រូបភាពជុំវិញពិភពលោក ២៨ វិច្ឆិកា ២០១៧
ប្រជាជនអោនក្រាបនៅពេលដែលប៉ូលិសបាញ់ហ្គាសបង្ហូរទឹកភ្នែកដើម្បីគ្រប់គ្រងហ្វូងមនុស្សដែលព្យាយាមចូលកីឡដ្ឋានដើម្បីចូលរួមក្នុងពិធីកាន់ដំណែងរបស់ប្រធានាធិបតីប្រទេសកេនយ៉ាថ្មីលោក Uhuru Kenyatta នៅកីឡដ្ឋាន Kasarani Stadium ទីក្រុងណៃរ៉ូប៊ី។
គ្រាប់រ៉ុកកែត Soyuz-2.1b ដែលមានផ្ទុកផ្កាយរណបពិនិត្យអាកាសធាតុរុស្ស៊ី Meteor-M 2-1 និងឧបករណ៏ផ្សេងៗទៀត នៅក្នុងបន្ទាយបាញ់កាំជ្រួច Vostochny នៅខាងក្រៅទីក្រុង Uglegorsk ដែលមានចម្ងាយប្រហែល២០០គីឡូម៉ែតពីទីក្រុង Blagoveshchensk ភាគខាងកើត Amur ប្រទេសរុស្ស៊ី។
បុរសម្នាក់បោកភួយមួយនៅទន្លេ Tawi ទីក្រុង Jammu ប្រទេសឥណ្ឌា។
ហ្វូងជនភៀសខ្លួនមូស្លីមរ៉ូហ៊ីងយ៉ាត្រូវប៉ូលិសនិងមន្ត្រីទប់ ខណដែលពួកគេរង់ចាំទទួលជំនួនយអង្ករ ទឹក និងប្រេងឆារនៅមជ្ឈមណ្ឌលសង្រ្គោះនៅជំរំជនភៀសខ្លួន Kutupalong ក្នុងទីក្រុង Cox's Bazar ប្រទេសបង់ក្លាដែស។
ប៉ូលិសដើរកាត់កាសែតរាយប៉ាយនិងរូបរបស់ប្រធានាធិបតីកេនយ៉ាថ្មីបន្ទាប់ពីការរត់ជាន់គ្នានៅខាងក្រៅកីឡដ្ឋាន Kasarani ក្នុងទីក្រុងណៃរ៉ូប៊ីបន្ទាប់ពីអ្នកគាំទ្ររបស់ប្រធានាធិបតី Uhuru Kenyatta ព្យាយាមចូលក្នុងទីប្រារព្ធពិធីផ្ទេរដំណែង។
អ្នកស្រីអធិការបតី Angela Merkel និងអនុប្រធានបក្ស Christian Democratic Union អ្នកស្រី Julia Kloeckner ចូលរួមក្នុងកិច្ចប្រជុំគណបក្សនៅទីស្នាក់ការកណ្តាលរបស់គណបក្ស Christian Democratic Union (CDU) ក្នុងទីក្រុងបែរឡាំងប្រទេសអាល្លឺម៉ង់កាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៧។
បុរសម្នាក់អឺតតាមបង្អួចនៅក្នុងផ្ទះមួយដែលទីដែលជនចំណាកស្រុកស្នាក់នៅនៅជាយក្រុងប៉េកាំងប្រទេសចិនកាលពីថ្ងៃទី២៧ វិច្ឆិកា ២០១៧។
អ្នកសម្រួលចរាចរ Ramiro Hinojas អាយុ៥១ឆ្នាំ ស្លៀកឈុត Santa Claus នៅពេលដែលកំពុងធ្វើការសម្រូលចរាចរនៅក្នុងទីក្រុង Pasay រដ្ឋធានីម៉ានីលប្រទេសហ្វីលីពីន។