រូបភាព​ជុំវិញ​ពិភពលោក​ ១១ តុលា ២០១៥

Le Veyron stream is pictured on an autumn morning at La Tine de Conflens in La Sarraz, Switzerland, Oct. 4, 2017.

ទូក​ក្តោង​ឈ្មោះ Robertissima III របស់​អ៊ីតាលី​ចូល​រួម​ប្រកួត​ ក្នុង​ពេល​ប្រកួត​ជិះ​ទូក​មួយ​ដែល​មាន​ឈ្មោះ​ថា Barcolana នៅ​មុខ​កំពង់​ផែ Trieste។ ការ​ប្រកួត​ជិះ​ទូក​ Barcolana ប្រចាំ​ឆ្នាំ​នៅ​ក្នុង​ឈូង​សមុទ្រ Trieste នៅ​ក្បែរ​ប្រទេស​អ៊ីតាលី​ខាង​ជើង គឺ​ជា​ការ​ប្រកួត​មួយ​ក្នុង​ការ​ប្រកួត​ទូក​ក្តោង​ធំៗ​នៅ​ក្នុង​ពិភពលោក​ដែល​មាន​អ្នក​ចូលរួម​ច្រើន​ជាង​១.៥០០នាក់។

សមាជិក​គ្រួសារ​របស់​លោក Korkmaz Tedik ដែល​ជា​ជន​រងគ្រោះ​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​ យំ​សោក​នៅ​លើ​ក្តាមឈូស​របស់​លោក ក្នុង​ពិធី​បុណ្យ​សព​នៅ​ក្នុង​ក្រុង​អង់ការ៉ា (Ankara) ប្រទេស​តួកគី។ មនុស្ស​រាប់​ពាន់​នាក់ ដែល​ភាគច្រើន​ស្រែក​ពាក្យ​ស្លោក​ប្រឆាំង​រដ្ឋាភិបាល បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ក្នុង​កណ្តាល​ក្រុង​អង់ការ៉ា នៅ​ក្បែរ​កន្លែង​កើត​ហេតុ​នៃ​ការ​បំផ្ទុះ​គ្រាប់​បែក​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់​៩៥នាក់។ ការ​ប្រមូល​ផ្តុំ​នេះ​ជា​ការ​កាន់​ទុក្ខ​ឲ្យ​ជន​រងគ្រោះ​នៃ​ការ​វាយប្រហារ​ដែល​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ច្រើន​ជាង​គេ​នៅ​លើ​ទឹក​ដី​តួកគី។

រូបភាព​នេះ​ដែល​បង្ហោះ​ដោយ​គេហទំព័រ​ផ្លូវ​ការ​របស់​ក្រសួង​ការពារ​ជាតិ​របស់​អ៊ីរ៉ង់​ បង្ហាញ​ពី​ការ​បង្ហោះ​មីស៊ីល Emad ​ដែល​បាញ់​ក្នុង​ចម្ងាយ​ឆ្ងាយ​នៅ​កន្លែង​មួយ​ដែល​គេ​មិន​ស្គាល់។ ទូរទ្សសន៍​រដ្ឋ​របស់​អ៊ីរ៉ង់​បាន​រាយការណ៍​ថា ប្រទេស​នេះ​បាន​ធ្វើ​តេស្ត​បាញ់​បង្ហោះ​មីស៊ីល​ដែល​បាញ់​ក្នុង​ចម្ងាយ​ឆ្ងាយ​ថ្មី​មួយ​ដោយ​ជោគជ័យ។

បាតុករ​បាឡេស្ទីន​ដែល​រង​គ្រោះ​ត្រូវ​បាន​គេ​ជួយ​សង្រ្គោះ​ក្នុង​ពេល​ប៉ះ​ទង្គិច​នៅ​កន្លែង​ត្រួត​ពិនិត្យ​ក្រុង Hawara​ នៅ​ក្បែរ​ក្រុង Nablus ក្នុង​តំបន់​ West Bank។ ក្រសួង​សុខាភិបាល​របស់​បាឡេស្ទីន​និយាយ​ថា យ៉ាង​ហោច​ណាស់​ពលរដ្ឋ​បាឡេស្ទីន​៤៥នាក់​បាន​រង​របួស​ដោយ​ការ​គ្រាប់​កាំភ្លើង​ពិតប្រាកដ​នៅ​ក្នុង​ការ​ប៉ះ​ទង្គិច​រវាង​និស្សិត​សាកលវិទ្យាល័យ​ និង​កងកម្លាំង​អ៊ីស្រាអែល​នៅ​កន្លែង​ត្រួត​ពិនិត្យ​យោធា​នៅ​ក្បែរ​ក្រុង Nablus។

