រូបភាព​ជុំវិញ​ពិភពលោក ២៧ វិច្ឆិកា ២០១៧

អ្នក​កាន់​សាសនា​កាតូលិក​នៅ​ក្នុង​រដ្ឋ Kachin​ ប្រមូល​ផ្តុំ​គ្នា​នៅ​តាម​ផ្លូវ​ដើម្បី​មើល​សម្តេច​ប៉ាប Francis នៅ​ក្នុង​ក្រុង​រ៉ុងហ្គូន ប្រទេស​មីយ៉ាន់ម៉ា។

Protesters take cover behind homemade shields during a demonstration against the military coup in Yangon, Myanmar.

ព្រះ​អង្គ​ម្ចាស់ Harry របស់​ចក្រភព​អង់គ្លេស និង​គូ​ដណ្តឹង​របស់​ព្រះ​អង្គ​ឈ្មោះ Meghan Markle ឈរ​ថត​រូប​នៅ​ក្នុង​បរិវេណ​វិមាន Kensington ក្នុង​ក្រុង​ឡុងដ៍។ ព្រះ​បរមរាជវាំង​របស់​ចក្រភព​អង់គ្លេស​បាន​និយាយ​ថា ព្រះ​អង្គ​ម្ចាស់ Harry និង​តារា​សម្តែង Meghan Markle បាន​ភ្ជាប់​ពាក្យ​រួច​ហើយ ហើយ​នឹង​រៀបការ​នៅ​ក្នុង​រដូវ​ផ្កា​រីក​ក្នុង​ឆ្នាំ២០១៨។

បវរ​កញ្ញា​អាហ្វ្រិក​ខាង​ត្បូង​ឆ្នាំ២០១៧​គឺ​នាង Demi-Leigh Nel-Peters (រូប​ឆ្វេង) ត្រូវ​បាន​បវរ​កញ្ញា Miss Universe ឆ្នាំ២០១៦ ​បំពាក់​ម្កុដ​បវរ​កញ្ញា Miss Universe ឆ្នាំ២០១៧ ឲ្យ នៅ​ក្នុង​ក្រុង Las Vegas រដ្ឋ Nevada កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទាហាន​កូរ៉េ​ខាង​ជើង​មើល​ទៅ​ត្បូង​នៅ​ភូមិ Panmunjom នៅ​ក្នុង​តំបន់​គ្មាន​យោធា​ ប្រទេស​កូរ៉េ​ខាង​ត្បូង។

មនុស្ស​ម្នា​ចូលរួមនៅ​ក្នុង​ការ​ចាំ​កំដរ​សម្រាប់​ជនរងគ្រោះ​នៃ​ការ​វាយប្រហារ​ព្រះវិហារ​កាលពី​ថ្ងៃ​សុក្រ នៅ​ក្នុង​ក្រុង​គែរ ប្រទេស​អេហ្ស៊ីប។

មនុស្ស​ម្នា​ដើរ​កាត់​បារាស់​បេតុង​ដែល​ធ្វើ​ឡើង​សម្រាប់​ការពារ​សន្តិសុខ​ផ្សារ Christmas នៅ​ទីលាន Breitscheidplatz ក្នុង​ក្រុង​បែរឡាំង នៅ​ពេល​ដែល​ផ្សារ​នេះ​បើក​សម្រាប់​សាធារណជន​ នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់។

អ្នក​ជិះ​ស្គី​ម្នាក់​ជិះ​ស្គី​នៅ​លើ​ព្រិល​ក្បែរ​ក្រុង Hofsgrund នៅ​ក្នុង​ព្រៃ​ខ្មៅ ប្រទេស​អាល្លឺម៉ង់ កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៧។

ទាហាន​កេនយ៉ា​ធ្វើ​ការ​សម្តែង​នៅ​ក្នុង​ការ​ហ្វឹកហាត់​សម្រាប់​ពិធី​កាន់​តំណែង​របស់​លោក​ប្រធានាធិបតី​នៅ​ស្តាត Kasarani ក្នុង​ក្រុង​ណៃរ៉ូប៊ី។

បុរស​ម្នាក់​រត់​កាត់​ស្ពាន​មួយ​នៅ​ពេល​ថ្ងៃ​លិច នៅ​ឧទ្យាន Parco Nord នៅ​ក្នុង​ក្រុង Milan ប្រទេស​អ៊ីតាលី។