រូបភាព​ជុំ​វិញ​ពិភព​លោក​ ២៩ វិច្ឆិកា ២០១៨

ការ​សម្ដែង​របាំ​បាឡេ​សៀងហៃ ឈ្មោះ​ថា «បឹងក្ងាន» ក្នុង​ទម្រង ​«មហា​បឹង​ក្ងាន​នៅ​លើ​ពិភពលោក»។ របាំ​នេះ​ជាធម្មតា​មាន​​អ្នក​សម្ដែង​១៦​នាក់ ប៉ុន្តែ​ពេល​នេះ​មាន​៤៨​នាក់ នៅ​លើ​ឆាក​នៅ​សារមន្ទីរ​ Bode ដើម្បី​លើក​កម្ពស់​ការ​សម្ដែង​របាំ​បាឡេ​នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់។

បុរស​ម្នាក់​ស្លៀក​ពាក់​សម្លៀក​បំពាក់​បែប​បុរាណ​​កំពុង​ដើរ​នៅ​លើ​ផ្លូវ​ក្នុង​ទីក្រុង​ចាស់​ ក្នុង​ពេល​ចូល​រួម​ការ​ដង្ហែ​ក្បួន​ដើម្បី​អបអរ​ដល់​អ្នក​មាន​បុណ្យ​ ​Saturnino នៅ​ទីក្រុង Pamplona នៅ​ភាគ​ខាង​ជើង​នៃ​ប្រទស​អេស្ប៉ាញ។

ឡាន​​ចត​ជា​ជួរ​ហើយ​គ្រប​ដណ្ដប់​ដោយ​ទឹកកក​ នៅ​ថ្ងៃ​ដំបូង​នៃ​ការ​ធ្លាក់​ទឹក​កក​នៅ​មជ្ឈមណ្ឌល​លក់​ទំនិញ​មួយ ក្នុង​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ និង​ស្ត្រី​ទី​១ Melania Trump ដុត​បំភ្លឺ​ដើម​ឈើ​ថ្ងៃ​បុណ្យ​គ្រិស្តម៉ាស នៅ​ឧទ្យាន​​ជាតិ (National Mall) នៅ​ទីក្រុង​វ៉ាស៊ីនតោន សហរដ្ឋ​អាមេរិក។

បុគ្គលិក​ដែល​ត្រូវ​បាន​ជ្រើស​រើស​ចូល​បម្រើ​ការ​ជា​ទ័ព​អាកាស​សម្ដែង​ក្នុង​ពេល​បង្ហាញ​«ស្តង់ដារ និង​ពណ៌» របស់​ប្រធានា​ធិបតី​ឥណ្ឌា Ram Nath Kovind នៅ​មូលដ្ឋាន​ទ័ព​អាកាស​នៅ​ទីក្រុង Guwahati។

ក្រុម​អ្នក​ពន្លត់​អគ្គិភ័យកំពុង​​ព្យាយាម​ពន្លត់​ភ្លើង​នៅ​វិថី Fingerfield នៅ​ឧទ្យាន​ជាតិ​ Deepwater ក្នុង​រដ្ឋ Queensland ប្រទេស​អូស្ត្រាលី។

ទាហាន​អ៊ុយក្រែន​បាញ់​រុកកែត​ប្រឆាំង​យន្ត​ហោះ ក្នុង​ពេល​ធ្វើ​សមយុទ្ធ​យោធា​មួយ​នៅ​ជិត​​​តំបន់ Urzuf នៅ​លើ​ឆ្នេរ​ខាង​ត្បូង​នៃ​ទន្លេ Azov ប្រទេស​អ៊ុយក្រែន។

រូបចម្លាក់​ «ទេពធីតា​នៃ​កាំបិត»​ ដោយ​​អ្នក​សិល្បៈ​​ Alfie Bradley ធ្វើ​ពី​កាំបិត​​ចំនួន​ ១០​ម៉ឺន​ ដែល​ត្រូវ​បាន​រឹប​អូស។ រូប​ចម្លាក់​នេះ​ត្រូវ​បាន​ដាក់​តាំង​នៅ​ខាង​ក្រៅ​ប្រាសាទ Anglican Cathedral ក្នុង​ទីក្រុង​លីវើភូល (Liverpool)​ ចក្រភព​អង់គ្លេស។

ក្រុម​បាតុករ​កាន់​ធុង​ហ្គាស់​បង្ហូ​ទឹក​ភ្នែក​ដែល​បាញ់​ដលយ​ប៉ូលិស​ក្នុង​ពេល​ពួក​គេ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​របស់​លោក​ប្រធានាធិបតី​ហុងឌូរ៉ាស Juan Orlando Hernandez នៅ​ខាង​ក្រៅ​សាកល​វិទ្យាល័យ​ស្វយ័ត​ជាតិ (National Autonomous University of Honduras) ក្នុង​រដ្ឋ​ធានីតេហ្គូស៊ីហ្គាល់ប៉ា។

បុរស​ម្នាក់​កំពុង​ចែវ​ទូក​នៅ​ថ្ងៃ​ដែល​ពោរពេញ​ទៅ​ដោយ​អ័ព្ទ បន្ទាប់​ពី​មាន​ប្រកាស​អំពី​ការ​ធ្លាក់​អ័ព្ទ​នៅ​ទីក្រុង Lianyungang ខេត្តជាំងស៊ូ (Jiangsu) ប្រទេស​ចិន។

មនុស្ស​ម្នា​កំពុង​មើល​ដើម​ឈើ​សម្រាប់​ថ្ងៃ​បុណ្យ​ណូអែល នៅ​មជ្ឈមណ្ឌល​ Rockefeller ក្នុង​ក្រុង​ Manhattan ក្នុង​ទីក្រុង​​ញូវយ៉ក សហរដ្ឋ​អាមេរិក។

កីឡាករ​ Han-Noah Massengo របស់​ក្រុម​បាល់​ទាត់​ Monaco ប្រទេស​បារាំង​ តែត​បាល់​ក្នុង​ការ​ប្រកួត​ពូល​ A ក្រមខណ្ឌ​​​ជម្រើស​ជើង​ឯក​ក្រុម​ល្អ​ប្រចាំ​ទ្វីប​អឺរ៉ុប (UEFA Champions League) ក្នុង​ការ​ប្រកួត​ជា​មួយ​ក្រុម Atletico Madrid របស់​ប្រទេស​អេស្ប៉ាញ នៅ​កីឡដ្ឋាន Wanda Metropolitano ក្នុង​ទីក្រុង​មាឌ្រីដ ប្រទេស​អេស្ប៉ាញ។

​ផ្សែង​នៅ​ខាង​លើ​រោង​ចក្រ​ផលិត​ថាម​ពល​អគ្គិសនី​ដើរ​ដោយ​ធ្បូង នៅ​ទីក្រុង​ Belchatow ប្រទេស​ប៉ូឡូញ។