កសិករ​ម្នាក់​ចែវ​ទូក​របស់​គាត់​ នៅ​ពេល​គាត់​ឃ្វាល​ក្ងាន​នៅ​តំបន់​ដី​សើម​នៅ​ក្នុង​តំបន់ Jinhu ខេត្ត Jiangsu​ ប្រទេស​ចិន កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥។

លោក Livio Loi ដែល​ជា​កីឡាករ​ប្រណាំង​ម៉ូតូ​ Honda Moto3 របស់​ប្រទេស​បែលហ្ស៊ិក​ដួល​ក្នុង​ពេល​ប្រកួត Grand Prix របស់​ជប៉ុន​នៅ​ទីលាន​ប្រកួត Twin Ring Motegi នៅ​ភាគ​ខាង​ជើង​ប្រទេស​ជប៉ុន។

ស្ត្រីៗ​ស្លៀកពាក់​ក្នុង​សម្លៀកបំពាក់​ប្រពៃណី​ដេក​នៅ​ស្ងៀម​ បន្ទាប់​ចូល​រួម​ក្នុង​ការ​ហាត់​សម​សម្រាប់​របាំ Garba មុខ​ពិធី​បុណ្យ Navratri នៅ​ក្នុង​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។ ពិធីបុណ្យ Navratri ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ដើម្បី​ឧទ្ទិស​ដល់​ព្រះ Durga ត្រូវ​បាន​គេ​ប្រារព្ធ​ក្នុង​រយៈពេល​៩ថ្ងៃ នៅ​កន្លែង​ដែល​យុវជន​រាប់​ពាន់​នាក់​រាំ​ក្នុង​ពេល​រាត្រី​ក្នុង​សម្លៀកបំពាក់​ប្រពៃណី។

លោក Arch Bishop Antje Jackelen ធ្វើ​ពិធី​ជ្រមុជ​ទឹក​ឲ្យ​ព្រះ​រាជ​បុត្រ Nicolas របស់​ស៊ុយអែត (Sweden) ដែល​ទត​ដោយ​ព្រះ​នាង Madeleine ដែល​កំពុង​ពរ​ព្រះ​នាង Leonore (រូប​កណ្តាល) និង​ព្រះ​ស្វាមី Christopher O'Neill ក្នុង​ពេល​ធ្វើ​ពិធី​នៅ​ព្រះ​វិហារ Drottningholm Palace នៅ​ក្បែរ​ក្រុង​ស្តុបខុល (Stockholm) ប្រទេស​ស៊ុយអែត។

អ្នក​របាំ​រាំ​ក្នុង​ពិធី​ជួបជុំ​មួយ​ដែល​ប្រារព្ធ​ខួប​ទី​៧០​នៃ​ការ​បង្កើត​គណបក្ស​កាន់​អំណាច​ដែល​មាន​ឈ្មោះ​ថា Workers' Party របស់​កូរ៉េ​នៅ​ក្នុង​ក្រុង​ព្យុងយ៉ាង កូរ៉េ​ខាង​ជើង។

អ្នក​ស្ម័គ្រ​ចិត្ត​ចូលរួម​នៅ​ក្នុង​ការ​សម្តែង​កាន់​ភ្លើង​នៅ​ទីលាន Kim Il-Sung ក្នុង​ក្រុង​ព្យុងយ៉ាង កាលពី​ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៥ ដើម្បី​ប្រារព្ធ​ខួប​ទី៧០​នៃ​ការ​បង្កើត​គណបក្ស​កាន់​អំណាច​ដែល​មាន​ឈ្មោះ​ថា Workers' Party។

កីឡាករ Nico Hulkenberg របស់​អាល្លឺម៉ង់​ដែល​បើក​ឡាន​ Force India (រូប​លើ​គេ) និង​កីឡាករ​ Marcus Ericsson​ របស់​ស៊ុយអែត​ដែល​បើក​ឡាន Sauber បាន​ក្រឡាប់​លើ​គ្នា​ក្នុង​ពេល​ប្រកួត​មួយ​ដែល​មាន​ឈ្មោះ​ថា Formula One Russian Grand Prix នៅ​ទីលាន​ប្រកួត Sochi Autodrom Formula One នៅ​ក្រុង Sochi ប្រទេស​រុស្ស៊ី។