រូបភាពជុំវិញពិភពលោក ១២ តុលា ២០១៧
ជនជាតិចិន(អាវលឿង) ត្រូវបានចាប់ខ្លួនដោយសង្ស័យពីការចាប់ជំរិតទារប្រាក់តាមប្រព័ន្ធអ៊ីនធឺណិត។ ពួកគេត្រូវបានអមដោយប៉ូលិសចិន មុនពេលត្រូវបានបណ្ដេញចេញពីប្រទេសកម្ពុជាតាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងទីក្រុងភ្នំពេញ។
បុរសម្នាក់កំពុងដើរនៅក្រោមដើមឈើក្នុងរដូវស្លឹកឈើជ្រុះ ក្នុងទីក្រុងមិនស្តិ៍ ប្រតេសបេឡារុស។
ឧទ្ធម្ភាគចក្រ Super Puma Cougar របស់កងទ័ពអាកាសស្វ៊ីស បញ្ចេញអណ្ដាតភ្លើងក្នុងពេលហោះហើរ នៅលើរមណីយដ្ឋាន Axalp ក្នុងតំបន់ Oberland នៃរដ្ឋធានីប៊ែន ប្រទេសស្វ៊ីស។
មនុស្សកំពុងនាំគ្នាមើលទ្វារស្ថានីយ៍វារីអគ្គិសនី Hoa Binh ដែលកំពុងត្រូវបានជន់លិច ហើយត្រូវបានគេបើកចំហរ បន្ទាប់ពីមានភ្លៀងធ្លាក់យ៉ាងខ្លាំងដែលបណ្តាលមកពីសម្ពាធទាបក្នុងតំបន់ត្រូពិច ក្នុងខេត្ត Hoa Binh ប្រទេសវៀតណាម។
ផ្ទះជាច្រើនត្រូវបានភ្លើងឆេះដែលបង្កឡើងដោយភ្លើងព្រៃក្នុងទីក្រុង Santa Rosa រដ្ឋ California។ ភ្លើងព្រៃដែលជំរុញបន្ថែមដោយខ្យល់ខ្លាំងបានឆាបឆេះនៅភាគខាងជើងនៃរដ្ឋ California ធ្វើឲ្យពលរដ្ឋដែលរស់នៅទីនោះត្រូវចាក់ចេញទៅរកទីមានសុវត្ថិភាព គេចចេញពីផ្សែងនិងអណ្ដាតភ្លើងដែលឆេះផ្ទះរបស់ពួកគេ។
សត្វឃ្មុំកំពុងរកលំអងនៅលើផ្កា ក្នុងរដូវស្លឹកឈើជ្រុះដែលមានថ្ងៃរះចែងចាំង ក្នុងទីក្រុងបែលក្រាដ ប្រទេសស៊ែប៊ី។
ក្រុមបាតុករមួយក្តាប់តូចបានប៉ះទង្គិចគ្នានៅជួរមុខនៃបាតុកម្ម ក្នុងទីក្រុង Barcelona ប្រទេសអេស្ប៉ាញ។
សត្វខ្លាពូជស៊ីប៊ែរី ស្រែកនៅក្នុងសួនសត្វ Animal Park Hagenbeck ក្នុងទីក្រុង Hamburg ប្រទេសអាល្លឺម៉ង់។
សារមន្ទីរ Guggenheim ចាំងនឹងពន្លឺភ្លើងនៃការតាំងបង្ហាញមួយឈ្មោះថា «ចំណាំងផ្លាត» ដែលជាផ្នែកមួយនៃការអបអរខួបទី២០ ក្នុងទីក្រុង Bilbao ប្រទេសអេស្ប៉ាញ។
ទាហានកូរ៉េខាងជើងកំពុងដើរក្បួនព្យុហយាត្រា ក្នុងអំឡុងនៃដំណើរទស្សនកិច្ចរបស់លោក Marise Payne រដ្ឋមន្ត្រីក្រសួងការពារជាតិអូស្ត្រាលី និងរដ្ឋមន្ត្រីការបរទេស លោក Julie Bishop ទៅកាន់ភូមិមួយ ឈ្មោះថា Panmunjom នៅព្រំដែន ក្នុងក្រុង Paju ប្រទេសកូរ៉េខាងត្បូង។
សត្វពពែមួយក្បាលស្ថិតនៅជិតកន្លែងដែលសកម្មជនរបស់គណបក្ស «នគរបាលជាតិ» ធ្វើការតវ៉ាប្រឆាំងនឹងប្រធានាធិបតីសាធារណរដ្ឋឆែក លោក Milos Zeman នៅខាងក្រៅស្ថានទូតសាធារណរដ្ឋឆែក ក្នុងទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។