រូបភាពជុំវិញពិភពលោក ២៨ វិច្ឆិកា ២០១៦
អ្នកនេសាទដាក់បំពង់ឬស្សី ដែលបន្ទាប់មកពួកគេនឹងដាក់មែកឈើ និងចំណីត្រី ដើម្បីចាប់ត្រីក្នុងទន្លេមួយក្រុងដាកា ប្រទេសបង់ក្លាដេស។
បុរសម្នាក់ដែលដឹកពពែពីរក្បាលឲ្យមេដាយទៅកាន់ក្រុមអ្នកគាំទ្រលោក Adama Barrow ដែលជាអ្នកដឹកទង់ជាតិឲ្យក្រុមសម្ព័ន្ធគណបក្សប្រឆាំងចំនួនប្រាំពីរនៅប្រទេសហ្គំប៊ី ខណៈពេលក្រុមអ្នកគាំទ្រទាំងនោះធ្វើក្បួនដង្ហែតាមដងផ្លូវរដ្ឋធានីបង់ហ្ស៊ុល។
សត្វចាបហោះខ្វែលគ្រោងដែកនៅសេសសល់នៃកំពង់ផែ West Pier ជិតឆ្នេរក្រុង Brighton ខណៈពេលព្រះអាទិត្យកំពុងលិច នៅភាគខាងត្បូងប្រទេសអង់គ្លេស។
ឆ្មាំកិត្តិយសប្រទេសបេឡារុសចូលរួមក្នុងពិធីប្រគល់ឧទ្ធម្ភាចក្រ Mi-8MTV-5 ចំនួនប្រាំមួយគ្រឿង ដែលត្រូវបានទិញពីក្រុមហ៊ុនផលិតរុស្ស៊ីមួយនៅមូលដ្ឋានយោធាខាងក្រៅក្រុងមីនស្កិ៍។
បុរសម្នាក់អានកាសែតនៅលើដងផ្លូវមួយក្នុងរដ្ឋធានីឡាហាវ៉ាន បន្ទាប់ពីមេដឹកនាំបដិវត្តន៍គុយបាលោក Fidel Castro បានទទួលមរណភាព។
តារាម៉ូដែលមួយរូបបង្ហាញពីម៉ូដសំលៀកបំពាក់កូនក្រមុំ ដែលត្រូវបានរចនាឡើងដោយអ្នករចនាម៉ូដអ្នកស្រី Wardha Saleem អំឡុងពេលកម្មវិធីបង្ហាញម៉ូដ Bridal Couture Week 2016 ក្នុងក្រុង Lahore។
ក្មេងស្រីតូចម្នាក់ជិះសេះលើទោងវិលនៅផ្សារបុណ្យណូអែលក្នុងក្រុង Frankfurt។
តំបន់ Bustan al-Basha ក្នុងក្រុង Aleppo រងការបំផ្លិចបំផ្លាញ អំឡុងពេលកងកម្លាំងគាំទ្ររដ្ឋាភិបាលស៊ីរីធ្វើការវាយប្រហារដើម្បីទន្រ្ទានយកក្រុងទាំងមូលវិញពីក្រុមឧទ្ទាម។
យន្តហោះរបស់ក្រុមហ៊ុនអាកាសចរ American Airlines បង្ហាញទង់ជាតិសហរដ្ឋអាមេរិក និងគុយបា ពេលមកដល់ព្រលានយន្តហោះអន្តរជាតិ Jose Marti International Airport ដែលនេះជាជើងហោះហើរពីក្រុង Miami ទៅកាន់រដ្ឋធានីឡាហាវ៉ាន ក្នុងរយៈពេល ៥០ឆ្នាំមកនេះ ដោយជួនពេលជាមួយនឹងការចាប់ផ្តើមកាន់ទុក្ខអតីតមេដឹកនាំគុយបាលោក Fidel Castro។
សមាជិកនៃក្រុម SWAT ដើរឡើងជណ្តើរនៃកន្លែងចតរថយន្តមួយ ដើម្បីតតាំងនឹងការបាញ់ប្រហារនៅក្នុងសាកលវិទ្យាល័យ Ohio State University នៅថ្ងៃចន្ទ ទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៦ ក្នុងក្រុង Columbus រដ្ឋ Ohio។
កុមារបាត់បង់ទីជម្រកម្នាក់ ដែលបានរត់ភៀសខ្លួនពីការវាយប្រហារគ្នារវាងពួករដ្ឋឥស្លាម និងកងកម្លាំងរដ្ឋាភិបាលនៅតំបន់ជុំវិញក្រុង Mosul។