លោក Obama គាំទ្រ​លោក Biden ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ

Your browser doesn’t support HTML5

កាល​ពី​ថ្ងៃ​អង្គារ អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Barack Obama បាន​ផ្ដល់​ការ​គាំទ្រ​ដល់​លោក Joe Biden ឲ្យ​ក្លាយជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ប្រជាធិបតេយ្យ បន្ទាប់ពី​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​រដ្ឋ Vermont លោក Bernie Sanders បាន​ផ្ដល់​ការ​គាំទ្រ​កាល​ពី​ថ្ងៃ​ច័ន្ទ។ លោក Mike O'Sullivan រាយការណ៍​ពី ទីក្រុង Los Angeles ថា លោក Biden ក្នុង​នាម​ជា​អ្នក​ដែល​គេ​សន្មត់​ថា​ជា​បេក្ខជន​ប្រធានាធិបតី​ខាង​គណបក្ស​ប្រជាធិបតេយ្យ ប្រឈម​នឹង​បញ្ហា​បង្រួបបង្រួម​អ្នក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​មុន​ការ​បោះ​ឆ្នោត​ចូល​មក​ដល់​នៅ​ខែ​វិច្ឆិកា​ខាង​មុខ។ លោក ភី សុភាដា ជូន​សេចក្ដី​ប្រែ​សម្រួល​។ Obama Endorses Biden in Democratic Race