រូបភាពជុំវិញពិភពលោក ២៩ វិច្ឆិកា ២០១៥
ស្បែកជើងរាប់រយគូត្រូវបានគេដាក់បង្ហាញនៅតំបន់ de la Republique ក្នុងក្រុងប៉ារីស ប្រទេសបារាំង ដែលនេះជាផ្នែកមួយនៃការប្រមូលផ្តុំដោយសន្តិភាព និងជានិមិត្តរូបនៃការប្រមូលផ្តុំ។ អង្គការ Avaaz ក្នុងក្រុងប៉ារីសបានអំពាវនាវឲ្យមានការប្រមូលផ្តុំនេះដើម្បីអាកាសធាតុ។ មេដឹកនាំជាង១៤០នាក់កំពុងប្រមូលផ្តុំគ្នានៅក្នុងក្រុងប៉ារីស សម្រាប់កិច្ចពិភាក្សាអាកាសធាតុ របស់មេដឹកនាំជាន់ខ្ពស់ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។ សកម្មជនកំពុងដើរក្បួន និងតវ៉ានៅជុំវិញពិភពលោកដើម្បីជំរុញឲ្យពួកគេដើម្បីឈានដល់កិច្ចព្រមព្រៀងដ៏រឹងមាំមួយដើម្បីកាត់បន្ថយការឡើងកម្តៅនៃផែនដី។
អ្នកតវ៉ាសម្តែងក្នុងពេលប្រមូលផ្តុំនៅក្នុងក្រុង Rio de Janeiro ប្រទេសប្រេស៊ីល ដែលធ្វើឡើងមួយថ្ងៃមុនការចាប់ផ្តើមនៃសន្និសីទបម្រែបម្រួលអាកាសធាតុក្នុងក្រុងប៉ារីស។
ស្រ្តីម្នាក់ពាក់ស្រោមមុខ ក្នុងពេលបាតុកម្មដែលរៀបចំដោយអង្គការបរិស្ថាននៅក្នុងក្រុង Frankfurt ចំកណ្តាលប្រទេសអាល្លឺម៉ង់ នៅមុនមួយថ្ងៃនៃពិធីបើកជាផ្លូវការនៃកិច្ចប្រជុំបម្រែបម្រួលអាកាសធាតុរបស់អ.ស.ប.នៅក្នុងក្រុងប៉ារីស។
អ្នកតវ៉ាបង្ហោះប៉ោងៗដែលមានរូបផែនទី ក្នុងពេលប្រមូលផ្តុំមួយនៅក្នុងក្រុងរ៉ូម ប្រទេសអ៊ីតាលី ដែលធ្វើឡើងមួយថ្ងៃមុនការចាប់ផ្តើមនៃកិច្ចប្រជុំបម្រែបម្រួលអាកាសធាតុរបស់អ.ស.ប.នៅក្នុងក្រុងប៉ារីសសម្រាប់ឆ្នាំ២០១៥ ដែលត្រូវបានគេស្គាល់ថា កិច្ចប្រជុំ COP21។
នាយករដ្ឋមន្ត្រីកាណាដា លោក Justin Trudeau (រូបកណ្តាល) ភរិយារបស់លោកគឺលោកស្រី Sophie Gregoire (រូបស្តាំ) នាយករដ្ឋមន្ត្រីបារាំង លោក Manuel Valls និងអភិបាលក្រុងប៉ារីស លោកស្រី Anne Hidalgo ធ្វើការគោរពដល់ជនរងគ្រោះនៃការវាយប្រហារនៅក្នុងមុខសាលតន្រ្តី Bataclan នៅក្នុងក្រុងប៉ារីស។
ឧបករណ៍ស្ទួចរបស់ធ្ងន់ៗត្រូវបានគេឃើញនៅពីលើការដ្ឋានសាងសង់ នៅកណ្តាលអ័ព្ទដ៏ក្រាស់នៅក្នុងក្រុង Xi'an ខេត្ត Shaanxi ប្រទេសចិន។
បុរសម្នាក់ចូលរួមពិធីរំលឹកវិញ្ញាណក្ខន្ធនៅស្តូបមួយសម្រាប់ជនរងគ្រោះ Holodomor នៅក្នុងក្រុង Kyiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៥។ នេះជាខួបទី៨២នៃគ្រោះទុរ្ភិក្សចន្លោះឆ្នាំ១៩៣២ ដល់១៩៣៣ ដែលមានមនុស្សរាប់លាននាក់ស្លាប់ដោយសារការស្រេកឃ្លាន។
បាតុករប៉ាឡេស្ទីនម្នាក់ប្រើប្រាស់ជំពាមដើម្បីបាញ់គ្រាប់ដុំថ្មដាក់កងកម្លាំងអ៊ីស្រាអែល ក្នុងពេលប៉ះទង្គិចនៅក្នុងក្រុង al-Bireh របស់ប៉ាឡេស្ទីន។
អ្នកតវ៉ាប្រឆាំងនឹងមូលដា្ឋនទ័ពរបស់អាមេរិកកាន់បដាដែលសរសេរថា «មិនយល់ព្រមឲ្យមានមូលដ្ឋានទ័ពថ្មីនៅលើកោះ Henoko ទេ (No to Henoko new base)» ក្នុងពេលប្រមូលផ្តុំគ្នានៅក្នុងក្រុងតូក្យូ ប្រទេសជប៉ុន។
ក្មេងស្រីៗរបស់ភូមិ Kashmiri ដើរទៅផ្ទះវិញ បន្ទាប់ពីប្រមូលស្លឹកឈើជ្រុះនៅក្នុងភូមិ Ajas ដែលមានចម្ងយប្រមាណ៥២គ.ម នៅភាគឦសាននៃក្រុង Srinagar ប្រទេសឥណ្ឌា។
អ្នកចូលរួមរាប់រយនាក់អនុវត្តយូហ្គា នៅព្រឹត្តិការណ៍មួយដើម្បីអបអរទិវាជំងឺអេដស៍ពិភពលោក នៅសាកលវិទ្យាល័យមួយក្នុងក្រុង Guilin តំបន់ស្វយ័ត Guangxi Zhuang ប្រទេសចិន។
មនុស្សម្នាប្រមូលផ្តុំនៅពិធីសម្ភោធការតាំងបង្ហាញសម្រាប់បុណ្យណូអែលបែបប្រពៃណីម៉្យាងដែលមានឈ្មោះថា Gavlebocken (Gavle Goat) នៅទីលាន Castle នៅក្នុងក្រុង Gavle របស់ប្រទេសស៊ុយអែត។
សេះឈរនៅក្នុងវាលស្រែដែលគ្របដណ្តប់ទៅដោយព្រិល នៅតំបន់ Perthshire ប្រទេសស្កុតឡែន (Scotland)។
ស្វាកន្ទុយវែងស៊ីផ្លែឈើពីចានមួយដែលកាន់ដោយអ្នករៀបចំពិធី លោក Yongyuth Kitwattananusorn ក្នុងពិធីអាហារបូហ្វេសម្រាប់សត្វស្វាប្រចាំឆ្នាំ នៅប្រាសាទ Pra Prang Sam Yot នៅ Lopburi ភាគខាងជើងនៃក្រុងបាងកក ប្រទេសថៃ។