រូបភាព​ជុំវិញ​ពិភពលោក ១០ តុលា ២០១៧

បក្សី​ជាច្រើន​បាន​ហោះ​ជា​ហ្វូង​ឆ្លងកាត់​ទៅ​ច្រាំង​វាល​ខ្សាច់​អំឡុង​ខែ​ដែល​មាន​ជំនោរខ្ពស់​បំផុត​នៅ​តំបន់​មាត់​សមុទ្រ​ The Wash Estuary ក្បែរ​ភូមិ​ Snettisham ទីក្រុង Norfolk ប្រទេស​អង់គ្លេស។

ពលរដ្ឋ​ចិន​មួយគូរ​កំពុង​រាំនៅ​ក្នុង​​សួន​ឧទ្យាន​ដែល​កំពុង​ចុះ​អាប់​ក្នុង​ទីក្រុង​ Huai'an ខេត្ត​ Jiangsu ប្រទេស​ចិន។

លិខិត​ប្រកាស​ឯករាជ្យ​​ត្រូវ​បាន​ថត​បន្ទាប់​ពី​ចុះ​ហត្ថលេខា​ដោយ​សមាជិក​នៃ​រដ្ឋាភិបាល​តំបន់ Catalan នៅ​សភា​ Catalan ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

កាំជ្រួច​រ៉ុកកែត​ H-2A មួយ​ដែល​មាន​ដឹក​ផ្កាយ​រណប​ទំហំ​តូច​របស់​ជប៉ុន​ទី​០៤​និង​ចុងក្រោយ Michibiki No. 4 បាន​ត្រូវ​បាញ់​ចេញ​ពី​មជ្ឈមណ្ឌល​អាកាស Tanegashima Space Center ក្នុង​តំបន់ Kagoshima Prefecture ភាគ​និរតីប្រទេស​ជប៉ុន។

នាង Mary Caughey​​ និង​កូន​ប្រុស​របស់​នាង​បាន​រក​ឃើញ​ចិញ្ចៀន​រៀប​អាពាហ៍​ពិពាហ៍​របស់​នាង​នៅ​ក្នុង​គំនរ​បាក់បែក​បន្ទាប់​ពី​គេហដ្ឋាន​របស់​នាង​ត្រូវ​បាន​ឆាបឆេះក្នុង​ទីក្រុង​ Kenwood រដ្ឋ​កាលីហ្វ័រញ៉ា។

ឧទ្ធម្ភាគចក្រ​មួយ​បាន​ទម្លាក់​ទឹក​លើ​ភ្លើងឆេះ​​មួយ​នៅ​ក្នុង​ទី​ក្រុង​ Orange រដ្ឋ​កាលី​ហ្វ័រញ៉ា​កាលពី​ថ្ងៃទី០៩ តុលា​ ២០១៧។

ក្រុម​ប៉ូលិស​ប្រឆាំង​កូបកម្ម​កំពុង​ទប់ទល់​ជាមួយ​នឹង​បាតុករ​នៅ​តាម​ផ្លូវ​ក្នុង​បាតុកម្ម​មួយ​នៅទីក្រុង​ប៉ារីស​ ដែលជាផ្នែក​មួយ​នៃ​បាតុកម្ម​ទូទាំង​ប្រទេស​។ ថ្ងៃបាតុកម្ម​នេះ​ត្រូវ​បាន​​ធ្វើ​ឡើង​ដោយ​សហជីព​ចំនួន​០៩ ដែល​តំណាង​ឲ្យ​បុគ្គលិក​ការងារ​រដ្ឋ​ដើម្បី​បង្ហាញ​ពី​ការ​មិន​យល​ស្រប​ជាមួយ​នឹង​ប្រធានាធិបតី​បារាំងដែល​បាន​ធ្វើ​កំណែ​ទម្រង់​លើ​សេវ៉ា​សាធារណៈ​និង​គម្រោង​រដ្ឋាភីបាល​ដើម្បី​ផ្អាក​ផ្តល់​ប្រាក់កម្រៃ​និង​លុប​បំបាត់​ការងារ​រដ្ឋ​ចំនួន​១២.០០០​ការងារ។

បាតុករ​ម្នាក់​ត្រូវ​បាន​​ប៉ូលិស​កូបកម្ម​ចាប់ខ្លួន​អំឡុង​ការ​ប្រមូល​ផ្តុំ​ប្រឆាំង​នឹង​ទិវា Columbus Day ក្នុង​ទីក្រុង​ Santiago ប្រទេស​ឈីលី កាលពី​ថ្ងៃទី​០៩ តុលា ២០១៧។

ស្រ្តី​ពីរ​នាក់​បី​កូន​របស់​ខ្លួន​ដើរកាត់​ទាហាន​ម្នាក់​អំឡុង​ប្រតិបត្តិការ​នៅ​ក្នុង​តំបន់អនាធិបតេយ្យ​ Rocinha ទីក្រុង​ Rio de Janeiro ប្រទេស​ប្រេស៊ីល។ ប៉ូលិស​ជាង​១.០០០​នាក់​និង​ទាហា​កំពុង​រុករកអាវុធ​និង​គ្រាប់​រំសេវ​​​នៅតំបន់​អនាធិបតេយ្យ​ធំ​បំផុត​នៅ​ក្នុង​ទីក្រុ​ង​ Rio ខណ​ដែល​មាន​ការ​បង្រ្កាប​ក្រុម​អ្នក​ប្រើ​ប្រាស់ថ្នាំ​ញៀន​។