រូបភាព​ជុំវិញពិភពលោក ០៥ វិច្ឆិកា ២០១៥

លោក​ Diaa Bekheet ថត​រូប​ពណ៌​ដើមឈើ និង​ស្លឹក​ឈើ​ជ្រុះ​នា​ចុង​សរទ​រដូវ​ខាងក្រៅ​អគារ​ការិយាល័យ​សភា​ Rayburn House Office ជិត​ការិយាល័យ​កណ្តាល​វីអូអេ​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី។

អ្នក​ផ្លុំ​ត្រែ​មួយ​រូប​ពី​យោធា​អូស្រ្តាលី​ផ្លុំ​ត្រែ​ដើម្បី​រំឮក​ខួប​ទី ១០០​នៃ​ការ​សំចត​របស់​កងទ័ព​អូស្រ្តាលី និង​នូវែលសេឡង់​នៅ​ក្នុង​យុទ្ធនាការ Gallipoli មុន​ការ​ប្រកួត​ជើង​ទី​មួយ​នៃ​ការ​ប្រកួត​កីឡា​គ្រីកេត​តេស្ត​ (Test cricket) រវាង​អូស្រ្តាលី និង​នូវែលសេឡង់​នៅ​ទីក្រុង Brisbane។

របង​បណ្តោះ​អាសន្ន​មួយ​ការពារ​ផ្ទាំង​គំនូរ​លើ​ជញ្ជាំង​នៅ​ East Side Gallery ដែល​ជា​ផ្នែក​មួយ​នៃ​ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ដែល​មាន​អ្នក​មក​ទស្សនា​យ៉ាង​ច្រើន ខណៈ​ដែល​កិច្ច​សម្អាត​គំ​នូរ​លើ​ជញ្ជាំង​​កំពុង​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រុង​ប៊ែរឡាំង​ ប្រទេស​អាល្លឺម៉ង់។ រដ្ឋាភិបាល​ក្រុង​ប៊ែរឡាំង​សម្រេច​ដាក់​បារ៉ាស់​កម្ពស់​ ៨០​សង់ទីម៉ែត្រ​ដើម្បី​ការពារ​​កុំ​ឲ្យ​មាន​ការ​ធ្វើ​ឲ្យ​ខូចខាត​ដល់​ស្នាដៃ​សិល្បករ​ ដែល​បាន​បង្កើត​ឡើង​នូវ​ស្នាដៃ និង​សេចក្តីប្រកាស​ផ្នែក​នយោបាយ​ពី​ភាគ​ខាង​កើត​នៃ​ប្រទេស​ បន្ទាប់​ពី​ជញ្ជាំង​ក្រុង​ប៊ែរឡាំង​ត្រូវ​បាន​វាយបំបែក​នៅ​អំឡុង​ឆ្នាំ ១៩៨៩ និង​១៩៩០។

ក្រុម​បុរស​អង្គុយ​នៅ​ខាង​ក្នុង​ប្រអប់​តារាង​ពិន្ទុ​ដើម្បី​ផ្លាស់​ប្តូរ​ពិន្ទុ​នៅ​អំឡុង​ពេល​ប្រកួត​កម្តៅ​សាច់ដុំ​រវាង​ក្រុម​កីឡាករ​គ្រីកេត​​ជំរើស​ដំបូង​ Board XI នៃ​ប្រទេស​ស៊ីមបាវ៉េ និង​បង់ក្លាដែស​នៅ​ក្រុង Fatullah ប្រទេស​បង់ក្លាដែស។

គូ​ស្នេហ៍​ថត​រូប​នៅ​លើ​ស្ពាន​ធ្វើ​ពី​ចង្កៀង​គោម​នៅ​ថ្ងៃ​មុន​ពិធី​បុណ្យ​ចង្កៀង​គោម​នៅ​ក្រុង​សេអ៊ូល ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ពី​ថ្ងៃ​ទី ០៦ ដល់​ថ្ងៃ​ទី​ ២២ ខែ​វិច្ឆិកា តាម​បណ្តោយ​អូរ Cheonggye នៅ​ក្រុង​សេអ៊ូល​ ប្រទេស​កូរ៉េខាងត្បូង។ 

