រូបភាពជុំវិញពិភពលោក៖ ១០ តុលា ២០២២
បុគ្គលិកផ្នែកជំនួយសង្គ្រោះកំពុងជួយស្រ្តីម្នាក់ពីអគារដែលរងការបំផ្លាញដោយគ្រាប់មីស៊ីលរុស្ស៊ីនៅក្រុងកៀវ ប្រទេសអ៊ុយក្រែន។ ទីភ្នាក់ងារជាតិសម្រាប់ជំនួយសង្គ្រោះបន្ទាន់ឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ១១ នាក់ត្រូវបានសម្លាប់ និង ៦៤ នាក់ ទៀតរងរបួសនៅក្នុងការវាយប្រហារដោយគ្រាប់មីស៊ីលរបស់រុស្ស៊ី។
ស្រ្តីឈ្មោះ Chenae Bullock នៃកុលសម្ព័ន្ធ The Shinnecock Indian Nation លើកឃ្លោកដាក់ទឹកមួយ ក្នុងអំឡុងពិធីបួងសួងនាពេលព្រះអាទិត្យរះនៅតាមបណ្តោយទន្លេ East River កោះ Randall ក្នុងក្រុងញូវយ៉ក នៅថ្ងៃបុណ្យផ្តល់ការគោរពដល់ក្រុមជនកុលសម្ព័ន្ធនៅសហរដ្ឋអាមេរិក។
បុគ្គលិកសន្តិសុខម្នាក់ក្នុងសម្លៀកបំពាក់ការពារជំងឺឆ្លង ឈរល្បាតនៅមុខក្លោងទ្វារមួយ បន្ទាប់ពីមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ នៅក្រុងសៀងហៃ ប្រទេសចិន។
រូបថតមិនបញ្ជាក់កាលបរិច្ឆេទមួយ ដែលត្រូវបានផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានជាតិកូរ៉េខាងជើង (KCNA) បង្ហាញពីការធ្វើតេស្តសាកល្បងបង្ហោះគ្រាប់មីស៊ីល Hokkaido ដោយកងប្រតិបត្តិការយុទ្ធសាស្រ្តនុយក្លេអ៊ែររបស់កូរ៉េខាងជើង នៅទីតាំងមិនត្រូវបានបញ្ជាក់ច្បាស់មួយ។
កុមារម្នាក់អង្គុយលើដំបូលផ្ទះដែលរងការលិចលង់ដោយគ្រោះទឹកជំនន់នៅក្រុង Lhokseumawe ខេត្ត Aceh ប្រទេសឥណ្ឌូណេស៊ី។
បុរសម្នាក់សម្លឹងមើលគំរូយាន្ត XPeng X2 ដែលជាយន្តហោះធុនតូចមួយដំណើរការដោយអគ្គិសនី បង្កើតឡើងដោយក្រុមហ៊ុន XPeng ដែលកំពុងត្រូវបានធ្វើតេស្តសាកល្បងនៅសង្កាត់ Marina ក្នុងក្រុង Dubai ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
ពលរដ្ឋស្វែងរកសាច់ញាតិដែលបានបាត់ខ្លួននៅក្នុងគំនរផ្ទះសម្បែងដែលរងការបំផ្លាញដោយសារគ្រោះបាក់ដី ក្នុងអំឡុងភ្លៀងធ្លាក់ខ្លាំងនៅក្រុង Las Tejerias រដ្ឋ Aragua ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២។
ព្រះចន្ទពេញវង់រះពីក្រោយវិមាន Washington Monument ក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២។
បុរសម្នាក់លីធុងទឹកទទេរមួយឆ្លងកាត់តំបន់រងទឹកជំនន់ បន្ទាប់ពីមានព្យុះត្រូពិច Julia ក្នុងក្រុង Progreso ប្រទេសហុងឌូរ៉ាស កាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ ២០២២។
សត្វទីទុយប្រភេទ Ural មួយក្បាលត្រូវបានគេថតផ្តិតរូប ក្នុងអំឡុងកម្មវិធីពិព័រណ៍បក្សីមួយនៅសាកលវិទ្យាល័យជាតិអប់រំកូវ៉ែត ក្នុងក្រុងកូវ៉ែត។