រូបភាព​ជុំវិញ​ពិភពលោក ២៩ វិច្ឆិកា ២០១៩

អ្នក​បើក​រឺម៉ក​ទុក​ទុក​ (tuktuk) អង្គុយ​នៅ​ខាង​ក្រោយ​កញ្ចក​ទុក​ទុក​របស់​លោក​ដែល​បែក ក្នុង​ពេល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​រវាង​បាតុករ​ប្រឆាំង​រដ្ឋាភិបាល និង​សន្តិសុខ នៅ​ផ្លូវ Rasheed ក្នុង​ទីក្រុង​បាកដាដ ប្រទេស​អ៊ីរ៉ាក់ នៅ​ជិត​ស្ពាន al-Ahrar។

ពលករ​កំពុង​បែង​ចែក​ខ្ទឹម​បារាំង​ទៅ​តាមប្រភេទ នៅ​ក្នុង​ហាង​មួយ​នៅ​ក្នុង​ផ្សារ​នៃ​ក្រុង Ahmedabad ប្រទេស​ឥណ្ឌា។

បុរស​បី​នាក់​បង្ហាញ​រូប​សាក់​របស់​ខ្លួន​ក្នុង​ពិធី​បង្ហាញ​សាក់​អន្តរជាតិ​នៅ​ទីក្រុងគូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

ក្មេង​ម្នាក់​លេង​នៅ​ក្នុង​ពពុះ​ទឹក​ដែល​កើត​ពី​ទឹក​សំណល់ដែល​កូ​ដោយ​រលក នៅ​ឯ​ឆ្នេរ​សមុទ្រ​ក្នុង​ទីក្រុង Chennai ប្រទេស​ឥណ្ឌា។

សមាជិក​កង​កម្លាំង​ពិសេស​ឈ្មោះ​ថា «ផ្គរ» ដែលស្ថិត​ក្រោម​ចំណុះ​នៃ​ក្រសួង​​មហា​ផ្ទៃ​រុស្ស៊ី កំពុង​ហ្វឹកហាត់​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី។

ពពក​ និង ​ការ​ចុះ​អ័ព្ទ​ដោយ​ទឹក​កក នៅ​ភ្នំ​ San Gabriel ស្ថិត​នៅ​ខាង​ក្រោយ​នៃ​ទីក្រុង Los Angeles សហរដ្ឋ​អាមេរិក។

ក្រុម​បាតុករ​ប្រឆាំង​នឹង​បម្រែ​បម្រួល​អាកាស​ធាតុ Extinction Rebellion អំពាវ​នាវ​ឲ្យ​មាន​វិធានការ​លើ​បម្រែ​បម្រួល​អាកាស​ធាតុ ដោយ​ការ​បង្កើត​ព្រឹត្តិការណ៍​ដើម្បីប្រឆាំង​នឹង​ឧស្សាហកម្ម នៅ​ខាង​កក្រៅ​ហាង​លក់​ទំនិញ​ក្នុង​ទីក្រុង​អ៊ីស្តង់ប៊ុល ប្រទេស​តួកគី។

ជន​ចំណាក​ស្រុក​ម្នាក់​សម្រាក​បន្ទាប់​ពី​បាន​ចុះ​ពី​ទូក​នៅ​ឆ្នេរ​សមុទ្រ​ នៃ​កោះ Gran Canaria ប្រទេស​អេស្ប៉ាញ។

បុរស​ពីរ​នាក់​ថត​រូប​អាគារ​ក្នុង​តំបន់​ពាណិជ្ជកម្ម​នៃ​ទីក្រុង​ Frankfurt ប្រទេស​អាល្លឺម៉ង់។