រូបភាព​ជុំវិញពិភពលោក ១០ តុលា ២០១៦

ក្រុម​និស្សិត​ធ្វើការ​សម្តែង​នៅ​អំឡុងពេល​អបអរសាទរ​ថ្ងៃ​បុណ្យ​ជាតិ​​ពី​មុខ​វិមាន​ប្រធានាធិបតី​ក្នុង​ក្រុង​តៃប៉ិ កោះ​តៃវ៉ាន់។

អ្នកចូលរួម​បំពេញ​កែវ​របស់​ពួកគេ​ ខណៈ​ដែល​មាន​ការ​បាញ់​ស្រាបៀ​ពី​ធុង​ស្រាបៀ​មួយ​នៅ​អំឡុងពេល​ពិធី​បុណ្យ​ទទួលទាន​ស្រាបៀ Oktoberfest នៅ​ក្រុង Villa General Belgrano ប្រទេស​អាហ្សង់ទីន កាល​ពី​ថ្ងៃ​ទី០៩ ខែ​តុលា ឆ្នាំ​២០១៦។

ជន​មូស្លីម​និកាយ​ស៊ីអ៊ីត​​ធ្វើការ​សម្តែង​ជាមួយ​នឹង​ភ្លើង​នៅ​អំឡុងពេល​ថ្ងៃ​បុណ្យ​ Ashoura នៅ​ក្រុង Najaf ប្រទេស​អ៊ីរ៉ាក់ កាល​ពី​ថ្ងៃ​ទី០៩ ខែ​តុលា ឆ្នាំ​២០១៦។

បុរស​ម្នាក់​រុញ​ស្លឹកឈើ​ជ្រុះ​នៅ​ទីលាន​មួយ​ក្រោម​ដើម​នៅ​ក្រុង Brandenburg ភាគ​ខាង​ជើង​ប្រទេស​អាល្លឺម៉ង់។

ក្រុម​និស្សិត​ធ្វើ​ការ​ទាមទារ​ការ​អប់រំ​ដោយ​ឥត​គិត​ថ្លៃ​ការពារ​ខ្លួន នៅ​ពេល​រង​ការ​បាញ់​គ្រាប់​បង្រ្កាប​បាតុកម្ម​ដោយ​ប៉ូលិស​បង្រ្កាប​បាតុកម្ម​អំឡុងពេល​បាតុកម្ម​នៅ​ខាង​ក្រៅ​មហាវិទ្យាល័យ Witwatersrand នៅ​ក្រុង Johannesburg ប្រទេស​អាហ្វ្រិកខាងត្បូង។

ផ្ទះ​សម្បែង​រង​ទឹក​ជំនន់​នៅ​ក្រុង Nichols នៅ​រដ្ឋ South Carolin។ ផ្ទះ​សម្បែង និង​អាជីវកម្ម​ជិត​មួយ​លាន​នៅ​តែ​មិនទាន់​មាន​អគ្គិសនី​ប្រើប្រាស់​នៅ​រដ្ឋនោះ​ បន្ទាប់​ពី​ព្យុះសង្ឃរា Matthew។ 

បាតុករ​ម្នាក់​ត្រូវ​បាន​ប៉ូលិស​បង្រ្កាប​ឃុំ​ខ្លួន​ អំឡុងពេល​បាតុកម្ម​ធ្វើ​ឡើង​ដោយ​សកម្មជន Mapuche Indian ប្រឆាំង​នឹង​ថ្ងៃ Columbus Day នៅ​ក្រុង​សានត្យាហ្គោ ប្រទេស​ឈីលី។

រូប​បិសាធ​ល្ពៅ​តូចៗ​ត្រូវ​បាន​ដាក់​បង្ហាញ​សម្រាប់​ក្មេងៗ​នៅ​ហាង​មួយ​ក្នុង​ក្រុង Springfield រដ្ឋ Virginia ជា​ផ្នែក​មួយ​នៃ​ការ​តុបតែង​លម្អ​មុន​ពេល​ថ្ងៃ​បុណ្យ Halloween នៅ​ចុង​ខែ​នេះ។ 

បុរស​កាន់​សាសនា​ជ្វីព​បែប Ultra-Orthodox នៃ​និកាយ Vizhnitz Hassidic នៅ​ជើង​ភ្នំ​ ដែល​អាច​មើល​ទៅ​សមុទ្រ​មេឌីទែរ៉ានេ ខណៈ​ដែល​ពួកគេ​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ Tashlich ក្នុង​ក្រុង Herzeliya ប្រទេស​អ៊ីស្រាអែល។

ទូកក្តោង​ប្រមូល​ផ្តុំ​មុន​ពេល​ចាប់​ផ្តើម​ពិធី​ Barcolana មុខ​កំពង់ផែ Trieste ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃ​ទី០៩ ខែ​តុលា ឆ្នាំ​២០១៦។