រូបភាពជុំវិញពិភពលោក ០៣ កញ្ញា ២០១៦

គំនរ​បំណែក​ម៉ាណ្ណកាំង​នៅ​ខាង​ក្រៅ​ស្ថានទូត​រុស្ស៊ី​ក្នុង​ក្រុង​ឡុងដ៍ ដែល​ត្រូវ​បាន​ដាក់​ឡើង​ជា​ផ្នែក​មួយ​នៃ​បាតុកម្ម​តវ៉ា​សកម្មភាព​យោធា​នៅ​ប្រទេស​ស៊ីរី។ 

ជន​ចំណាកស្រុក និង​ជន​អន្តោប្រវេសន៍​ស្លន់ស្លោ​ បន្ទាប់​ពី​ធ្លាក់​ចូល​ទឹក​អំឡុងពេល​ប្រតិបត្តិការ​ជួយ​សង្រ្គោះ​ដោយ​នាវា Topaz Responder របស់​អង្គការ​ក្រៅរដ្ឋាភិបាល​ Moas នៅ​ប្រទេស​ម៉ាល់តា និង​ក្រុម​កាកបាទ​ក្រហម​អ៊ីតាលី នៅ​ឆ្នេរ​សមុទ្រ​ប្រទេស​លីប៊ី​ក្នុង​តំបន់​សមុទ្រ​មេឌីទែរ៉ានេ។ 

ម្តាយ​យំ​ឱប​កូន​ប្រុស​របស់​ខ្លួន​ ដែល​អ្នកស្រី​មិន​ដែល​បាន​ឃើ​ញ​អស់​រយៈពេល​ពីរ​ឆ្នាំ​កន្លះ​មក​នេះ​ ដោយសារ​តែ​កូន​ប្រុស​អ្នកស្រី​ជាប់​នៅ​ក្នុង​ជំរុំ​ Khazir ក្នុង​តំបន់​ឃឺដ នៃ​ប្រទេស​អ៊ីរ៉ាក់។ 

សត្វ​ក្រពើ​មួយ​ក្បាល​មាន​សំបកកង់​ម៉ូតូ​ជាប់​នឹង​ក​​នៅ​ក្នុង​ទន្លេ​មួយ​ក្នុង​ក្រុង Palu ខេត្ត Sulawesi ភាគ​កណ្តាល​ ប្រទេស​ឥណ្ឌូនេស៊ី កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ សត្វ​ក្រពើ​ជាប់​សំបក​កង់​នឹង​ក​ចាប់តាំង​ពី​ខែ​កញ្ញា​មក​ម្ល៉េះ ប៉ុន្តែ​កិច្ចប្រឹងប្រែង​ជួយ​សង្រ្គោះ​បាន​ខកខាន​ ដោយសារ​តែ​កង្វះ​គ្រឿង​សម្ភារៈ និង​ក្រុម​អ្នក​ជំនាញ។

មនុស្សម្នា​ស្វែង​រក​ជនរងគ្រោះ​នៅ​ក្នុង​បំណែក​រថភ្លើង​ដែល​បាន​ធ្លាក់​ចេញ​ពី​ផ្លូវ​ក្នុង​ក្រុង​ការ៉ាជី​ ប្រទេស​ប៉ាគីស្ថាន។ ក្រុម​មន្រ្តី​បាន​និយាយ​ថា គ្រោះថ្នាក់​រថភ្លើង​នោះ​បាន​បណ្តាល​ឲ្យ​មនុស្ស​ជាង​ម្ភៃ​នាក់​បាត់បង់​ជីវិត។ 

កងកម្លាំង​ពិសេស​អ៊ីរ៉ាក់​លើក​មួយ​ជា​ការ​បំភ័ន្ត​មួយ ខណៈ​ពេល​ដែល​ជន​ Sniper ត្រៀម​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​ទី​ដៅ​របស់​ពួករដ្ឋឥស្លាម​នៅ​ក្រុង Gogjali ជាយ​ក្រុង Mosul។ 

បេក្ខជន​ប្រធានាធិបតី​គណបក្ស​សាធារណរដ្ឋ​លោកស្រី Hillary Clinton នៅ​លើ​ឆាក​អំឡុងពេល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​មួយ​នៅ​មហាវិទ្យាល័យ Arizona State University ក្នុង​ក្រុង Tempe រដ្ឋ Arizona កាល​ពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

កំប៉ុង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក​ត្រូវ​បាន​គប់​ដាក់​ក្រុម​អ្នកសារព័ត៌មាន​ដែល​យក​ការណ៍​ពី​បាតុកម្ម​ប្រឆាំង​​អំពើពុករលួយ​ និង​កេងប្រវ័ញ្ច​កញ្ចប់​មូលនិធិ​នៅ​ក្នុង​វិស័យ​សុខាភិបាល​សាធារណៈ​ នៅ​ក្រុង​ណៃរ៉ូប៊ី ប្រទេស​កេនយ៉ា។ 

តារាចម្រៀង​អ្នកស្រី Dolly Parton ទទួល​ពាន​រង្វាន់ Lifetime Achievement Award នៅ​ឯ​ពិធី​ប្រគល់​ពានរង្វាន់ Annual Country Music Association Awards លើក​ទី ៥០ នៅ​ក្រុង Nashville រដ្ឋ Tennessee កាលពី​ថ្ងៃ​ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

ដំរី​មួយ​ហ្វូង​ដើរ​កាត់​ពី​មុខ​ភ្នំ​ Kilimanjaro ក្នុង​ឧទ្យានជាតិ Amboseli ប្រទេស​កេនយ៉ា។ 

ប៉ូលិស​ប្រើ​ស្ព្រៃយ៍​បង្ហូរ​ទឹក​ភ្នែក​ទប់ទល់​នឹង​ក្រុមបាតុករ​ដែល​ព្យាយាម​ឆ្លងអូរ​មួយ​ជិត​កន្លែង​សំណង់​បំពង់​បង្ហូរ​ប្រេង​មួយ​ជិត​កន្លែង​អភិរក្ស Standing Rock Indian Reservation ភាគ​ជើង​ក្រុង Cannon Ball រដ្ឋ North Dakota កាល​ពី​ថ្ងៃ​ទី០២ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

កូន​សត្វ​ខ្លាឃ្មុំ​ភ្លោះ​មួយ​គូ ដែល​​កើត​នៅ​ថ្ងៃទី០៧ ខែ​សីហា នៅ​សួនសត្វ Schoenbrunn ក្រុង​វីយ៉ែន ប្រទេស​អូទ្រីស។

បុរស​ម្នាក់​ថត​រូប​មិត្ត​រួម​ការងារ​របស់​ខ្លួន​ជាមួយ​នឹង​ទូរសព្ទ​ដៃ​នៅ​លើ​បំណែក​នាវា​ដឹក​ប្រេង​កំពុង​តែ​ឆេះ​មួយ​នៅ​កន្លែង​បំបែក​នាវា​ក្នុង​ក្រុង Gaddani ប្រទេស​ប៉ាគីស្ថាន កាល​ពី​ថ្ងៃ​ទី០២​ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។