រូបភាពជុំវិញពិភពលោក ៣ វិច្ឆិកា ២០១៥
រថយន្តម៉ាក Porsche ថ្មីៗត្រូវបានគេចតនៅក្នុងបរិវេណរោងចក្រផលិតរថយន្តម៉ាក Porsche នេះនៅក្នុងក្រុង Leipzig ភាគខាងកើតនៃប្រទេសអាល្លឺម៉ង់។ ភ្នាក់ងារការពារបរិស្ថានរបស់អាមេរិកនិយាយថា ខ្លួនបានរកឃើញថា រថយន្តម៉ាក VW Touareg ម៉ាក Porsche Cayenne និងម៉ាក Audis ក៏ត្រូវបានបំពាក់ជាមួយកម្មវិធីដែលធ្វើខូចលទ្ធផលធ្វើតេស្តពីការបំពុលបរិស្ថានផងដែរ។
មនុស្សម្នានាំគ្នាកាន់ទុក្ខ ខណៈដែលពួកគេដាក់កម្រងផ្កានៅកន្លែងគោរពវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៃការធ្លាក់យន្តហោះនៅតំបន់ Sinai។ ពួកគេដាក់កម្រងផ្កានៅទីលាន Dvortsovaya នៅក្នុងក្រុង St. Petersburg ប្រទេសរុស្ស៊ី។
មន្រ្តីនៃកងកម្លាំងអាកាសបើកទ្វាររបស់យន្តហោះ Air Force One ខណៈដែលលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា ទៅដល់មូលដ្ឋានទ័ពរួម Andrews នៅក្នុងរដ្ឋ Maryland ដែលលោកធ្វើដំណើរពីរដ្ឋ New Jersey និងក្រុងញូវយ៉ក កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥។
ជនទេសន្តរប្រវេសន៍ប្រមូលផ្តុំគ្នាដើម្បីចូលទៅក្នុងប្រទេសអូទ្រីស (Austria) នៅព្រំដែនអូទ្រីស និងស្លូវេនី (Slovenia) នៅក្នុងក្រុង Sentilj ប្រទេសស្លូវេនី។ រដ្ឋាភិបាលប្រទេសនេះនិយាយថា សមត្ថភាពក្នុងការដោះស្រាយការហូរចូលនៃចំនួនមនុស្សដ៏ច្រើននេះ បានឡើងដល់កម្រិតមួយដែលមានមនុស្សរាប់ពាន់នាក់បានឆ្លងកាត់ទឹកដីខ្លួនដើម្បីចូលទៅអឺរ៉ុបខាងលិច។
កសិករ Zhang Xianping ជិះជ្រូករបស់គាត់ដែលមានឈ្មោះ Big Precious នៅក្នុងបទសម្ភាសន៍មួយជាមួយសារព័ត៌មាននៅក្នុងក្រុង Zhangjiakou ខេត្ត Hebei ប្រទេសចិន កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥។ បើតាមសារព័ត៌មានក្នុងស្រុក លោក Zhang ជាអ្នកបង្កាត់ពូជជ្រូក សម្រេចចិត្តមិនសម្លាប់ជ្រូក Big Precious ដែលមានអាយុ២ឆ្នាំ ហើយទុកវាជាសត្វចិញ្ចឹមនៅពេលវាមានទម្ងន់៦០០គីឡូក្រាម។
នេះជាទិដ្ឋភាពនៃរូបសំណាក់សេរីភាពពីលើអាកាស នៅក្បែរក្រុងញូវយ៉ក កាលពីថ្ងៃទី២ ខែវិចិ្ឆកា ឆ្នាំ២០១៥។
អ្នករាំរបាំដែលតុបតែងជាសត្វកុក សម្តែងនៅពេលពួកគេដើរក្បួននៅតាមផ្លូវទៅប្រាសាទ Sensoji នៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
ទិដ្ឋភាពនៃចុងរដូវស្លឹកឈើជ្រុះលើភ្នំ Vosges បង្ហាញពីការផ្លាស់ប្តូររដូវនៅតំបន់ Alsace ភាគខាងកើតនៃប្រទេសបារាំង។
មនុស្សថតរូប និងថតវីដេអូ នៅពេលដែលយន្តហោះដឹកអ្នកដំណើរម៉ាក C919 ជាលើកដំបូងផលិតដោយក្រុមហ៊ុនCommercial Aircraft Corp of China (Comac) ត្រូវបានទាញចេញពីវាំងនន ក្នុងសន្និសីទកាសែតនៅរោងចក្ររបស់ក្រុមហ៊ុននៅក្នុងក្រុង Shanghai កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០១៥។ ក្រុមហ៊ុន Comac បានបញ្ចេញយន្តហោះម៉ាក C919 ដែលមាន១៥៨កៅអីជាលើកដំបូង។ នេះការម៉ាកស្រដៀងទៅនឹងយន្តហោះរបស់ក្រុមហ៊ុន Airbus Group និងក្រុមហ៊ុន Boeing Co។