រូបភាព​ជុំវិញ​ពិភពលោក ២៨ វិច្ឆិកា ២០១៩

បំណែក​ក្រដាស​ហើរ​ទៅ​ក្នុង​អាកាស​នៅ​ក្នុង​ពេល​ចាប់​ផ្ដើម​ពិធី​ដង្ហែ​មួយ​នៃ​ពិធី​បុណ្យ​ថ្លែង​អំណរ​គុណ (Thanksgiving) នៅ​ទីក្រុង​ញូវយ៉ក សហរដ្ឋ​អាមេរិក។

មនុស្ស​ម្នា​ចូលរួម​ក្នុង​ពិធី​ជួប​ជុំ​គ្នា​ដើម្បី​ថ្លែង​អំណរ​គុណ​នៅ​ឯ​វិមាន Edinburgh ក្នុង​ស្រុក​មួយ​នៃ​ទីក្រុង​ហុង​កុង បន្ទាប់​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក ដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើច្បាប់​ដែល​តម្រូវ​ឲ្យ​មាន​ការ​ពិនិត្យ​ជា​ប្រចាំ​ឆ្នាំ លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​ទីក្រុង​ហុង​កុង។

បាតុករ​ម្នាក់​ដែល​រង​របួស​ត្រូវ​បាន​គេយក​ទៅ​ព្យាបាល​បឋម​ ក្នុង​ពេល​ប៉ះ​ទង្គិច​ជាមួយ​កម្លាំង​សន្តិសុខ​នៅ​ផ្លូវ Rasheed ទីក្រុង​បាក​ដាដ ប្រទេស​អ៊ីរ៉ាក់។

ក្មេង​ប្រុស​ម្នាក់​ដែល​ស្លៀក​ពាក់​ជា​យោធា បាន​មក​មើល​កង​សន្តិសុខ​កិត្តិយស​នៅ​ឯ​វិមាន​ប្រធានា​ធិបតី Planalto នៅ​ទីក្រុង​ប្រាស៊ីលីយ៉ា ប្រទេស​ប្រេស៊ីល។

សាច់​ញាតិ​នៃ​ជន​រង​គ្រោះ​ John Hoang Van Tiep ដែល​ត្រូវ​បាន​ឃើញ​ស្លាប់​នៅ​ខាង​ក្រោយ​នៃ​ឡាន​នៅ​ចក្រ​ភព​អង់គ្លេស​កាល​ពី​ខែ​មុន កំពុង​សែង​មឈូស​ដែល​ដាក់​ John Hoang Van Tiep ឆ្ពោះ​ទៅ​កាន់​ព្រះ​វិហារ​មួយ សម្រាប់​ពិធី​បុណ្យ​សព​នៅ​ក្នុង​ខេត្ត Nghe An ប្រទេស​វៀតណាម។

អ្នក​សិល្បៈ​ម្នាក់​សម្ដែង​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ដែល​ដឹក​នាំ​ដោយ​ប្រធានាធិបតី Ivan Duque​ ក្នុង​ពេល​មានការ​ធ្វើ​កូដកម្ម​នៅ​ទូទាំង​ប្រទេស​​នៅ​ទីក្រុងបូហ្គោតា ប្រទេស​កូឡុំប៊ី។

ប៉ម​នៃ​រោង​​ចក្រ​ហោះ​ទៅ​ក្នុង​អាកាស​នៅ​ពេល​មាន​ការ​ផ្ទុះ​នៅ​រោង​ចក្រ TPC Group Petrochemical Plant ដែល​ផលិត​គ្រឿង​គីមី និង​ប្រេង​កាត ខណៈ​ពេល​ដែល​រោង​ចក្រ​នេះ​បាន​រង​ការ​ឆាប​ឆេះ​នៅ​ទីក្រុង Port Neches រដ្ឋ​តិចសាស សហរដ្ឋ​អាមេរិក។

ក្រុម​សន្តិសុខ​ចាប់​ខ្លួន​បាតុករ​ម្នាក់​ក្នុង​ពេល​មាន​ការ​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ឈីលី នៅ​ទីក្រុង​សាន់​ត្យាហ្គោ។

សមត្ថកិច្ច​ប្រមូល​ដប​ហ្គាស់​និង​វត្ថុ​ដែល​អាច​ផ្ទុះដើម្បី​ទុក​ជា​ភស្តុតាង​​នៅ​ក្នុង​តំបន់​ដែល​មាន​ការ​ហាម​ឃាត់​ នៅ​សាកល​វិទ្យាល័យ​ពហុវិជ្ជាក្រុង​ហុង​កុង។

មនុស្ស​កំពុង​​ជិះ​ស្គី​លើ​ទឹក​កក​ ក្នុង​ព្រឹត្តិការណ៍​មួយ​ដើម្បី​អបអរ​សារទរ​ដល់​ការ​ចាប់​កំណើត​នៃ​ការ​ជិះ​ស្គី​នៅ​ Jiangjunshan ឬ​ហៅ​ម្យ៉ាង​ទៀត​ថា «ភ្នំ​៉ឧត្តម​សេនីយ៍» ដែល​ជា​ឧទ្យាន​សម្រាប់​ជិះ​ស្គី​នៅ​តំបន់ Altay តំបន់​ស្វយ័ត Xinjiang ប្រទេស​ចិន។

អ្នក​ជិះ​ទូក​ក្ដោង​ម្នាក់​ដែល​មិន​ស្គាល់​ឈ្មោះ​ក្រឡាប់​ខ្លួន​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​​ជិះ​ទូក​ក្ដោង​ Vans World Cup នៅ​ឆ្នេរ​ Backdoor Pipeline ស្ថិត​នៅ​កោះ Oahu នៃកោះ​ហាវ៉ៃ របស់​សហរដ្ឋ​អាមេរិក។

កីឡាកាសស្ត្រី​ប្រទេស​​បូលីវី Ana Luisa Yujra (ឆ្វេង)​ ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា «Jhenifer មាន​មុខ​ពីរ» និង​ Lidia Flores ដែល​គេ​ហៅ​ម្យ៉ាង​ទៀត​ថា «Dina ស្ដេច​សង្វៀន» ដែល​ទាំង​ពីរ​នាក់​ជា​សមាជិក​នៃ​ក្រុម​កីឡាកាស​ស្ត្រី ឈ្មោះ​ថា Fighting Cholitas កំពុង​ប្រកួត​នៅ​ឯ​សង្វៀន ក្នុង​ទីក្រុង​ El Alto។