រូបភាព​ជុំវិញ​ពិភពលោក ២៩ វិច្ឆិកា ២០១៧

គ្រាប់មីស៊ីល​កូរ៉េខាងត្បូង Hyunmoo II ត្រូវ​បានបាញ់​អំឡុង​ពេល​សមយុទ្ធ​នៅ​ក្នុង​ទីតាំង​កំបាំង​មួយ​នៅ​ឆ្នេរ​ខាងកើត​ប្រទេស​។

សម្តេចប៉ាប Francis បាន​មកដល់​​ដើម្បី​ប្រារព្ធ​ពិធី​ Mass នៅ​ទីលាន Kyaikkasan Ground ក្នុង​រដ្ឋធានី​រ៉ង់ហ្គូន​ប្រទេស​មីយ៉ាន់ម៉ា។

សុនខ​ទាហាន​មួយ​ក្បាល​ឈរ​ខណ​ដែល​ទាហាន​ចូល​និវត្ត​​ធ្វើការ​គោរព​​នៅ​ខេត្ត Jiangsu ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ២០១៧។

បុរស​ម្នាក់​កាន់​គ្រាប់បែក​ផ្សែង​ខណ​ដែល​គាត់​កំពុង​ធ្វើ​បាតុកម្ម​ជាមួយ​ក្រុម​អ្នក​បើកបរតាក់ស៊ី​អេស្ប៉ាញ​ក្នុង​ទីក្រុង Madrid។

ក្មេង​ប្រុស​ម្នាក់​រើស​ដប​ផ្លាស្ទិកប្រមូល​យក​ទៅលក់​នៅ​តូប​អេដចាយ​មួយនៅ​ផ្សារ Divisoria រដ្ឋធានី​ម៉ានីល​ប្រទេស​ហ្វីលីពីន។

ប្រជាជន​ដែល​ធ្វើបាតុកម្ម​ប្រឆាំង​ននិង​ការ​ដេញ​ថ្លៃ​ផ្ទះប៉ះទង្គិច​ជាមួយ​នឹង​ប៉ូលិស​នៅ​តុលាការ​ Athens។

ទាហាន​យោធាប្រតិព័ទ្ធ​យក​ព្រិល​មក​លាប​ខ្លួន​អំឡុង​ពេល​ហ្វឹកហាត់​ក្នុង​រដូវ​រងារ​នៅ​ក្នុង​ខេត្ត​ Jilin ប្រទេស​ចិន​កាលពី​ថ្ងៃទី​២៨ វិច្ឆិកា ២០១៧។

ដូនជី​កំពុង​រៀប​ថត​រូត​សម្តេចប៉ាប​ Francis មុន​នឹង​លោក​មកដល់​ក្នុង​កិច្ច​ប្រជុំជាមួយ​នឹង​អាចារ្យ​នៅមីយ៉ាន់ម៉ា​នៅ​ព្រះវិហារ St. Mary រដ្ឋធានី​រ៉ង់ហ្គូន​។

លោក Gerd Habermann អ្នក​រចនារថយន្ត «School Bus Jet» បាន​បង្ហាញ​ស្នាដៃផ្ទាល់ខ្លួន​​នៅ​ក្នុង​កម្មវិធី Essen Motor Show ទីក្រុង​ Essen ភាគខាងលិច​ប្រទេស​អាល្លឺម៉ង់។

ស្រ្តី​ជនជាតិ​ Kashmiri សម្រាក​បន្ទាប់ពី​បាន​ប្រមូល​អុស​នៅ​ជាយក្រុង​ Srinagar​ប្រទេស​ឥណ្ឌា។

រថភ្លើង​ដឹក​ទំនិញ​មួយ​បើក​ធ្លាក់​ផ្លូវ​បន្ទាប់​ពី​ផ្លូវ​រថភ្លើង​ខ្លះ​ត្រូវ​បាន​លិច​ទឹកនៅ​ក្បែរទីក្រុង​ Arahal ខេត្ត Seville ប្រទេស​អេស្ប៉ាញ។