រូបភាព​ជុំវិញ​ពិភពលោក ១០ តុលា ២០១៨

អ្នក​ប្រមាញ់​ខ្យល់ព្យុះ​លោត​ចូល​រថយន្ត​របស់​ខ្លួន​អំឡុង​ព្យុះ​ Michael ដើម្បី​យក​ឧបករណ៍​ បន្ទាប់​ពី​រោង​ខាង​មុខ​សណ្ឋាគារ​មួយ​បាន​រលំ​នៅ​ឆ្នេរ Panama រដ្ឋ Florida។ ខ្យល់​ព្យុះ Michael ធ្វើ​ឲ្យ​មាន​ការបាក់​ដី​នៅ​ក្បែរ​ឆ្នេរ Mexico Beach ដែល​អាច​នឹង​ក្លាយ​ជា​ខ្យល់​ព្យុះ​ខ្លាំង​បំផុត​ដែល​បោក​បក់​កាត់​ទឹកដី​សហរដ្ឋ​អាមេរិក​ក្នុង​រយៈពេល​៥០​ឆ្នាំ។

យុទ្ធជន​ឧទ្ទាម​ស៊ីរី​ជាមួយ​នឹងគណបក្ស​រណសិរ្ស​រំដោះជាតិ (NLF) ត្រូវ​បាន​មើល​ឃើញ​តាម​រូង​មួយ។ ពួកគេ​កំពុង​អង្គុយ​នៅ​ភាគ​ពាយព្យនៃ​ខេត្ត Aleppo កាលពី​ថ្ងៃទី​០៩ ខែ តុលា ឆ្នាំ ២០១៨។

យន្តហោះ​ចម្បាំង​ A F/A-18 Hornet ហោះ​កាត់​ទស្សនិក​ជន​អំឡុង​ព្រឹត្តិការណ៍​សមយុទ្ធ​មួយ​ដោយ​កងកម្លាំង​ទ័ព​អាកាស​ស្វីស​នៅ Axalp ប្រទេស​ស្វីស។

ស្រ្តី​ម្នាក់​ឈរ​លើ​ស្ពាន​ថ្មើរ​ជើង​មួយ​លើ​ទន្លេ Garry ក្បែរ​ Pitlochry ប្រទេស Scotland ចក្រភព​អង់គ្លេស។​

ជន​ទើប​ទទួល​បាន​សញ្ជាតិ​កាណាដា​ចំនួន​៦​នាក់​កំពុង​ធ្វើការ​ស្បថស្បែនៅ​លើ«Edgewalk»​ អគារ CN Tower ដែល​មាន​កម្ពស់​៣៥៦ ម៉ែត្រ​លើ​ទីក្រុង​ Toronto រដ្ឋធានី Ontario កាលពី​ថ្ងៃទី​០៩ ខែ តុលា ឆ្នាំ ២០១៨។

ស្រ្តី​ម្នាក់​ដើរ​កាត់ធ្នើរ​នំប៉័ង​ទទេ​មួយ​នៅ​ក្នុង​ហាង​ក្នុង​រដ្ឋ​ធានី​ហារ៉ារ៉េ កាលពីថ្ងៃទី​០៩ ខែ តុលា ឆ្នាំ ២០១៨។ ប្រទេស​ស៊ីមបាវ៉េ​កំពុង​ធ្លាក់​ចូល​ក្នុង​វិបត្តិសេដ្ឋកិច្ច​ក្នុង​​រយៈពេល​១០ឆ្នាំ។

បុរស​ម្នាក់​ដើរ​កាត់​ទូក​ធំ​មួយ​ដែល​ត្រូវ​រលក​ tsunami បក់​មក​ក្នុង​ភូមិ Wani ជាយក្រុង Palu ប្រទេស​ឥណ្ឌូណេស៊ី។

សាសនិក​ហិណ្ឌូ​ឥណ្ឌា​ធ្វើការថ្វាយបង្គុំ​ពេល​ព្រឹក​ក្នុង​ទន្លេ Ganges ក្នុង​ថ្ងៃទី​០១​នៃ​បុណ្យ Navratri ដែល​មាន​រយៈពេល​៩ថ្ងៃ​ក្នុង​ទីក្រុង Allahabad ប្រទេស​ឥណ្ឌា។