រូបភាព​ជុំវិញ​ពិភពលោក ០៦ វិច្ឆិកា ២០១៨

កុមារា​កុមារី​តែងខ្លួន​ជា​ព្រះ​រាមា​និង​ស៊ីតានៃ​សាសនា​ហិណ្ឌូ​ ថត​រូប​នៅ​ក្នុង​ពិធី​បុណ្យ​ Diwali ក្នុង​ទីក្រុង​ Ajmer នៅ​រដ្ឋ​ Rajasthan ភាគខាងលិច​ប្រទេស​ឥណ្ឌា។

យន្តហោះ​ចម្បាំងJ-10B នៃ​កងទ័ពរំដោះ​​អាកាស​នៃ​ប្រជាជន​ចិន​សម្តែង​នៅ​ក្នុង​ពិរព័ណ៌​ទ័ព​អាកាស​ចិនអន្តរជាតិ​ក្នុង​ទីក្រុង​ Zhuhai ខេត្ត​ Guangdong។

កូន​សុនខ​មួយ​ក្បាល​ត្រូវ​បាន​គេ​លាប​ម្សៅ​ពណ៌ក្រហម​នៅ​លើ​ថ្ងាស​និង​ពាក់​កម្រង​ផ្កាអំឡុង​ពិធី​បុណ្យ Diwali ទីក្រុង Kathmandu​ ប្រទេស​នេប៉ាល់។

តូប​លក់​សំបុត្រ​បាន​លិចទឹក​ដោយសារ​ទឹកទន្លេ​ Po ក្នុង​ទីក្រុង​ Turin ប្រទេស​អ៊ីតាលី។

អ្នក​តំណាង​គណបក្ស​សាធារណ​រដ្ឋSteve King ជជែក​ជាមួយ​ពលរដ្ឋ​នៅ​ក្នុង​ភោជនីយដ្ឋាន​ Second Street Emporium ក្នុង​ទីក្រុង​ Webster City រដ្ឋ​ Iowa កាលពី​ថ្ងៃទី​០៥ ខែ វិច្ឆិកា ឆ្នាំ ២០១៨។

គ្រួសារ​និង​អ្នក​រួម​ការងារ​នៃ​អ្នក​ដំណើរ​លើ​ជើង​យន្តហោះ​ JT610 នៃ​ក្រុមហ៊ុន Lion Air បាច​ផ្កា​ពី​នាវា​ឥណ្ឌូណេស៊ី​ KRI Banjarmasin នៅ​ពេល​ដែល​ពួកគេ​មក​ទស្សនកិច្ច​នៅ​ទីតាំង​ដែល​យន្តហោះ​នេះបាន​ធ្លាក់​ដើម្បី​រំឮកវិញ្ញាណ​ក្ខន្ធ​នៅ​ឆ្នេរភាគ​ខាងជើង Karawang​ ប្រទេស​ឥណ្ឌូណេស៊ី។

នាវា​មន្ទីរពេទ្យសហរដ្ឋ​អាមេរិក​ USNS Comfort ត្រូវ​បាន​ឃើញ​នៅ​កំពង់​ផែ​ Paita​ ប្រទេស​ប៉េរូ កាលពី​ថ្ងៃទី​០៥​ ខែវិច្ឆិកា ឆ្នាំ​២០១៨។