រូបភាព​ជុំវិញ​ពិភពលោក ១១ តុលា ២០១៦

ជន​មាន​ជំនឿ​ស៊ប់​ម្នាក់​អុជ​​ចង្រ្កៀង​ប្រេង​លើ​ស្មា​របស់​ខ្លួន​អំឡុង​ពេល​ពិធី​បុណ្យ «Dashian» ដែល​ជា​ពិធី​បុណ្យ​សាសនា​ហិណ្ឌូ នៅ​ក្រុង Bhaktapur ប្រទេស​នេប៉ាល់។

ស្រ្តី​ម្នាក់​ធ្វើ​ពពុះ​សាប៊ូ​នៅ​ដង​ផ្លូវ​ហាង​លក់​ឥវ៉ាន់​ក្នុង​ក្រុង Frankfurt ប្រទេស​អាល្លឺម៉ង់។

ជន​មូស្លីម​និកាយ​ស៊ីអ៊ីត​វាយ​ខ្លួន​នឹង​កាំបិត​មួយ​បាច់​នៅ​អំឡុងពេល​ពិធី​ដង្ហែ​ក្បួន Muharram នៅ​ក្រុង Srinagar តំបន់​កាស្មៀ​គ្រប់គ្រង​ដោយ​ប្រទេស​ឥណ្ឌា។

រូបភាព​ពី​អាកាស​បង្ហាញ​ពី​ម្ទេស​ក្រហម​ដាក់​សម្ងួត​នៅ​តំបន់​ស្វយ័ត​ Bayingolin Mongol ក្នុង​តំបន់​ស្វយ័ត​ Xinjiang Uighur ប្រទេស​ចិន។

ទារក Manut អាយុ​ ១១ ខែ​ ដែល​រង​គ្រោះ​ពី​អាការៈ​ខ្វះ​អាហារូបត្ថម្ភ​គ្រប់គ្រាន់ និង​ជំងឺ​ផ្លូវ​ដង្ហើម ត្រូវ​បាន​ផ្តល់​ជំនួយ​នៅ​ឯ​គ្លីនិក​មួយ​គ្រប់គ្រង​ដោយ​ក្រុម​គ្រូពេទ្យ​គ្មាន​ព្រំដែន​នៅ​ Bahr al Ghazal ភាគ​ខាងជើង​ ប្រទេស​ស៊ូដង់​ខាង​ត្បូង។

ឆ្មា​មួយ​ក្បាល​អង្គុយ​នៅ​ក្នុង​ទឹកជំនន់​បង្ក​ឡើង​ដោយ​ព្យុះ​សង្ឃរា Matthew នៅ​ក្រុង Nichol រដ្ឋ South Carolina កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៦។ មន្រ្តី​មន្ទីរ​ធនធាន​ធម្មជាតិ​រដ្ឋ South Carolina លោក Gregg Lowery បាន​សង្រ្គោះ​សត្វ​ឆ្មា​នោះ​នៅ​អំឡុងពេល​ល្បាត​នៅ​ក្នុង​ក្រុង​នោះ។

រថយន្ត​រៀន​បើកបរ​មួយ​លិច​នៅ​ក្នុង​ទឹកជំនន់ បន្ទាប់​ពី​មាន​ទឹកជំនន់​ក្រោយ​ពី​ព្យុះ​សង្ឃរា Matthew នៅ​ក្រុង Lumberton រដ្ឋ North Carolina កាល​ពី​ថ្ងៃ​ទី​១០ ខែ​តុលា ឆ្នាំ​២០១៦។ 

ទិដ្ឋភាព​ពណ៌​ស្លឹកឈើ​នា​រដូវ​កាល​ស្លឹក​ឈើ​ជ្រុះ​នៅ​កន្លែង​កប់​សព​មួយ​ជិត​វិហារ Congregational Church ក្នុងរដ្ឋ Maine សហរដ្ឋអាមេរិក កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៦។

យុទ្ធជន​ក្រុម​ប្រឆាំង​រដ្ឋាភិបាល​បើកបរ​រថយន្ត​របស់​ពួកគេ​ ដោយ​ធ្វើ​ការ​អបអរសាទរ​ទៅ​លើ​ការ​ដណ្តើម​យក​ក្រុង Baraghedeh និង​ក្រុង Kafr-Ghan ពី​ក្រុម​រដ្ឋឥស្លាម នៅ​ជាយ​ក្រុង Aleppo ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​ទី១០ ខែ​តុលា ឆ្នាំ​២០១៦។

បុរស​ម្នាក់​ជិះ​ក្តារ​លើ​ទឹក​អូស​ដោយ​ខ្លែង​មួយ​នៅ​បឹង Lake Leman ក្នុង​ក្រុង​ហ្សឺណែវ ប្រទេស​ស្វីស។