រូបភាពជុំវិញ​ពិភពលោក​ ០១ តុលា ២០១៥

ក្រុម​មេធាវី​ធ្វើ​ដំណើរ​ពី​វិហារ Westminster Abbey ទៅ​កាន់​សភា​តំណាងរាស្រ្ត​នៅ​កណ្តាល​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស​ បន្ទាប់​ពី​ពិធី​មួយ​ដែល​ប្រារព្ធ​កំណត់​ការ​ចាប់​ផ្តើម​ឆ្នាំ​ថ្មី​ក្នុង​ការ​ប្រើ​ច្បាប់។

گزشتہ 90 برس میں پورٹو ریکو سے ٹکرانے والا یہ شدید ترین طوفان تھا

ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin បាន​ចូល​ទៅ​ក្នុង​សាល Alexadrovsky Hall ដើម្បី​ដឹកនាំ​កិច្ចប្រជុំ​អង្គប្រឹក្សា​ប្រធានាធិបតី​សម្រាប់​សង្គម​ស៊ីវិល និង​សិទ្ធិ​មនុស្ស​នៅ​វិមាន​ក្រឹមឡាំង​ ក្នុង​ក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ព្យុះ​សង្ឃរា​ Joaquin ដ៏​មហិមា​ត្រូវ​បាន​បង្ហាញ​តាមរយៈ​ផ្កាយរណប GOES West។

ក្រុម​នាវិក​នៃ​នាវា​ USS Ronald Reagan ដែល​ជា​នាវា​ដឹក​លំដាប់​ថ្នាក់ Nimitz ដើរ​ដោយ​ថាមពល​នុយក្លេអ៊ែរ​ បាន​ធ្វើ​ការ​គោរព​នៅ​ខាង​ក្រោយ​ទង់ជាតិ​ស.រ.អា ខណៈ​ដែល​នាវា​នេះ​បាន​មក​ដល់​មូលដ្ឋាន​ទ័ព​ជើងទឹក​ស.រ.អា​នៅ​ក្រុង Yokosuka ភាគ​ខាង​ត្បូង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

អ្នក​នេសាទ​ត្រៀម​សំណាញ់​របស់​ខ្លួន​នៅ​តាម​បណ្តោយ​ឆ្នេរ​សមុទ្រ​អារ៉ាប់ ដែល​មាន​ពោរពេញ​ទៅ​ដោយ​ថង់ប្លាស្ទិក​នៅ​ក្រុង Mumbai នៅ​ប្រទេស​ឥណ្ឌា។

ក្រុម​អ្នក​ទេសចរ​ជិះ​រថយន្ត​បើក​ដំបូល​បាន​ដែល​ផលិត​នៅ​អាមេរិក​នៅ​អំឡុងពេល​ថ្ងៃ​លិច​នៅ Malecon ក្រុង​ឡាហាវ៉ាន ប្រទេស​គុយបា។

ប្រជាជន​ធ្វើ​ការ​សម្តែង​នៅ​ទីលាន​មួយ​អំឡុងពេល​អបអរសាទរ​ខួប​ទី​ ៦០​នៃ​ការ​បង្កើត​តំបន់​ស្វយ័ត​អ៊ុយហ្គរ (Uighur) នៅ​ក្រុង​ Urumqi។

ទារក​ជ័រ​អណ្តែត​ទឹក​ត្រូវ​បាន​ឃើញ​នៅ​ខាង​មុខ​សភា​ជាតិ​នៅ​អំឡុង​ពេល​មាន​បាតុកម្ម​ប្រឆាំង​ការ​បង្កើន​ពន្ធដារ​នៅ​ក្រុង Brasilia ប្រទេស​ប្រេស៊ីល។

កាំជ្រួច​បាន​បំភ្លឺ​ផ្ទៃ​មេឃ​ពី​លើ​កំពង់ផែ Victoria កោះ​ហុងកុង ដើម្បី​អបអរសាទរ​ខួប​ទី ៦៦ នៃ​បុណ្យ​ជាតិ​ចិន​នៅ​កោះ​ហុងកុង។

មនុស្ស​ធ្វើ​ការ​ថត​រូប ខណៈ​ដែល​ពួកគេ​ទស្សនា​រលក​បោក​មក​ច្រាំង​ទន្លេ​ Qiantang នៅ​ Hangzhou ខេត្ត Zhejiang ប្រទេស​ចិន​នា​ថ្ងៃ​ទី៣០ ខែ​កញ្ញា ឆ្នាំ​២០១៥។

អគារ​ Eiffel Tower ត្រូវ​បាន​បំភ្លឺ​ដោយ​ពណ៌​នៃ​យុទ្ធនាការ «Fashion loves Paris» នៅ​អំឡុង​កម្មវិធី Paris Fashion Week នៅ​ប្រទេស​បារាំង។

កុមារា Uzair Ali នៅ​តំបន់​ Kashmir ​ជិះ​​លើ​កង់​ ខណៈ​ដែល​ឪពុក​ខ្លួន​ចែវ​ទូក​ Shikara លើ​បឹង Dal នៅ ជាយ​ក្រុង​ Srinagar ដែល​ជា​ផ្នែក​គ្រប់គ្រង​ដោយ​ឥណ្ឌា​នៃ​តំបន់​ Kashmir។