រូបភាព​ជុំវិញ​ពិភពលោក​ ៨ វិច្ឆិកា ២០១៥

ក្រុម Al-Fursan របស់​កងទ័ព​អាកាស​នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​សម្តែង​នៅ​ក្នុង​ការ​សម្តែង​ទ័ព​អាកាស Dubai។

ស្រ្តី​ម្នាក់​ចូលរួម​ក្នុង​ពិធី​សាសនា​សម្រាប់​ជន​រងគ្រោះ​ដោយសារ​ការ​ធ្លាក់​យន្តហោះ​នៅ​វិហារ St.Isaac's Cathedral ក្នុង​ក្រុង St.Petersburg ប្រទេស​រុស្ស៊ី។ នៅ​ពេល​ក្រុម​ចម្រៀង​បាន​ច្រៀង កណ្តឹង​នៃ​វិហារ​ដែល​ធំ​ជាង​គេ​ទី​៤​ក្នុង​ពិភពលោក​បាន​បន្លឺ​ឡើង​ម្តង​សម្រាប់​ជន​រងគ្រោះ​២២៤នាក់។ ជន​រងគ្រោះ​ភាគច្រើន​មក​ពី​ក្រុង​ St. Petersburg ឬ​តំបន់​ផ្សេង​ទៀត​នៃ​ភាគ​ពាយព្យ​ក្នុង​ប្រទេស​រុស្ស៊ី។

អ្នក​គាំទ្រ​លោកស្រី ​Aung San Suu Kyi ដែល​ជា​មេដឹកនាំ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ (National League for Democracy) ស្រែក​ហោ​ នៅ​ពេល​ពួកគេ​មើល​លទ្ធផល​មួយ​ផ្នែក​នៅ​តាម​កញ្ជក់​ទូរទស្សន៍​មួយ​នៅ​ខាង​ក្រៅ​ការិយាល័យ​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ក្រុង Mandalay។ មីយ៉ាន់ម៉ា​ធ្វើ​ការ​បោះឆ្នោត​ជា​សកល​ដោយ​សេរី​ជា​លើក​ដំបូង​ក្នុង​រយៈពេល​២៥ឆ្នាំ​នេះ ដែល​នេះ​ជា​ជំហ៊ាន​ធំ​បំផុត​ដើម្បី​ចាកចេញ​ពី​លទ្ធិ​ផ្តាច់ការ​ទៅ​លទ្ធិ​ប្រជាធិបតេយ្យ។

កីឡាករ Andy Murray របស់​ចក្រភព​អង់គ្លេស​ទៅ​ដល់​កន្លែង​ដែល​ត្រូវ​លេង​ទល់​នឹង​កីឡាករ David Ferrer របស់​អេស្ប៉ាញ​នៅ​ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់ (tennis) ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត​ របស់​បុរស​ដែល​លេង​មួយ​ទល់​នឹង​មួយ នៅ​ក្នុង​ការ​ប្រកួត​វាយ​កូន​បាល់ Paris Masters នៅ​សាល​កីឡា Bercy ក្នុង​ក្រុង​ប៉ារីស កាលពី​ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៥។

ក្បូន​ឈើ​ចំនួន​២​របស់​ដំណើរ​បេសកកម្ម Kon-Tiki2​ បាន​ចាកចេញ​ពី​កន្លែង​ធ្វើ​កប៉ាល់​ដែល​មាន​ឈ្មោះ​ថា Callao Naval Shipyard របស់​ប៉េរូ (Peru) កាលពី​ថ្ងៃទី៧ ខែវិចិ្ឆកា ឆ្នាំ២០១៥។ ក្រុម​អ្នក​រុករក​មួយ​ក្រុម​បាន​ចាកចេញ​ពី​ប្រទេស​ប៉េរូ​តាម​ក្បូន​ ដោយ​ធ្វើ​ដំណើរ​៨.០០០គ.ម.​ ក្នុង​គោលបំណង​ទៅ​កោះ Easter Island និង​ក្រុង Valparaiso នៃ​ប្រទេស​ស៊ីលី (Chile)។

ផ្សែង​ហោះហើរ​លើ​អគារ​ខ្ពស់ៗ​ក្នុង​ក្រុង San Francisco នៅ​ពេល​មាន​អគ្គីភ័យ​នៅ​ក្នុង​ស្រុក Mission District។

ទូក​ដែល​ប្រើ​កម្លាំង​ម៉ាស៊ីន​ឆ្លង​កាត់​ដើម​ឈើ​នៅ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ នៅ​លើ​ផ្លូវ​ទឹក​ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។

អ្នក​រាំ​របាំ​លើ​ស្គី​ទឹកកក​ពីរ​នាក់​ឈ្មោះ Madison Chock និង​ Evan Bates របស់​សហរដ្ឋ​អាមេរិក​សម្តែង​នៅ​ព្រឹត្តិការណ៍​ពិព័រណ៌​សម្រាប់​ការ​ប្រកួត​ស្គី​ទឹកកក ISU Grand Prix of Figure Skating របស់​ប្រទេស​ចិន ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

មាន​អ័ព្ទ​នៅ​ក្បែរ​អគារ​ Gorny​ នៃ​វិហារ Orthodox Church របស់​រុស្ស៊ី​ក្នុង​សង្កាត់ Ein Kerem ភូមិ​បុរាណ​ក្បែរ​ក្រុង​ហ្ស៊េរុយសាឡិម ប្រទេស​អ៊ីស្រាអែល។

កីឡាករ Christopher Russell Maize របស់​ហុងកុង​ទទួល​បាន​ពិន្ទុ​ ក្នុង​ពេល​ប្រកួត​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត​ទល់​នឹង​ក្រុម​កូរ៉េ​ខាង​ត្បូង​ ក្នុង​ការ​ប្រកួត​ជម្រុះ​សម្រាប់​ការ​ប្រកួត Rio Olympics សម្រាប់​ឆ្នាំ​២០១៦ វិញ្ញាសា​បាល់​អោប​អាស៊ី (Asia Rugby Sevens) ប្រភេទ​បុរស​ នៅ​ហុងកុង។

មនុស្ស​ម្នា​សប្បាយ​រីករាយ​អាកាសធាតុ​ក្នុង​រដូវ​ស្លឹក​ឈើ​ជ្រុះ​ នា​ចុង​សប្តាហ៍ នៅ​បឹង Starnberger See ក្នុង​ក្រុង Seeshaupt ប្រទេស​អាល្លឺម៉ង់។

អ្នក​ចូល​រួម​រត់​ដែល​ពោរពេញ​ទៅ​ដោយ​ម្សៅ​ពណ៌​ រាំ​បន្ទាប់​ពី​ចូលរួម​នៅ​ក្នុង​កម្មវិធី Color Run ក្នុង​ក្រុង Sevilla ប្រទេស​អេស្ប៉ាញ។