រូបភាព​ជុំវិញ​ពិភពលោក​ ០៧ វិច្ឆិកា ២០១៧

ព្រះវិហារ​មួយ​ដែល​គ្របដណ្តប់ដោយ​ព្រិល​ បន្ទាប់​ពី​ថ្ងៃដំបូង​ដែល​ព្រិល​ធ្លាក់​នៅភាគ​ខាងលិច​ភូមិ​ Tulfes ប្រទេស​អូទ្រីស។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​ Donald Trump និង​ស្រ្តី​ទី១​ Melania បាន​មកដល់ទីក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង​។

ជនភៀសខ្លួន​មូស្លីម​​រ៉ូហ៊ីងយ៉ា ដែល​បាន​ចូល​ក្នុង​ប្រទេស​បង់ក្លាដែស​ដោយទូក ដើរទៅកាន់​ជំរំ​ភៀសខ្លួន​ក្នុង​ភូមិ​ Teknaf។

ស្រ្តី​ម្នាក់​អោប​កូនៗ​របស់នាង​នៅ​ក្បែរ​ទីតាំង​ដែល​រថយន្ត​មួយ​គ្រឿង​បុក​ចូល​ទៅក្នុង​សាលាបឋមសិក្សា​ក្នុង​ជាយក្រុង​ស៊ីដនី​ក្នុង​ប្រទេស​អូស្រ្តាលី។

តារាបង្ហាញម៉ូត​ម្នាក់​បង្ហាញ​ការ​ច្នៃប្រឌិត​ដោយ​ Hu Sheguang នៅ​ក្នុង​ការបង្ហាញ​ម៉ូត​ Fashion Week ក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន។

លោក Igor Armicach និស្សិត​វេជ្ជបណ្ឌិត​សត្វ​ពីងពាង Arachnid Collection នៅ​សាកលវិទ្យាល័យ​ កំពុង​មើល​សំបុក​ពីងពាង​យក្ស​បង្កើត​ដោយ​សត្វពីងពាង​  (Tetragnatha) ដែល​គ្របដណ្តប់រុក្ខជាតិ​នៅទន្លេ​ Soreq Creek ក្បែរទីក្រុង​ Jerusalem។

មនុស្សម្នា​ប្រមូល​ផ្តុំគ្នា​ហើយ​អុជទៀន​នៅ​ទីដែល​បុរ​ស​ម្នាក់​បាន​ដុត​ខ្លួន​ឯង​ក្នុង​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​មួយ​នៅ​ខាងមុខ​វិមាន​វប្បធម៌​និង​វិទ្យាសាស្រ្ត​ក្នុង​ទីក្រុង​ Warsaw ប្រទេស​ប៉ូឡូញ​កាលពី​ថ្ងៃទី០៦ វិច្ឆិកា ២០១៧។

ផែនទីពិភពលោក​មួយ​ដែល​មាន​ទម្រង់​ជា​ត្រី​កោណ​ តាំង​ពី​ឆ្នាំ​១៥០៧​ ដោយ​លោក Martin Waldseemueller អ្នក​ធ្វើផែន​ទី​ ត្រូវ​បាន​តាំងបង្ហាញ​នៅ​ក្នុង​បន្ទប់​ដេញ​ថ្លៃ​ Christie ក្នុង​ទីក្រុង​ឡុងដ៏​។ ផែន​ទី​នេះ​ត្រូវ​បាន​គេប៉ាន់ស្មាន​ថា​នឹង​ដេញ​ថ្លៃ​បាន​ចាប់​ពី $788,229-$1,182,344។