រូបភាព​ជុំវិញពិភពលោក ០៨ វិច្ឆិកា​ ២០១៧

បាតុករ​លើ​បដា​ដែល​សរសេរ​ថា«សេរីភាព​របស់​អ្នកទោស​នយោបាយ យើងជា​សាធារណរដ្ឋ» នៅពេល​ដែល​ពួកគេ​កំពុង​ប្រមូល​ផ្តុំ​គ្នា​នៅខាងមុខ​ Sant Jaume ក្នុង​បាតុកម្ម​មួយ​អំឡុងការធ្វើកូដកម្ម​តាម​តំបន់​ក្នុង​ទីក្រុង​ Barcelona ប្រទេស​អេស្ប៉ាញ។

មុខ​តុក្កតា​ត្រូវ​បាន​គេគូរ​លើ​រថយន​ដែល​ត្រូវ​បាន​គ្របដណ្តប់ដោយព្រិល​នៅ​ជិត​អគារ​មួយ​ក្នុង​ទីក្រុ​ង Krasnoyarsk ប្រទេស​រុស្ស៊ី។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​ស្រ្តី​ទី​មួយ​ Melania Trump បាន​មកដល់​អាកាសយានដ្ឋាន​ Beijing ប្រទេស​ចិន។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​ស្រ្តី​ទី​មួយ​ Melania Trump ចាកចេញ​ពី​អាកាស​យានដ្ឋាន​​​បន្ទាប់​ពី​បាន​មកដល់ទីក្រុង​ប៉េកាំង​។

សត្វគោ​ឈរ​នៅ​តាម​ដងផ្លូវ​ខណ​ដែល​រថយន្តដឹកទំនិញ​មួយ​គ្រឿង​បើកឆ្លងកាត់​អ័ព្ទ​​និង​ផ្សែង​ក្នុង​ទីក្រុង Greater Noida ក្បែរ​ទីក្រុង​ញូវដែលី​ប្រទេស​ឥណ្ឌា។  អ័ព្ទដ៏ក្រាស់​មួ​យ​បាន​ចាប់​ផ្តើ​ព័ទ្ធជុំវិញ​រដ្ឋធានី​នេះ​ខណ​ដែល​ខ្យល់​កខ្វក់​បាន​ឡើង​ដល់​កម្រិត​គ្រោះ​ថ្នាក់។

អ្នក​កាសែតវ៉េណេស៊ុយអេឡា​ Jesus Medina និយាយ​ជាមួយ​អ្នកសារព័ត៌មាន​នៅក្នុង​ទីក្រុង​ការ៉ាកាសកាលពី​ថ្ងៃទី​០៧ វិច្ឆិកា ២០១៧។ Medina បាន​និយាយ​ថា​លោក​ត្រូវ​បាន​គេ​ដោះ​លែង​ពីរថ្ងៃបន្ទាប់​ពី​ត្រូវ​បាន​បុរស​មិន​ស្គាល់​មុខ​ចាប់ខ្លួន​និង​ធ្វើទារុណកម្ម​បន្ទាប់ពី​លោក​បាន​ថតរូប​សកម្មភាព​របស់​ក្រុមជនពាល​នៅ​ក្នុង​គុក។

នាង​ Katy Perry សម្តែង​នៅ​លើឆាកតន្រ្តី «Witness: The Tour» នៅ​មជ្ឈមណ្ឌល​ Staples Center ក្នុង​ទីក្រុង​ Los Angeles កាលពី​ថ្ងៃទី​០៧ វិច្ឆិកា ២០១៧។

ទាហាន​វៀតណាម​សម្អាត​កំទេចកំទី​ដោយសារ​ទឹក​ជំនន់​ពី​ខ្យលព្យុះ​ដំរី​នៅ​ក្នុង​ទីក្រុង Hoi An ដែល​ជាទីក្រុង​​បេតិកភណ្ឌអង្គការ​ UNESCO ប្រទេស​វៀតណាម​កាលពីថ្ងៃទី​០៨ វិច្ឆិកា ២០១៧។