រូបភាពជុំវិញពិភពលោក ៣០ វិច្ឆិកា ២០១៧
អ្នកចូលរួមប្រកួតបានឈានដល់ដំណាក់កាលទី៣នៃការរត់ម៉ារ៉ាតុន Marathon des Sables Peru ដែលត្រូវរត់ពីទីក្រុង Samaca ទៅទីក្រុង Ocucaje ដោយឆ្លងកាត់វាលខ្សាច់ Ica ប្រទេសប៉េរូ។
សម្តេចប៉ាប Francis ប្រសិទ្ធិពរដល់អ្នកគោរពសាសនាគ្រិស្តនៅព្រះវិហារ St Mary's Cathedral ក្នុងទីក្រុងយ៉ាងហ្គូន ប្រទេសមីយ៉ាន់ម៉ា។
អាគារសម្តែងល្ខោនអូប៉េរ៉ាក្នុងទីក្រុងស៊ីដនី នៅខាងក្រោយសិស្សសាកលវិទ្យាល័យចំនួន៣៦០នាក់ មកពីប្រទេសកាណាដា និងចិន នៅពេលពួកគេឈរនៅលើស្ពាន Sydney Harbor ដើម្បីបង្កើតឯតទគ្គកម្ម«ក្រុមមនុស្សដែលឈរលើស្ពានមានចំនួនច្រើនជាងគេនៅលើស្ពាននោះក្នុងពេលតែមួយ» ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី។
កម្មករម្នាក់ដាក់តាំងបង្ហាញរណ្ដាប់សុំលាភសំណាង Kumade ផ្សេងៗគ្នាដើម្បីលក់ក្នុងពិធីបុណ្យ Torinoichi នៅកន្លែងគោរពបូជាមួយក្នុងទីក្រុងតូក្យូ ប្រទេសជប៉ុន។
ព្រិលធ្លាក់នៅជុំវិញរូប The Angel of North នៅជិតទីក្រុង Gateshead ប្រទេសអង់គ្លេស។
រថយន្ត Nissan Titan ដែលតុបតែងក្នុងសណ្ឋានសង្គ្រាមផ្កាយ ត្រូវបានគេដាក់បង្ហាញក្នុងពិធីតាំងបង្ហាញរថយន្តនៅទីក្រុង Los Angeles រដ្ឋ California សហរដ្ឋអាមេរិក។
សិល្បករតួកគីលោក Hasan Kale បង្ហាញស្នាដៃសិល្បៈមួយរបស់លោកដែលធ្វើឡើងពីគ្រាប់ស្រល់ នៅការិយាល័យរបស់លោក ក្នុងទីក្រុងអ៊ីស្តង់ប៊ុល ប្រទេសតួកគី។
ក្រុមអ្នកគាំទ្រក្រុម Houthi កំពុងរង់ចាំយ៉ាងស្ងប់ស្ងាត់នៅតាមបណ្ដោយរបងដែក ក្នុងពេលពួកគេជួបជុំគ្នារំឭកខួបកំណើតរបស់បព្វជិត Mohammad ក្នុងទីក្រុងសាណា ប្រទេសយេម៉ែន។
ដើមឈើសម្រាប់បុណ្យណូអែលរបស់មជ្ឈមណ្ឌល Rockefeller ត្រូវបានគេលម្អដោយភ្លើងសម្រាប់ខួបទី៨៥ នៃមជ្ឈមណ្ឌលនេះ នៅទីក្រុងញូវយ៉ក។
បុរសម្នាក់ដើរឆ្លងកាត់មុខគំនូរលើជញ្ជាំងដ៏ធំមួយ ដែលគំនូរនោះបង្ហាញពីកុមារម្នាក់កំពុងរត់តាមកង់មួយ ក្នុងទីក្រុងឌូបៃ ប្រទេសអេមីរ៉ាតអារ៉ាប់រួម។
មនុស្សកំពុងថតរូបផ្លូវមួយដែលបានបាក់ខូចដោយសារតែទឹកជំនន់ដ៏ធំមួយនៅភាគខាងត្បូងនៃប្រទេសថៃ ក្នុងខេត្ត Songkhla។
សិស្សសាលាឥណ្ឌាកំពុងថតរូបនៅពេលពួកគេអង្គុយបង្កើតបានជារូបបូ ក្នុងពេលធ្វើយុទ្ធនាគារបញ្ជ្រាបការយល់ដឹងអំពីជំងឺអេដស៍ នៅមួយថ្ងៃមុនពេលទិវាអេដស៍ មកដល់នៅទីក្រុង Amritsar ប្រទេសឥណ្ឌា។
មនុស្សម្នាកំពុងយកកន្ត្រកដាក់អីវ៉ាន់នៅឯហាង Shoprite ដែលទើបបើកថ្មី នៅផ្សារទំនើប Novare Gateway ក្នុងទីក្រុងអប៊ូហ្សា ប្រទេសនីហ្សេរីយ៉ា។