គោលដៅរបស់លោកអូបាម៉ា ក្នុងការបិទមជ្ឈមណ្ឌលឃុំឃាំង Guantanamo នៅតែជួបឧបសគ្គ
Your browser doesn’t support HTML5
រដ្ឋបាលលោកអូបាម៉ា បានបញ្ចប់ឆ្នាំនៃការដោះលែងពួកអ្នកទោសកាន់តែច្រើនឡើងពីគុកយោធាអាមេរិកនៅឆកសមុទ្រ Guantanamo នៃប្រទេសគុយបា។ កាលពីថ្ងៃទី៣០ ខែធ្នូ ក្រសួងការពារប្រទេស បានប្រកាសថា ជនជាតិយ៉េម៉ែន៣នាក់ និងជនជាតិទុយណេស៊ី២នាក់ បានត្រូវដឹកតាមយន្តហោះទៅកាន់ប្រទេស Kazakhstan ដើម្បីតាំងទីលំនៅថ្មី។ អ្នកឆ្លើយឆ្លងព័ត៌មានរបស់ VOA Aru Pande បានពិនិត្យមើលថា តើលោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា នឹងអាចសម្រេចគោលដៅរបស់លោកដើម្បីបិទមជ្ឈមណ្ឌលឃុំឃាំងក្នុងអំឡុងពេល២ឆ្នាំចុងក្រោយនៃការកាន់អំណាចរបស់លោកដែរឬទេ។ លោក ជឹង ប៉ូជីន ប្រែសម្រួល៕