រូបភាព​ជុំវិញ​ពិភពលោក៖ ១២ តុលា ២០២២

ជន​ចំណាកស្រុក​លើក​ទូក​ខ្យល់​មួយ ខណៈ​ពួកគេ​ត្រៀម​ឡើង​លើ​ឆ្នេរ Gravelines ជិត​ក្រុង Dunkirk ភាគខាង​ជើង​ប្រទេស​បារាំង​ ដើម្បី​ព្យាយាម​ឆ្លង​កាត់​ច្រក​ English Channel។

កងកម្លាំង​អ៊ីស្រាអែល​ចាប់​ឃុំ​ខ្លួន​បុរស​ប៉ាឡេស្ទីន​ម្នាក់​ អំឡុងពេល​ប៉ះទង្គិច​គ្នា ក្នុង​ក្រុង Hebron នៅ​តំបន់ West Bank ដែល​គ្រប់គ្រង​ដោយ​អ៊ីស្រាអែល។

ក្បាល​កប៉ាល់មុជទឹក​ប្រភេទ K-3 “Leninsky Komsomol” ជំនាន់​សហភាព​សូវៀត ត្រូវ​បាន​បញ្ជូន​ពី​កំពង់ផែ​ទៅ​កាន់​សារមន្ទីរ​នៅ​ក្រុង Kronstadt ជាយ​ក្រុង St. Petersburg ​ប្រទេស​រុស្ស៊ី។

បុគ្គលិក​រង់ចាំ​ទទួល​ភ្ញៀវ​ចូល​ទស្សនា​ពិព័រណ៍ «ការ​ជំរុញ​ឆ្ពោះ​ទៅ​កាន់​សម័យកាល​ថ្មី» នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​ប៉េកាំង​ក្នុង​​ក្រុង​ប៉េកាំង ប្រទេស​ចិន នៅ​មុន​សមាជបក្ស​កុម្មុយនីស្ត​ចិន​លើក​ទី ២០។

កង​សង្គ្រោះ​លើក​សុនខ​ជំនាញ​រុករក​ បន្ទាប់​ពី​ការ​ស្វែងរក​សាកសព​នៅ​កន្លែង​រង​គ្រោះ​បាក់ដី​មួយ នៅ​ក្រុង Las Tejerias ប្រទេស​វេណេស៊ុយអេឡា កាល​ពី​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ​ ២០២២។

រូបថត​ពី​ឌ្រូន​បង្ហាញ​ដើមឈើ​ជុំវិញ​វិហារ Holy Hill Basilica កំពុង​ចាប់ផ្តើម​ប្រែផ្លាស់​ពណ៌ ក្នុង​ក្រុង Hubertus រដ្ឋ Wisconsin សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី ១១ ខែ​តុលា ឆ្នាំ​ ២០២២។

ព្រះសង្ឃ​និមន្ត​បិណ្ឌបាត្រ​ដោយ​ឆ្លង​កាត់​ផ្លូវ​លិច​ទឹក​មួយ​ក្នុង​ក្រុង Koh Kret ខេត្ត Nonthaburi ជាយ​ក្រុង​បាងកក ប្រទេស​ថៃ។

«បុរស​ពីង​ពាង» ឬ "Spiderman" ជនជាតិ​បារាំង​លោក Alain Robert ឡើង​អគារ​ Montparnasse ដើម្បី​ឆ្លុះបញ្ចាំង​ពី​វិបត្តិ​ប្រេង​និង​ថាមពល ក្នុង​អំឡុង​បាតុកម្ម​បិទ​កន្លែង​ស្តុក​ប្រេង​ដោយ​ក្រុម​សហជីព​អស់​ពេល​ប៉ុន្មាន​សប្តាហ៍​មក​នេះ នៅ​ទី​ក្រុង​ប៉ារីស ប្រទេស​បារាំង។

រូបថត​បង្ហាញ​ទិដ្ឋភាព​ក្នុង​ផ្សារ​ទំនើប​ Villagio Mall នៅ​រាជធានី​ដូហា ប្រទេស​កាតា នៅ​មុន​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ ២០២២។

ទស្សនា​រូបភាព​ជុំ​វិញពិភពលោក​ ពី​​ប្រទេសបារាំង អ៊ីស្រាអែល រុស្ស៊ី កាតា បារាំង ថៃ សហរដ្ឋអាមេរិក វេណេស៊ុយអេឡា និង​ចិន៕