រូបភាពជុំវិញពិភពលោក ១១ តុលា ២០១៨
ដំបូលនៅលើឃ្លាំងរក្សាទុកទូកបានធ្លាក់ ក្រោយពេលព្យុះមួយឈ្មោះថា Michael បានកើតមានកាលពីថ្ងៃព្រហស្បតិ៍ នៅទីក្រុងមាត់សមុទ្រ Panama City ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក។
រ៉ុកកែត Soyuz-FG ដោយមានភ្ជាប់ជាមួយនូវយានអវកាស MS-10 ដែលដឹកអវកាសយានិកទៅកាន់ស្ថានីយ៍អាវកាសអន្តរជាតិ បានហោះចេញពីទីតាំង Baikonur cosmodrome របស់រុស្ស៊ី ក្នុងប្រទេសកាហ្សាក់ស្ថាន។
អ្នកពន្លត់អគ្គិភ័យម្នាក់បានលាបពពុះ Aqueous Film Forming នៅលើខ្លួននៅពេលគាត់ព្យាយាមគ្រប់គ្រងអគ្គិភ័យមួយដែលបានឆេះនៅរោងចក្រផលិតថ្នាំពង្រាវកំហាប់ នៅជាយក្រុង Ahmedabad ប្រទេសឥណ្ឌា។
កីឡាករ Kristof Milak នៃប្រទេសហុងគ្រី (កណ្ដាល) ប្រកួតជាមួយ Jakub Kraska នៃប្រទេសប៉ូឡូញ (ឆ្វេង) និងកីឡាករ Lucas Martins Costa Peixoto របស់ប្រទេសប្រេស៊ីល ក្នុងវិញ្ញាសារហែលទឹកសេរី ចម្ងាយ១០០ម៉ែត្រ នៅក្នុងការប្រកួតនៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
កីឡាករមកពីប្រទេសប្រេស៊ីល អូម៉ង់ អ៊ីតាលី បារាំង អូស្ត្រាលី សហរដ្ឋអាមេរិក អាល់ហ្សេរី អាហ្សង់ទីន រុស្ស៊ី ម៉ិកស៊ិក ក្នុងការប្រកួតទូកក្ដោង Techno 293+ នៅក្លឹប Nautico ក្នុងការប្រកួតកីឡាអូឡាំពិកសម្រាប់យុវជន នៅទីក្រុងប៊ុយណូស៊ែ ប្រទេសអាហ្សង់ទីន។
កុមារីពាក់ក្រណាត់ពណ៌ផ្កាឈូក លើកដៃគ្រវីក្នុងពេលពួកគេប្រារព្ធទិវាអន្តរជាតិសម្រាប់ក្មេងស្រី នៅសាលារៀនមួយក្នុងក្រុង Chandigarh ប្រទេសឥណ្ឌា។
សមាជិកអង្គការអេស្ប៉ាញ Pro activa Open Arms បីក្មេងម្នាក់ដែលត្រូវបានសង្គ្រោះដោយទូកតូចមួយ នៅសមុទ្រ Alboran ស្ថិតនៅចម្ងាយប្រមាណ៦៤គីឡូម៉ែត្រ ពីឆ្នេរសមុទ្រប្រទេសអេស្ប៉ាញ។
យន្តហោះពន្លត់អគ្គិភ័យបើកឆ្លងកាត់អគ្គិភ័យមួយដែលបង្កឡើងដោយបាល់ឡុងមានភ្ជាប់ក្រណាត់កំពុងឆេះ ដែលត្រូវបានរៀបចំឡើងដោយពួកប៉ាឡេស្ទីននៅតំបន់ Gaza Strip នៃឧទ្យានការពារធម្មជាតិ Karmia ជិតព្រំដែនជាមួយប្រទេសអ៊ីស្រាអែល។
នាង Megan Williams (ឆ្វេង) និងអ្នករួមបន្ទប់ Kaylee O'Brian កំពុងប្រមូលអីវ៉ាន់ចេញពីផ្ទះដែលត្រូវបានកម្ទេចក្រោយពីដើមឈើជាច្រើនដើមបានដួលទៅលើផ្ទះរបស់គាត់ បង្កដោយព្យុះសង្ឃរា Michael ក្នុងទីក្រុង Panama City រដ្ឋ Florida។
លោក Harvey Weinstein (កណ្ដាល) ដើរចូលទៅតុលាការកំពូលនៅរដ្ឋញូវយ៉ក។ ស្មាក្តីនៃតុលាការក្រុង Manhattan បានទម្លាក់បទចោទខ្លះនៃករណីរំលោភបំពានផ្លូវភេទដែលត្រូវបានចោទប្រកាន់លើអតីតអ្នកផលិតភាពយន្តរូបនេះ ក្រោយពេលភ័ស្តុតាងថ្មីត្រូវបានបង្ហាញ ដែលធ្វើឲ្យមានចម្ងល់ទៅលើអ្នកចោទប្រកាន់លោកម្នាក់ក្នុងចំណោម៣នាក់ ដែលបង្ហាញខ្លួននៅក្រុមប្រឹក្សាជំនុំជម្រះ។
ក្រុមអតិថិជនកំពុងសម្លឹងមើលត្រីធូណាដែលកករឹង ក្នុងពេលមានការដាក់លក់ដេញថ្លៃលើកដំបូងនៅផ្សារទើបតែបើកដំណើរការមួយឈ្មោះថាផ្សារ Toyosu ដែលជាទីតាំងលក់ត្រីថ្មីនៃទីក្រុងតូក្យូ ប្រទេសជប៉ុន។
ពលរដ្ឋស៊ូដង់ខាងត្បូងដែលរស់នៅក្នុងប្រទេសកេនយ៉ា កាន់រូបក្បាលខ្មោចនៅពេលពួកគេធ្វើបាតុកម្មនៅរដ្ឋធានីណៃរូប៊ី ដើម្បីស្នើឲ្យរដ្ឋាភិបាលកេនយ៉ាបង្កកទ្រព្យសម្បត្តិមេដឹកនាំប្រទេសស៊ូដង់ខាងត្បូង ដែលពាក់ព័ន្ធនឹងជម្លោះដែលកំពុងបន្តកើតមាននៅក្នុងប្រទេសរបស់ពួកគេ។
នាយករដ្ឋមន្ត្រីអ៊ុយក្រែន Volodymyr Groysman ប៉ះមនុស្សយន្តដែលមានឈ្មោះថា Sophia ដែលជាការច្នៃបង្កើតចុងក្រោយរបស់ក្រុមហ៊ុន Hanson Robotics ក្នុងកិច្ចប្រជុំមួយជាមួយក្រុមអ្នកច្នៃបង្កើតវ័យក្មេងនិងមន្ត្រីផ្សេងទៀត នៅទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។