រូបភាព​ជុំវិញ​ពិភពលោក ០៨ វិច្ឆិកា ២០១៩

បាតុករ​អ៊ីរ៉ាក់​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រោយ​ផ្លូវ​ដែល​បាន​បិទ នៅ​ពេល​សន្តិសុខ​បាន​បាញ់​ឧស្ម័ន​ពណ៌​បង្ហូរ​ទឹក​ភ្នែក​ទៅ​លើ​ពួក​គេ​នៅ​ក្នុង​រដ្ឋធានី​បាក​ដាដ ក្នុង​អំឡុង​ពេល​ដែល​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​រដ្ឋាភិបាល​ឥត​ឈប់។

សត្វ​ទា​មួយ​ក្បាល​នៅ​លើ​មែកឈើ​ស្ថិត​នៅ​មាត់​បឹង​ Hinterbruehler នៅ​ជិត​ទន្លេ Isar ក្នុង​ទីក្រុង​មុយនិច ប្រទេស​អាល្លឺម៉ង់។

សិស្ស​សាលា​កាន់​ប៉េងប៉ោង​នៅ​ពេល​ពួក​គេ​ចូលរួម​ក្នុង​ពិធី​សាសនា​ដើម្បី​រំឭក​ខួប​នៃ​កំណើត​របស់​ព្រះ​គ្រូ Guru Nanak Dev ដែលជា​គ្រូ​ដំបូង និង​ជា​អ្នក​បង្កើត​ជំនឿ Sikh  នៅ​ទីក្រុង​ Chandigarh ប្រទេស​ឥណ្ឌា។

ក្មេងៗ​២​នាក់​កំពុង​មើល​មនុស្ស​​ដែល​កំពុង​ទៅ​មើល​ទី​បញ្ចុះ​សាក​សព​ធំ​មួយ​ ដែល​កប់​ជនរង​គ្រោះ​ដោយ​ព្យុះ​ទីហ្វុង Haiyan ដែល​បាន​បក់​បោក​កាល​ពី​ឆ្នាំ​២០១៣ នៅ​ទីក្រុង Tacloban ខេត្ត Leyte ប្រទេស​ហ្វីលីពីន។

អណ្ដាត​ភ្លើង​នៃ​ភ្លើង​ព្រៃ​ដែល​ឆាប​ឆេះ​នៅ​ជិត​ភូមិ​ក្នុង​តំបន់ Harrington ស្ថិត​នៅ​ប្រមាណ ៣៣៥ គីឡូម៉ែត្រ​ភាគ​​ឦសាន​នៃ​ទីក្រុង​ស៊ីដនី ប្រទេស​អូស្ត្រាលី។ រូបភាព​ថត​ដោយ​ Kelly-ann Oosterbeek។

អ្នក​ភូមិ​កំពុង​និយាយ​គ្នា​នៅ​ជិត​បាវ​ខ្សាច់​នៅ​ទ្វារ​ខាង​មុខ​នៃ​ផ្ទះ​របស់​ពួក​គេ នៅ​ក្នុង​ទីក្រុង Bentley ដែល​រង​គ្រោះ​ដោយ​ទឹក​ជំនន់ ស្ថិត​នៅ​ភាគ​ខាង​ជើង​នៃ​ទីក្រុង Doncaster ចក្រភព​អង់គ្លេស។

ក្រុម​អ្នក​កាន់ទុក្ខអុជ​ទៀន​ហើយ​គោរពនៅ​ចំណត​ឡាន​ ដែល​សិស្ស​សាលា​ឈ្មោះ Alex Chow អាយុ ២២​ឆ្នាំ បាន​ដួល​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ថ្មីៗ​នេះ​នៅ​ចំណុច Tseung Kwan O ក្នុង​​តំបន់ Kowloon នៃ​ទីក្រុង​ហុងកុង។

ស្ត្រី​ម្នាក់​កាន់​ក្បាល​ខ្មោច​ដែល​គេ​តុប​តែង​ បន្ទាប់​ពី​មាន​ការ​បួង​សួង​នៅ​សាលនៃ​កន្លែង​បូជា​សព នៅ​ក្នុង​ពិធី​បុណ្យ Natitas ក្នុងទីក្រុង​ឡាប៉ាស ប្រទេស​បូលីវី។

បុគ្គលិក​ឈរ​នៅ​ពេល​មាន​ការ​ទម្លាក់​ផ្កា​ក្នុង​ពិធី​រំឭក​ការ​ចង​ចាំ​ នៅ​អាគារ Lloyd ក្នុង​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។