រូបភាពជុំវិញពិភពលោក ០៥ វិច្ឆិកា ២០១៧
អ្នករត់មួយក្រុមរត់កាត់ស្ពាន Verrazano-Narrows ក្នុងពេលចាប់ផ្តើមនៃការរត់ប្រណាំងម៉ារ៉ាតុន New York City Marathon។
សុនខឈរនៅលើហាងលក់ភេសជ្ជៈលិចទឹកមួយ បន្ទាប់ពីមានព្យុះដំរីបោកបក់លើប្រទេសវៀតណាម នៅក្នុងក្រុង Hue ប្រទេសវៀតណាម។
ប៉ូលិសកុបកម្មរត់កាត់ម៉ាស៊ីនជីកដីមួយ ក្នុងពេលបាតុកម្មប្រឆាំងនឹងការជីករ៉ែត្នោតនៅក្នុងតំបន់ Garzweiler ប្រទេសអាល្លឺម៉ង់។
ទាហានរុស្ស៊ីហាត់សមនៅមុនពេលដើរក្បួននៅលើទីលាន Red Square ក្នុងក្រុងមូស្គូ។
យុទ្ធជន Houthi ម្នាក់និយាយទូរស័ព្ទ នៅពេលលោកដើរកាត់ទីតាំងនៃការវាយប្រហារតាមអាកាសនោលើទីលានដើរក្បួនមួយ នៅក្នុងក្រុង Sana'a ប្រទេសយេម៉ែន កាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៧។
កុមារ Hosne Ara អាយុ៤ឆ្នាំ ជាជនភៀសខ្លួនរ៉ូហ៊ីងយ៉ាដែលរត់គេចពីប្រទេសមីយ៉ាន់ម៉ាកាលពី២ខែមុនស្តាប់ក្មេងៗផ្សេងទៀតច្រៀងនៅមជ្ឈមណ្ឌលកុមារមួយនៅក្នុងជំរំជនភៀសខ្លួន Kutupalong នៅក្បែរក្រុង Cox's Bazar ប្រទេសបង់ក្លាដែស។
កសិករឥណ្ឌូនេស៊ីប្រមូលផលស្ពៃក្តោប ក្នុងពេលផ្ទុះភ្នំភ្លើង Mount Sinabung នៅក្នុងចម្ការ Karo ក្នុងខេត្ត North Sumatra ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
បុរសម្នាក់ហាលក្រណាត់ បន្ទាប់ពីជ្រលក់ពណ៌រួចនៅក្នុងក្រុង Amritsar ប្រទេសឥណ្ឌា។
អ្នកបង្ហាញម៉ូដម្នាក់បង្ហាញម៉ូដ Heaven Gaia ដែលរចនាឡើងដោយនាង Xiong Ying ក្នុងកម្មវិធី China Fashion Week ក្នុងក្រុងប៉េកាំង កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
ដើមឈើចាំងនៅក្នុងបឹងមួយនៅក្បែរក្រុង Sierversdorf ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០១៧។
មនុស្សម្នារាំនៅពេលពួកគេរង់ចាំលោកស្រីទី១ Grace Mugabe របស់ស៊ីមបាវ៉េ ដើម្បីថ្លែងសុន្ទរកថានៅក្នុងការប្រមូលផ្តុំសាសនា ដែលរៀបចំដោយគណបក្ស Zimbabwe African National Union - Patriotic Front នៅក្នុងក្រុង Harare។