រូបភាពជុំវិញពិភពលោក ០៧ វិច្ឆិកា ២០១៦

កងឆ័ត្រយោងរុស្ស៊ី​លោត​ឆ័ត្រ​ ស្រប​ពេល​ដែល​ឥន្ធនូ​រំលេច​លើ​ផ្ទៃ​មេឃ​ អំឡុងពេល​លំហាត់​សមប្រយុទ្ធ​រួម​គ្នា​មួយ​រវាង​យោធា​រុស្ស៊ី បេឡារុស និង​ស៊ែប៊ី ឈ្មោះ «The Slavic Brotherhood» នៅ​ទីលាន​យោធា Kovin ជិត​ក្រុង​ Belgrade។

ក្រុម​ជន​អបិយជំនឿ​ពេរូ​លើក​ផ្ទាំង​រូប​បេក្ខជន​ប្រធានាធិបតី​គណបក្ស​ប្រជាធិបតេយ្យ​លោកស្រី Hillary Clinton អំឡុងពេល​ពិធី​បួងសួង​មួយ​ក្នុង​ក្រុង​លីម៉ា ប្រទេស​ពេរូ មុន​ពេល​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក។

ខ្លាឃ្មុំ​ទឹកកក​ឈ្មោល​មួយ​ក្បាល​ ឈ្មោះ Felix ឈរ​ជិត​ផ្លែ​ល្ពៅ​ ដែល​មាន​រូប​បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោកស្រី Hillary Clinton និង​លោក Donald Trump ស្រប​ពេល​ដែល​សត្វ​ខ្លា​ឃ្មុំ​មួយ​នេះ​ទស្សន៍ទាយ​លទ្ធផល​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក នៅ​ឯ​សួនសត្វ Royev Ruchey ក្នុង​ក្រុង Krasnoyarsk តំបន់​ស៊ីបេរី ប្រទេស​រុស្ស៊ី។

សត្វ​ខ្លា​ដំបង​ញី​អាយុ​បួន​ខួប​ ឈ្មោះ Yunona ឈរ​ជិត​ផ្លែ​ល្ពៅ​ ដែល​មាន​ដាក់​មុខ​បេក្ខជន​ប្រធានាធិបតី​អាមេរិក​លោកស្រី Hillary Clinton និង​លោក​ Donald Trump ខណៈ​ដែល​សត្វ​ខ្លា​មួយ​នេះ​ទស្សន៍ទាយ​លទ្ធផល​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ នៅ​សួន​សត្វRoyev Ruchey ក្នុង​ក្រុង Krasnoyarsk តំបន់​ស៊ីបេរី ប្រទេស​រុស្ស៊ី។

ប្រជាជន​បាត់បង់​ទី​ជម្រក ដែល​រត់​ភៀសខ្លួន​ចេញ​ពី​អំពើ​ហិង្សា​បង្ក​ឡើង​ដោយ​ពួករដ្ឋឥស្លាម​នៅ​ក្រុង Hamman al-Alil ភាគ​ខាង​ត្បួង​ក្រុង​ Mosul រត់​ទៅ​កាន់​ទីទួល​ដែល​មាន​សុវត្ថិភាព​ក្នុង​ប្រទេស​អ៊ីរ៉ាក់។

ក្រុម​អ្នក​ចូលរួម និង​សមាជិក​គណៈប្រតិភូ​ លើក​ចង្កៀង​រូប​ព្រះអាទិត្យ​ ដើម្បី​សម្តែង​ការ​រំឮក​ដល់​កិច្ចព្រមព្រៀង​ប៉ារីស អំឡុងពេល​ការ​បើក​កិច្ចប្រជុំ​ស្តី​ពី​អាកាសធាតុ​ក្នុង​ក្រុង​ Marrakesh ប្រទេស​ម៉ារ៉ុក។

ក្មេង​ស្រី​រង​របួស​មួយ​រូប​យំ​សោក​នៅ​កន្លែង​ដែល​រង​ការ​វាយប្រហារ​តាម​អាកាស​នៅ​តំបន់​ Douma កាន់កាប់​ដោយ​ក្រុម​ឧទ្ទាម​ ក្នុង​ក្រុង​ដាម៉ាស ប្រទេស​ស៊ីរី។

ផ្កា​ដើម​អាភៀន​ត្រូវ​បាន​ដាក់​ពី​លើ​ឈើ​ឆ្កាង​នៅ​ទីលាន​រំឮក​វិញ្ញាណក្ខន្ធ Field of Remembrance នៅ​ឯ​វិហារ St. Margaret's ក្នុង​ក្រុង Westminster ក្រុង​ឡុងដ៍។

ដើមឈើ​នៅ​ក្នុង​ពណ៌​នា​រដូវ​ស្លឹក​ឈើ​ជ្រុះ​ចាំង​ចូល​ទៅ​ក្នុង​បឹង​ Max Eyth ក្រុង Stuttgart ប្រទេស​អាល្លឺម៉ង់។

តារាចម្រៀង Bebe Rexha សម្តែង​នៅ​លើ​ឆាក​អំឡុងពេល​ពិធី​ប្រគល់​ពានរង្វាន់ MTV Europe Musice Awards 2016 នៅ​កីឡាដ្ឋាន Ahoy Arena ក្នុង​ក្រុង Rotterham ប្រទេស​ហូឡង់ កាល​ពី​ថ្ងៃ​ទី០៦ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បុរស​ពីរ​នាក់​ដើរ​កាត់​ផ្ទាំង​ផ្សាយ​ពាណិជ្ជកម្ម​នៅ​លើ​របង​កន្លែង​សាងសង់​មួយ​ក្នុង​សង្កាត់​ពាណិជ្ជកម្ម Otemachi ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

ក្រុម​ស្រ្តី​ក្នុង​​សំលៀកបំពាក់​ប្រពៃណី​អង្គុយ​ក្នុង​រទេះ​សេះ​អំឡុងពេល​ព្យុហយាត្រា​ Leonahardi ក្នុង​ក្រុង Bad Toelz ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់។