រូបភាព​ជុំវិញពិភពលោក ១១ តុលា ២០១៧

កម្មវិធី​ប្រណាំង​ឡានពិភពលោក​ដើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ​​បង្ហាញ​ឡាន «RED Shift» របស់​ក្រុម​ Solar Team Twente នៃ​ប្រទេស​ហូឡង់​ក្បែរ​ ក្រុង​ Coober Pedy ក្នុង​ថ្ងៃប្រកួត​ទី​បួន។ កម្មវិធី​ប្រណាំង​ឡាន​ពិភពលោក​ដើរ​​ដោយ​ពន្លឺព្រះអាទិត្យ​ ចម្ងាយ ៣.០០០គីឡូម៉ែត្រនៅ​ប្រទេស​អូស្រ្តាលី បាន​ក្លាយ​ជា​ការប្រណាំង​ថ្មី​បំផុត​ក្នុង​ពិភពលោក​ដោយ​មាន​ក្រុមប្រណាំង​ជាច្រើន​ចង់​បង្ហាញ​ពី​ស្នាដៃ​កែច្នៃ​​របស់​ខ្លួន​ដែល​សង្ឃឹម​ថាថ្ងៃណា​មួយ​អាច​ក្លាយជា​ឡាន​ដឹកអ្នក​ដំណើរ​ដោយ​ពន្លឺ​ព្រះអាទិត្យ។

អ្នក​គាំទ្រ​ម្នាក់​របស់​គណបក្ស​ប្រឆាំង​កេនយ៉ា National Super Alliance (NASA) ដួល​លើ​ដី​បន្ទាប់ពី​ត្រូវ​បាន​បុក​ដោយ​ឡាន​ប៉ូលិស​អំឡុង​បាតុកម្ម​មួយ​តាម​ដងផ្លូវទីក្រុង​ណៃរ៉ូប៊ី។

ប៉ូលិស​កូបកម្ម​បាញ់​ផ្សែង​បង្ហូរ​ទឹកភ្នែក​ប្រឆាំង​នឹង​អ្នកគាំទ្រ​គណបក្ស​ប្រឆាំង​អំឡុង​បាតុកម្ម​មួយ​ប្រឆាំង​នឹង​គណកម្មាធិការ​រៀបចំ​ការបោះឆ្នោត​ឯករាជ្យ​ក្នុង​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។

នាយករដ្ឋមន្រ្តី​កាណាដា Justin Trudeau និង​ភរិយា​ Sophie និង​ទីប្រឹក្សា​សេតវិមាន​អ្នកស្រី​ Ivanka Trump  អង្គុយ​ជាមួយគ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​ ២០១៧​ «ស្រ្តី​ខ្លាំង​បំផុត» របស់​ទស្សនាវដ្ដី Fortune ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​កាលពី​ថ្ងៃទី​១០ តុលា ២០១៧។

ភ្នំភ្លើង Shinmoe បន្ទាប់ពី​ផ្ទុះ​រួច​នៅ​ក្នុងទីក្រុង​ Kirishima​ តំបន់ Kagoshima ប្រទេស​ជប៉ុនកាលពី​ថ្ងៃទី​១១ ខែតុលា ២០១៧។

Satchie Noro សម្តែង​របាំ​មួយដែល​គេ​ហៅថា «Origami» ដែល​នឹង​បើក​ពិធីបុណ្យ​របាំ​ឆត្រ​ក្នុង​ទីក្រុង​ឡុងដ៏នៅ​ក្បែរ​អគារ Battersea Power Station។