រូបភាព​ជុំវិញ​ពិភពលោក ០៧ វិច្ឆិកា ២០១៩

ស្ត្រី​ម្នាក់​ថត​រូប​នៅ​ខាង​មុខ​រូប​គំនូរ​លើ​ជញ្ជាំង​ដែល​សរសេរ​ជា​ភាសា​អារ៉ាប់​​មាន​ន័យ​ថា «ទាំង​នោះ​គឺ​ជា​ស្ត្រី» ក្នុង​ពេល​មាន​បាតុកម្ម​ដែល​បន្ត​ឥតឈប់នៅ​ជិត​ទីលាន Tahrir ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់។

ក្រុម​មនុស្ស​កំពុង​សែង​អដ្ឋិធាតុ​របស់​​​ Dawna Ray Langford អាយុ ៤៣ឆ្នាំ និង​កូន​ប្រុស​របស់​គាត់​ឈ្មោះ Trevor អាយុ ១១ និង​ឈ្មោះ Rogan អាយុ ២​ឆ្នាំ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​ក្រុម​ខ្មាន់​កាំ​ភ្លើង​ឧក្រិដ្ឋជន​គ្រឿង​ញៀន មុន​ពេល​ពួក​គេ​ត្រូវ​បាន​បញ្ចុះ​នៅ​ទី​បញ្ចុះសពក្នុង​ទីក្រុង La Mora រដ្ឋ​ Sonora ប្រទេស​ម៉ិកស៊ិក។

ម្ចាស់​ក្សត្រី Meghan នៃ​ចក្រភព​អង់គ្លេស បាន​ដាក់​ឈើ​ឆ្កាង​ក្នុង​ពិធីចង​ចាំ​លើក​ទី​៩១ នៅ​ទី​រំឭក​ការ​ចង​ចាំ Field of Remembrance ក្នុងក្រុង Westminster Abbey នៃ​ទីក្រុង​ឡុងដ៍។

បាតុករ​ម្នាក់​ថត​រូប​សែហ្វ៊ី​ នៅ​ពេល​ដែល​អ្នក​ផ្សេង​ទៀត​ប្រើ​ជំពាម​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​​គោល​នយោបាយ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​ នៅ​ទីក្រុង​សាន់ត្យាហ្គោ ប្រទេស​ឈីលី។

អ្នក​រចនា​ម៉ូត​កំពុង​ចូល​រួម​ក្នុង​ពិធី​ប្រកួត​ប្រចាំ​ឆ្នាំ​នៅ​ទីក្រុង​មីនស្តិ៍ ប្រទេស​បេឡារុស។

បុរស​ម្នាក់​រុំ​មុខ​របស់​ខ្លួន​ដោយ​ផង​ផ្លាស្ទ៊ិក​ នៅ​ពេល​មាន​ព្រិល​ធ្លាក់​នៅ​ទីក្រុង Srinagar ក្នុង​តំបន់​កាស្មៀរ​ដែល​គ្រប់​គ្រង​ដោយ​ឥណ្ឌា។

អ្នក​ដើរ​ទស្សនា​កំពុង​មើល​ទៅ​កាន់​ភ្លើង​គោម​ក្នុង​ពិធី​បុណ្យ​​គោម នៅ​ទីក្រុង​សេអ៊ូល ប្រទេស​កូរ៉េ​ខាង​ត្បូង ដែល​គេ​រៀប​ចំ​ឡើង​ពី​ថ្ងៃ​ទី​១​ដល់​ទី​១៧ ខែ​វិច្ឆិកា​នេះ ស្ថិត​នៅ​តាម​បណ្ដោយ​ស្ទឹង Cheonggye ទីក្រុង​សេអ៊ូល។

តារា​បង្ហាញ​ម៉ូត​ម្នាក់​បង្ហាញ​ការ​ច្នៃ​ប្រឌិត​របស់​ហាង Valentino Haute Couture ដែល​រចនា​ឡើង​ដោយ​​លោក Pierpaolo Piccioli ក្នុង​ពិធី​បង្ហាញ​ម៉ូត​ប្រចាំ​សប្ដាហ៍ នៅ​សណ្ឋាគារ Aman Summer Palace ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។

ស្លឹក​ឈើ​រដូវ​ស្លឹក​ឈើ​ជ្រុះ​ស្ថិត​នៅ​កន្លែង​ដែល​​មាន​ឈើ​ឆ្កាង​តូចៗ​ដែល​គេ​ដាក់​នៅ​ទីរំឭក​ការ​ចង​ចាំ Field of Remembrance នៅក្រុង Westminster Abbey នៃ​ទីក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។

កីឡាករបារាំង Nordine Oubaali (ស្ដាំ) ប្រកួត​ប្រដាក់​ជាមួយ​កីឡាករ​ជប៉ុន Takuma Inoue ក្នុង​ពេល​ប្រកួត​ខ្សែ​ក្រវ៉ាត់ WBC នៅ​សង្វៀន Saitama Super Arena ក្នុង​ទីក្រុង Saitama ប្រទេស​ជប៉ុន។

សត្វ​ឥទ្រី​ទំពែក​មួយ​ក្បាល​ចាប់​ត្រី​ពី​ទន្លេ Susquehanna ជិត​ទំនប់ Conowingo Dam ក្នុង​ទីក្រុង Havre De Grace រដ្ឋ​ Maryland សហរដ្ឋ​អាមេរិក។