បុរស​មួយ​រូប​ជិះ​កង់​ជិត​អ្វី​ដែល​ក្រុម​សកម្មជន​និយាយ​ថា ជា​សំបក​គ្រាប់​បែក​ចង្កោម​ដែល​បាន​ផ្ទុះ​ហើយ​ នៅ​ក្រុង​ Douma ភាគ​ខាង​កើត​តំបន់​​ Ghouta ក្នុង​រដ្ឋធានី​ដាម៉ាស ប្រទេស​ស៊ីរី។ 

ក្រុម​អ្នក​សម្តែង​សៀករហ័សកម្ម​ជិះ​ម៉ូតូ​លើ​ជញ្ជាំង​នៃ​ «អណ្តូង​មរណៈ» (Well of Death) នៅ​ឯ​ពិពរណ៍​មួយ​នៅ​ជាយ​ក្រុង​ Bengaluru នៅ​ប្រទេស​ឥណ្ឌា។ 

A barefoot man stands in front of a pile of vehicles in the municipality of Madra western Athens, Greece. Flash floods in the Greek capital's western outskirts turned roads into raging torrents of mud and debris, killing at least nine people, inundating homes and businesses and knocking out a section of a highway.

ព្រះអង្គ​ Charles នៃ​ចក្រភព​អង់គ្លេស​បញ្ចេញ​ប្រតិកម្ម បន្ទាប់​ពី​ឃ្មុំ​ដ៏​ធំ​មួយ​ហើរ​មក​ទំ​លើ​ព្រះអង្គ​ និង​បាន​ហោះ​ចេញ​វិញ​ ខណៈ​ព្រះអង្គ​កំពុង​កាត់​សត្វ​ល្មូន Tuatara អំឡុង​ពេល​ព្រះរាជ​ទស្សនកិច្ច​ទៅ​កាន់​នៅ​ឧទ្យាន​ធម្មជាតិ​ Orokonui ជាមួយ​ម្ចាស់​ក្សត្រី​ Camilla នៃ​ Cornwall នៅ​ជិត​ក្រុង Dunedin ប្រទេស​នូវែលសេឡង់។

ក្រុម​វិស្វករ​នៃ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​ដំណើរ​ហោះហើរ​ Amstrong នៃ​អង្គការ​ NASA កំពុង​ធ្វើ​ការ​លើ​យន្តហោះ​មួយ​ ដែល​ត្រូវ​បាន​ហៅ​ថា Preliminary Research Aerodynamic Design to Lower Drag ឬ Prandtl-D. ដោយ​មាន​សណ្ឋាន​ស្រដៀង​នឹង​ដំបង​ប៊ូម៉ឺរ៉ង់ (Boomerang) យន្តហោះ​នេះ​មាន​មធ្យោបាយ​ថ្មី​នៅ​ក្នុង​ការ​កំណត់​នូវ​រូបរាង​ស្លាប​របស់​ខ្លួន​ជាមួយ​នឹង​ការ​បត់បែន​ដែល​អាច​កាត់បន្ថយ​ការ​ប្រើប្រាស់​ប្រេង​ ១១​ភាគរយ។ នៅ​ក្នុង​រូបថត​នេះ​ យន្តហោះ​ Prandtl-D No.2 ដែល​មាន​ស្លាប​ប្រវែង ១២,៥ ហ្វីត​ (៣,៨១ម៉ែត្រ) បាន​ចុះ​ចត​ បន្ទាប់​ពី​តេស្ត​ហោះហើរ។ 

ជាង​អគ្គិសនី​ជួសជុល​ប្រព័ន្ធ​ខ្សែភ្លើង​នៅ​ឯ​អគារ​មួយ​អំឡុង​ពេល​ពិធី​បុណ្យ​វប្បធម៌​ជាតិ​ឥណ្ឌា​ នៅ​ក្រុង​ញូដេលី។ 

ក្រុម​អ្នក​សំកាំង​ខ្លួន​លើ​អាកាស​ធ្វើការ​ហ្វឹកហាត់​មុន​ការ​ប្រកូត​មួយ​នៅ​ក្រុង​ Zhaotong ខេត្ត​ Yunnan ប្រទេស​ចិន​ នា​ថ្ងៃ​ទី០៤ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។