រូបភាព​ជុំវិញ​ពិភពលោក ០៦ វិច្ឆិកា ២០១៦

មនុស្ស​ម្នា​ចូលរួម​ក្នុង​ការ​ដើរ​ក្បួន​តាម​ផ្លូវ​ក្នុង​ក្រុង​តូក្យូ​ក្នុង​ពិធីបុណ្យ​ប្រចាំ​ឆ្នាំ Yosakoi ក្នុង​ប្រទេស​ជប៉ុន។

ក្មេង​ស្រី​ឥណ្ឌា​កាន់​បដា​ក្នុង​ពេល​បាតុកម្ម​មួយ​ប្រឆាំង​នឹង​ការ​បំពុល​ខ្យល់​ក្នុង​ក្រុង​ញូវដេលី។ រដ្ឋាភិបាល​ឥណ្ឌា​បាន​បញ្ជា​ឲ្យ​សាលា​ក្នុង​ក្រុង​ទាំង​អស់​បិទ​ទ្វារ សកម្មភាព​សាងសង់​ត្រូវ​ផ្អាក ហើយ​ត្រូវ​បាច​ទឹក​នៅ​តាម​ផ្លូវ​នានា​ នៅ​ពេល​ដែល​ការ​បំពុល​ខ្យល់​កំពុង​កើត​មាន​នៅ​ក្នុង​ក្រុង​ញូវដេលី។

លោក Theo Sanson មក​ពី​បារាំង​ដើរ​នៅ​លើ​ខ្សែ​មួយ​ក្នុង​ពេល​ប្រកួត​ក្នុង​ក្រុង Jiaozuo ខេត្ត Henan ប្រទេស​ចិន។

លោក Duger Khomushku (រូប​ស្តាំ) ដែល​តំណាង​ឲ្យ​សង្គម Dungur បង្ហាញ​មន្ត​អាគម​ជាមួយ​នឹង​បុរស​ម្នាក់​នៅ​ទីធ្លា​ផ្ទះ​របស់​គាត់​ក្នុង​ក្រុង Kyzyl ភាគ​ខាង​ត្បូង​នៃ​តំបន់ Siberia ប្រទេស​រុស្ស៊ី។

پرزیدنت ترامپ در حال گفتگو با خبرنگاران در کاخ سفید. وقتی از او درباره پیام به تهران پرسیدند، گفت:«پیام این است: وقتی آماده‌اند باید به ما اطلاع دهند. وقتی آماده‌اند، به ما اطلاع دهند. به همین سادگی. ... برای هر اقدامی که [ایران] بخواهد انجام بدهد، آماده‌ام.»

ស្រ្តី​កាន់​សាសនា​ហិណ្ឌូ​ម្នាក់​ជាន់​ពី​លើ​ក្មេង​ក្នុង​ពិធី​ឲ្យ​ពរ​បែប​សាសនា​មួយ​ដែល​មាន​ឈ្មោះ​ថា Chhat Puja ក្នុង​ក្រុង Kolkata ប្រទេស​ឥណ្ឌា។

ប៉ូលិស​រារាំង​ក្រុម​បាតុករ​ក្នុង​ក្រុង​ហុងកុង​ នៅ​ពេល​ពួកគេ​បាតុកម្ម​ប្រឆាំង​នឹង​អ្វី​ម្យ៉ាង​ដែល​ពួកគេ​ហៅ​ថា ការ​លូក​ដៃ​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មក​លើ​នយោយបាយ​ក្នុង​ស្រុក​ និង​នីតិរដ្ឋ​របស់​ខ្លួន មួយ​ថ្ងៃ​មុន​សភា​ចិន​ធ្វើ​ការ​ប្រកាស​ពី​ការ​បកស្រាយ​ច្បាប់​រដ្ឋធម្មនុញ្ញរបស់​ពួកគេ។

បុរស​ម្នាក់​ព្យាយាម​ប្រមូល​កម្ទេច​កម្ទី​នៅ​តាម​ផ្លូវ​លិច​ទឹក​មួយ​ក្នុង​ពេល​មាន​ព្យុះ​នៅ​ក្នុង​សង្កាត់ Jeremie ប្រទេស​ហៃទី កាលពី​ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦។ សង្កាត់ Jeremie ជា​កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ជាច្រើន​ដែល​ព្យុះ Matthew បោកបក់​ខ្លាំងៗ។

អ្នក​ចូលរួម​ធ្វើ​ការ​សម្តែង​នៅ​រមណីយដ្ឋាន​មួយ​ក្នុង​ក្រុង Chenzhou ខេត្ត Hunan ប្រទេស​ចិន។

មនុស្ស​ម្នា​ដែល​តុបតែង​ខ្លួន​បែប​ប្រពៃណី​ជិះ​កង់​ធំៗ​ក្នុង​ការ​ប្រកួត​ប្រចាំ​ឆ្នាំ​មួយ​ក្នុង​ក្រុង​ប្រាក (Prague) សាធារណរដ្ឋ​ឆែក។

ទូក​ក្តោង​ជាច្រើន​ចាក​ចេញ​ពី​កន្លែង​ប្រកួត​ដើម្បី​ចាប់​ផ្តើម​ការ​ប្រកួត​ទូក​ក្តោង​នៅ​ជុំ​វិញ​ពិភពលោក​ដែល​មាន​ឈ្មោះ​ថា Vendee Globe នៅ​ក្នុង​ក្រុង Les Sables-d'Olonne ប្រទេស​បារាំង។

កញ្ជ្រោង Fennec ដែល​មាន​អាយុ​៦សប្តាហ៍​ ជា​ប្រភេទ​កញ្ជ្រោង​តូច​ជាង​គេ និង​មាន​ដើម​កំណើត​នៅ​វាល​ខ្សាច់ Sahara ទ្វីប​អាហ្រ្វិក។ វា​កំពុង​តែ​មើល​ម្តាយ​វា​ស៊ី​ចំណី​ក្នុង​ឧទ្យាន Ramat Gan Safari ក្បែរ​ក្រុង Tel Aviv ប្រទេស​អ៊ីស្រាអែល។

មនុស្ស​ម្នា​បើក​រថយន្ត​ម៉ាក Swift ឆ្នាំ១៩០៤ នៅ​លើ​ស្ពាន Westminster ក្នុង​ការ​បង្ហាញ​រថយន្ត​ចាស់ៗ​ក្នុង​ក្រុង​ឡុងដ៍ ប្រទេស​អង់គ្លេស។