រូបភាពជុំវិញពិភពលោក ១០ តុលា ២០១៩
មនុស្សរត់ទៅរកកន្លែងពួន ក្នុងទីក្រុង Akcakale ប្រទេសតួកគី បន្ទាប់ពីមានការបាញ់កាំភ្លើងត្បាល់ចេញពីប្រទេសស៊ីរី។ អ្នកសារព័ត៌មានរបស់ AP និយាយថា យ៉ាងហោចណាស់មានអាគាររដ្ឋាភិបាល២ ត្រូវបានរងការបាញ់ដោយកាំភ្លើងធំ នៅព្រំដែននៃខេត្ត Sanliurfa ហើយមនុស្សយ៉ាងហោចណាស់២នាក់បានរងរបួស។
ជនជាតិជ្វីសដែលគោរពសាសនាគ្រិស្តទិញស្លឹកដូងទៅរៀបចំពិធី Sukkah មុនពេលថ្ងៃសម្រាក Sukkot មកដល់នៅស្រុក Mea Shearim ក្នុងទីក្រុងហ្ស៊េរុយសាឡិម។
មនុស្សម្នាកាន់ទុក្ខនៅខាងក្រៅអាគារសម្រាប់គោរពសាសនា ក្នុងទីក្រុង Halle ប្រទេសអាល្លឺម៉ង់ មួយថ្ងៃបន្ទាប់ពីមនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុងការបាញ់ប្រហារមួយ។
សិស្សសាលានៅប្រទេសឥណ្ឌា ពាក់ម៉ាស់មុខមានរូបប្រធានាធិបតី ស៊ី ជិនពីង ដើម្បីស្វាគមន៍លោកនៅក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Chennai។
កន្លែងកបសាកសព Teywizim (កណ្ដាល) នៅទីក្រុង Hotan ខេត្តស៊ីនជាំង ប្រទេសចិន ថតកាលពីខែមេសា ២០១៨ និងទិដ្ឋភាពកន្លែងដដែលថតនៅខែសីហា ២០១៩។ ពេលថតនៅឆ្នាំ២០១៩ ទីនេះមិនមានផ្លាកសញ្ញានៃទីតាំងទេ។ ប្រទេសចិនកំពុងបំផ្លាញកន្លែងកបសាកសពនៃជនអំបូរភាគតិច Uighur។
ស្ត្រីជនជាតិអ៊ីរ៉ង់សប្បាយរីករាយក្នុងពេលប្រកួតបាល់ទាត់រវាងអ៊ីរ៉ង់ និងកម្ពុជា នៅក្នុងវគ្គជម្រុះសម្រាប់បាល់ទាត់ពិភពលោក ២០២២ នៅកីឡដ្ឋាន Azadi រដ្ឋធានីតេហេរ៉ង់។ ស្ត្រីជនជាតិអ៊ីរ៉ង់ត្រូវបានអនុញ្ញាតឲ្យចូលរួមក្នុងកីឡដ្ឋាននេះ ជាលើកដំបូងក្នុងប៉ុន្មានទសវត្សរ៍ចុងក្រោយ។
ក្រុមអ្នកពន្លត់ភ្លើងកំពុងព្យាយាមគ្រប់គ្រងភ្លើងព្រៃ ដែលកំពុងឆេះនៅ Merrill Dr. ក្នុងទីក្រុង Moraga រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។
ក្មេងប្រុសម្នាក់ពាក់អាវ រូបពីងពាង Spiderman ឈរនៅផ្លូវរថភ្លើងក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម។
អ្នករបាំម្នាក់នៃក្រុមល្ខោន Paris Opera Ballet សម្ដែងក្នុងពិធី Degas Danse នៅក្នុងកម្មវិធីដាច់ដោយឡែកមួយនៃការបង្ហាញ Degas at the Opera នៅសារមន្ទីរ Orsay ក្នុងទីក្រុងប៉ារីស ប្រទេសបារាំង។
បុរសម្នាក់ដើរជាមួយគោមួយក្បាល នៅជិតភូមិមួយដែលផ្នែកខ្លះគ្របដណ្ដប់ដោយអ័ព្ទ នៅក្នុងស្រុក Haraz ដែលជាស្រុកស្ថិតនៅក្នុងតំបន់ភ្នំ ស្ថិតនៅប្រមាណ៩០គីឡូម៉ែត្រ ភាគនិរតី នៃទីក្រុងសាណា ប្រទេសយេម៉ែន។
អ្នកស្រី Zeba Masood សកម្មជនសិទ្ធិសត្វពាហនៈចំណាយពេលជាមួយឆ្កែដែលត្រូវបានសង្គ្រោះនៅអង្គការសង្គ្រោះសត្វ ដែលដាក់ឈ្មោះថា «កន្លែងការពារសត្វពាហនៈដែលមានសំណាង» ដែលជាអង្គការមិនមែនរដ្ឋាភិបាលផ្ដល់កន្លែងសម្រាប់ឆ្កែដែលគេបោះបង់ចោល នៅទីក្រុង Peshawar ប្រទេសប៉ាគីស្ថាន។