រូបភាព​ជុំវិញ​ពិភពលោក ៣០ វិច្ឆិកា ២០១៨

នាង​ Shirlyne Wangari អាយុ​៨​ឆ្នាំ ថត​រូប​មុនពេល​ចាប់​ផ្ដើម​ការ​ប្រកួត​ប្រជែង​​លើក​​ដំបូង​​នៅ​ទូទាំ​ង​អាហ្វ្រិក​ខាង​កើត សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​ភឿក។​ ការ​​ប្រកួត​សម្រស់​​នេះ​មាន​អ្នក​ចូលរួម​៣០​នាក់ពី​ក្នុង​តំបន់​ ដើម្បី​ប្រកួត​ប្រជែង​យក​ពាន​រង្វាន់​​​​មនុស្ស​ភឿក​ នៅ​ទីក្រុង​ណៃរ៉ូប៊ី ប្រទេស​កេយ៉ា។

នាង​ Grace Nathan ដែល​មាន​​ម្តាយ​ជា​មនុស្ស​ម្នាក់​​​បាន​ជិះ​យន្ត​ហោះ​ម៉ាឡេស៊ី MH370 ដែល​បាត់ដំណឹង​នោះ បង្ហាញ​កម្ទេច​ដែល​គេ​ជឿ​ថា​ជា​បំណែក​​នៃ​​យន្ត​ហោះ MH370 មុន​ពេល​នាង​ប្រគល់​របស់​នេះ​ទៅ​រដ្ឋ​មន្ត្រី​ដឹក​ជញ្ជូន​ម៉ាឡេស៊ី លោក Anthony Loke Siew Fook នៅ​ទីក្រុង Putrajaya ប្រទេស​ម៉ាឡេស៊ី។

ក្រុម​សកម្មជន​ដែល​មាន​គូ​រ​​មុខ​ ចូលរួម​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ជំនួ​ប​​កំពូល​នៃ​ប្រទេស​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ទាំង​២០ (G20) ដែល​កំពុង​ដំណើរ​ការ​នៅ​ទីក្រុង​ប៊ុយណូស៊ែ ប្រទេស​អាហ្សង់ទីន។

ប៉ូលិស​បង្ក្រាប​​កុបកម្ម​​ប្រើ​ទុយោ​បាញ់​ទឹក​​ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​មួយ​ជាមួយ​ក្រុម​បាតុករ «អាវ​លឿង» ក្នុង​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​នៅ​ជិត​អាគារ​សំខាន់​របស់​សហភាព​អឺរ៉ុប ក្នុង​ទីក្រុង​​ប្រុចស៊ែល ប្រទេស​ប៊ែលហ្ស៊ិក។

ស្ត្រី​ម្នាក់​នឹង​កូន​ស្ត្រី​របស់​គាត់​ កំពុង​សរសេរ​សារ​គាំទ្រ​មួយ ក្នុង​ពេល​​មាន​ការ​​រត់​ប្រណាំង​មួយ​របស់​ក្រុម​ស្ត្រី​នៅ​ទីក្រុង​គែរ ប្រទេស​អេហ្ស៊ីប ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​អំពើ​ហិង្សា​លើ​ស្ត្រី។

អ្នក​សិល្បៈ​ម្នាក់​ឈប់​ដើម្បី​ថត​រូប​នៅ​ពេល​ដើរ​នៅ​លើ​ចម្លាក់​ទឹក​កក​ នៅ​លើ​ផ្លូវ​នៅ​ខាង​កើត​នៃ​ទីក្រុង​ Yakutsk នៃ​តំបន់​ស៊ីបេរី ប្រទេស​រុស្ស៊ី ក្នុង​ពេល​ដែល​អាកាស​ធាតុ​មាន​កម្រិត​ទាប​ដល់​ទៅ​​៤០​អង្សារក្រោម​សូន្យ។

តុក្កតា​របស់​​ក្រុម​ជន​ចំណាក​ស្រុក​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នក​ធ្វើ​ដំណើរ​ពី​អាមេរិក​កណ្ដាល​ដើម្បី​ចូល​មក​សហរដ្ឋ​អាមេរិក​​។ ​តុក្កតា​នេះ​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្នុង​ទីក្រុង​ Tijuana ប្រទេស​ម៉ិកស៊ិក។

នាង Rosa Julia Romero អាយុ​ ៤​ឆ្នាំ ដែល​ជា​កូន​របស់​ជន​ចំណាក​ស្រុក​ពី​ប្រទេស​ហុងឌូរ៉ាស និង​ជា​ផ្នែក​មួយ​នៃ​ក្រុម​អ្នក​ធ្វើ​ដំណើរ​ពី​អាមេរិក​កណ្ដាល​ឆ្ពោះ​ទៅ​សហរដ្ឋ​អាមេរិក កំពុង​ពាក់​ស្បែក​ជើង​ម្តាយ​របស់​នាង​ នៅពេល​នាង​ដើរ​កាត់​កន្លែង​ស្នាក់​នៅ​បណ្ដោះ​អាសន្ន​ក្រោយ​​ពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ទីក្រុង Tijuana ប្រទេស​ម៉ិកស៊ិក។

មនុស្ស​ម្នា​ដើរ​ក្បែរ​​​ការ​រៀប​ចំ​ដូច​អន្ទាក់​ដាក់​បង្កង​សមុទ្រ​ដែល​គេ​រៀប​ចំ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល នៅ​ផែ​ឆ្នេរ​សមុទ្រ​ប្រវត្តិសាស្ត្រ (Historic Seaport) ក្នុង​ទីក្រុង Key West រដ្ឋ​ Florida សហរដ្ឋ​អាមេរិក។

ក្រុម​អ្នក​គាំទ្រ​​ក្រុម​​បាល់​​ឱប​អាមេរិក Dallas Cowboys កំពុង​លោត​ដើម្បី​សម្ដែង​មុន​ពេល​ការ​ប្រកួត​ជាមួយ​ក្រុម​ New Orleans Saints នៅ​កីឡដ្ឋាន AT&T ក្រុង Arlington ក្នុង​រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក។