រូបភាព​ជុំវិញ​ពិភពលោក ១២ តុលា ២០១៨

តារា​សម្ដែង​និង​បង្ហាញ​ម៉ូដ​អង់គ្លេស ​នាង Cara Delevingne (កណ្ដាល) បាន​មក​ដល់​ពិធី​អាពាហ៍​ពិពាហ៍​ម្ចាស់​ក្សត្រី​ Eugenie និង​លោក​ Jack Brooksbank នៅ​វិមាន​ Windsor ជិត​ទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស។

លោក Eoin Morgan ប្រធាន​ក្រុម​កីឡា​ Cricket របស់​ប្រទេស​អង់គ្លេស​ចាប់​បាល់​ក្នុង​ពេល​ហ្វឹកហាត់​​ត្រៀម​នៅ​កីឡដ្ឋាន​សម្រាប់​កីឡា​ Cricket ក្នុង​ទីក្រុង Dambulla ប្រទេស​ស្រីលង្កា។

ដំរី​អាស៊ី​ឈ្មោះ​ថា Kairavi ដែល​បាន​កើត​កាល​ថ្ងៃ​អង្គារ​នៅ​សួន​សត្វ Oklahoma City កំពុង​ដើរ​នៅ​ជិត​មេ​របស់​វា​នៅ​ក្នុង​ទីក្រុង Oklahoma សហរដ្ឋ​អាមេរិក។

លោក Peter Weiss ប្រធាន​​នាយកដ្ឋាន​អវកាស COMEX កំពុង​ពាក់​សាក​ល្បង​នូវ​សម្លៀក​បំពាក់​ដែល​ស្រដៀង​ទៅ​នឹង​សម្លៀក​បំពាក់​ប្រើ​សម្រាប់​ស្រាវ​ជ្រាវ​នៅ​ក្នុង​រូង​ភ្នំភ្លើង​ Caverne Gendarme ដែល​ស្ថិត​នៅ​ក្នុង​ឃុំ Saint-Philippe ដែល​ជា​កោះ​មួយ​របស់​ប្រទេស​បារាំង​នៅ​ក្រៅ​ប្រទេស​ឈ្មោះ​ថា Reunion។

រូប​ថត​​ដែល​ថត​ពី​លើ​អាកាស​ បង្ហាញ​ឲ្យ​ឃើញ​កសិករ​ម្នាក់​ឈ្មោះ​ Bhagwan Singh កំពុង​ស្រោច​ទឹក​ដំណាំខាត់ណា​​របស់​គាត់​ នៅ​ក្នុង​វាល​ជិត​មាត់​ទន្លេ Yamuna នៃ​ទីក្រុង​ញូវដែលី ប្រទេស​ឥណ្ឌា។

អ្នក​បូជា​ខ្លួន​សម្រាប់​ទីសក្ការៈ Loem Hu Thai Su បាន​យក​ដែក​ដែល​មាន​ភ្ជាប់​ជាមួយ​ផ្កា ចាក់​ទម្លុះ​ថ្ពាល់​​របស់​ខ្លួន​ក្នុង​ពេល​ប្រារព្ធ​ពិធី​មួយ​ឈ្មោះ​ថា ពិធី​អាហារ​បួស នៅ​​កោះ Phuket ប្រទេស​ថៃ។

ទូក​ជា​ច្រើន​ស្ថិត​នៅ​ក្នុង​​អាគារ​បាក់​បែក​ដោយ​សារ​​ព្យុះ​​ Michael នៅ​ជិត​ទីក្រុង Panama រដ្ឋ​ Florida សហរដ្ឋ​អាមេរិក។

ក្មេង​ប្រុស​ម្នាក់​គ្រវី​ទង់​ជាតិ​អេស្ប៉ាញ​ក្នុង​ពេល​ប្រារព្ធ​ទិវា​ជាតិ​អេស្ប៉ាញ​ នៅ​ទីក្រុង​ Barcelona នៃ​តំបន់ Catalan។

សិស្ស​និស្សិត​លើក​បដា​ក្នុង​ពេល​ប្រមូល​ផ្ដុំ​គ្នា​នៅ​ជិត​និវេសដ្ឋាន​ប្រធានាធិបតី​ហ្វីលីពីន ដើម្បី​ប្រឆាំង​នឹង​ការ​ដាក់​សញ្ញា​ក្រហម​ដោយ​ពួក​យោធា​នៅ​តាម​សាលា​និង​សាកល​វិទ្យាល័យ​​នៃ​ទីក្រុង​ Metro Manila ដោយ​ពួក​យោធា​ត្រូវ​បាន​គេ​ចោទ​ថា បាន​យក​សិស្ស​និស្សិត​ទាំង​នោះ​ទៅ​ភ្ជាប់​ជាមួយ​នឹង​គម្រោង​ទម្លាក់​ប្រធានា​ធិបតី​ Rodrigo Duterte។

ម្ចាស់​ក្សត្រី​អង់គ្លេស Eugenie អម​ដោយ​ឪពុក​របស់​នាង​គឺ​​ព្រះ​អង្គ​ម្ចាស់ Andrew បាន​មក​ដល់​ពិធី​អាពាហ៍​ពិពាហ៍​របស់​នាង ជាមួយ​នឹង​លោក Jack Brooksbank នៅ​វិមាន Windsor ជិត​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។