុះ «មហា​សម្ព័ន្ធ​ជាតិ​ NASA» ស្ថិត​នៅ​ក្នុង​ឡាន​របស់​គាត់​​បន្ទាប់​ពី​ដប​ហ្គាស់​មួយ​ដែល​​ប៉ូលិសបាន​បាញ់​ បាន​ធ្លាក់​ចំ​ឡាន​របស់​គាត់​ក្នុង​ពេល​ធ្វើ​បាតុកម្ម​នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

បាតុករ​ម្នាក់​ដែល​​បាន​រង​ការ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដោយ​សារ​​ហ្គាស់​បង្ហូរ​ទឹក​ភ្នែក ហើយ​ត្រូវ​គេ​សង្ស័យ​ថា​បាន​វាយ​ដុំ​ដោយ​ប៉ូលិស​ កំពុង​ដេក​ដួល​លើ​ដី​ដោយ​មាន​ជាប់​ខ្នោះ​ផង បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន​​នៅ​ក្នុង​ឧទ្យាន Uhuru ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

កសិករ​ចែវទូក​កាត់ភូមិ​ដែល​បាន​លិច​លង់​ដោយ​ទឹក​ជំនន់​បណ្តាល​មក​ពី​សម្ពាធ​ទាប ក្នុង​ទីក្រុង​ហាណូយ​ ប្រទេស​វៀតណាម។

ក្មេង​ស្រី​ម្នាក់​កោ​រសក់​របស់នាង​ ដើម្បី​ចូល​រួម​ក្នុង​ពិធី​បំបួស​ដូនជី​ដ៏​ធំ​មួយ​ ដើម្បី​រំឭក​ខួប​ឆ្នាំ​ទី​១​នៃ​ការ​សោយទីវង្គត់​របស់​ព្រះមហាក្សត្រភូមិបុល អាឌុល យ៉ាដេត នៅ​ឯ​មណ្ឌល​ពុទ្ធសាសនា Sathira-Dhammasathan Buddhist កណ្ដាល​ក្រុង​បាងកក។

ក្រុម​កម្មករ​ផ្នែក​ដែក​របស់​បារាំង​ ធ្វើ​បាតុកម្ម​ដោយ​មាន​ភ្លើង បដា និង​ទង់​ជាតិ នៅ​តាម​ដង​ផ្លូវ​ក្នុង​ក្រុង​ប៉ារីស។

សិស្ស​សាលា​ឥណ្ឌា​ប្រមូល​គ្នា​បង្កើត​បាន​​ជា​រូបថត​​ប្រធានាធិបតី ​APJ Abdul Kalam ដែល​ទើប​ទទួល​មរណភាព ដើម្បី​រំឭក​ខួប​កំណើត​ទី​៨៦​របស់​លោក នៅ​ក្នុង​ទីក្រុង Chennai ប្រទេស​ឥណ្ឌា។

អ្នក​មើល​ថែ​សត្វ​កាន់​កូន​ខ្លាឃ្មុំ​ដែល​ទើប​កើត​ ដើម្បី​បង្ហាញ​ដល់​សាធារណជន​នៅ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​និង​អភិរក្សសត្វ​ខ្លា​ឃ្មុំធំ​ Bifengxia Base របស់​ចិន នៅ​ក្នុង​ក្រុង Yaan ក្នុង​ខេត្ត​ស៊ីឈួន ប្រទេស​ចិន។

ស្ត្រី​ម្នាក់​កំពុង​ឈរ​នៅ​ពី​មុខ​ការ​តុប​តែង​សិល្បៈ​មួយ​ក្នុង​ពិធី​បង្ហាញ​សិល្បៈ​ភ្លើង​ ក្នុង​ទីក្រុង​ប្រាក សាធារណរដ្ឋ​ឆែក។

សត្វ​រាគ​គូន​ដែល​មាន​អាយុ​៦​ខែ លេង​ក្នុង​ទ្រុង​​នៅ​ឯ​សួន​សត្វ​ Roev Ruchey នៅ​ជាយ​ក្រុង​ Krasnoyarsk នៃ​តំបន់​ស៊ីបេរី ប្រទេស​រុស្ស៊ី។