រូបភាពជុំវិញពិភពលោក ០៤ វិច្ឆិកា ២០១៨
អ្នកចូលរួមនៅក្នុងកម្មវិធី London to Brighton Veteran Car Run ធ្វើដំណើរទៅកាន់អគារ The Mall ក្នុងក្រុងឡុងដ៍ ប្រទេសអង់គ្លេស។
ទូកឈ្មោះថា Wang Yeh's Boat ដែលជាទូកធ្វើយ៉ាងល្អពីក្រដាស និងឈើទំហំ១៣ម៉ែត្រ បានត្រូវគេដុតដើម្បីបណ្តេញព្រលឹងបិសាច ជំងឺរាតល្បាត និងសំណាងអាក្រក់ក្នុងពិធីបុណ្យ Wang Yeh Boat Burning Festival នៅក្នុងក្រុង Pingtung កោះតៃវ៉ាន់។
មនុស្សម្នាស្លៀកពាក់ក្នុងឈុតប្រពៃណីរបស់ខ្លួនជិះលើកង់ខ្ពស់ៗនៅក្នុងកម្មវិធីប្រណាំងកង់ប្រចាំឆ្នាំមួយនៅក្នុងក្រុង Prague សាធារណរដ្ឋឆែក កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
នេះជាទិដ្ឋភាពផ្កាមួយប្រភេទនៅក្នុងក្រុង Kathmandu ប្រទេសនេប៉ាល់។
ក្រុមជួយសង្គ្រោះកំពុងស្រង់ម៉ាស៊ីនមួយរបស់យន្តហោះ Lion Air flight JT610 ពីឆ្នេរខាងជើងនៃក្រុង Karawang ប្រទេសឥណ្ឌូណេស៊ី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
មនុស្សម្នាមើលបាល់យក្សមួយដែលមានរាងដូចព្រះចន្ទ ដែលគេធ្វើឡើងសម្រាប់ពិធីបុណ្យភ្លើងពណ៌ នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
មនុស្សម្នាធ្វើម្ហូបកូរ៉េមួយប្រភេទដែលគេហៅថា គីមឈី (kimchi) ដើម្បីបំបែកឯកត្តកម្មពិភពលោកសម្រាប់ការធ្វើគីមឈីដែលមានមនុស្សច្រើនជាងគេបំផុត នៅក្នុងក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។
នេះជាទិដ្ឋភាពផ្កាម្យ៉ាងនៅក្នុងក្រុង Munich ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ខណៈដែលអឺរ៉ុបត្រៀមប្រារព្ធខួប១០០ឆ្នាំនៃការបញ្ចប់សង្គ្រាមលោកលើកទី១។
កប៉ាល់ឈ្មោះ Celebrity Edge របស់ក្រុមហ៊ុនទេសចរន៍អាមេរិកឈ្មោះ Celebrity Cruise ចាកចេញពីផែក្នុងសង្កាត់ Saint-Nazaire ប្រទេសបារាំង ហើយនឹងធ្វើដំណើរទៅកាន់ក្រុង Miami រដ្ឋ Florida សហរដ្ឋអាមេរិក។