រូបភាព​ជុំវិញ​ពិភពលោក ២៧ វិច្ឆិកា ២០១៦

អ្នក​គោរព​សាសនា​ហិណ្ឌូ​ម្នាក់​អុជ​ទៀន​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​សមាជិក​គ្រួសារ​ដែល​បាន​ស្លាប់​ក្នុង​ពិធីបុណ្យ Balachaturdashi ក្នុង​ព្រះវិហារ Pashupatinath ក្នុង​កដ្ឋមណ្ឌូ (Kathmandu) ប្រទេស​នេប៉ាល់។

មនុស្ស​ម្នា​កាន់​ផ្កា​នៅ​ពី​មុខ​រូប​លោក Fidel Castro ដែល​ជា​មេដឹកនាំ​ចលនា​បដិវត្ត​ជា​ប្រវត្តិសាស្រ្ត​របស់​គុយបា​នៅ​ស្ថានទូត​គុយបា​ក្នុង​ក្រុង​បូហ្គោតា (Bogota) ប្រទេស​កូឡុំប៊ី កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក Fidel Castro បាន​ស្លាប់​កាលពី​ថ្ងៃសុក្រ​ សប្តាហ៍​មុន នៅ​ក្នុង​ក្រុង​ឡាហាវ៉ាន (Havana)។ លោក​ប្រធានាធិបតី Raul Castro ដែល​ត្រូវ​ជា​បងប្អូន​ប្រុស​នឹង​លោក​បាន​ប្រកាស​យ៉ាង​ដូច្នេះ​នៅ​តាម​ទូរទស្សន៍។ ធាតុ​របស់​លោក Castro នឹង​ត្រូវ​បញ្ចុះ​នៅ​ក្នុង​ក្រុង Santiago នៅ​ថ្ងៃទី៤ ខែធ្នូ បន្ទាប់​ពី​មាន​ការ​ដង្ហែ​រយៈពេល​៤ថ្ងៃ​ទូទាំង​ប្រទេស។

អ្នក​ទេសចរណ៍​មើល​សមាជិក​នៃ​ក្លឹប​អ្នក​ហែល​ទឹក​ក្នុង​រដូវ​រងា​ក្នុង​ស្រុក​មួយ​ចាក់​ទឹក​ត្រជាក់​លើ​កូនៗ​របស់​ពួកគេ​ដែល​មាន Liza Broverman អាយុ៧ឆ្នាំ និង Alisa Smagina អាយុ​២ឆ្នាំ​ ក្នុង​ទិវា Polar Bear នៅ​សួន​សត្វ Royev Ruchey ជាមួយ​នឹង​​សីតុណ្ហភាព​-៥អង្សាសេ​ក្នុង​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។

ភ្ញៀវ​រីករាយ​ជាមួយ​នឹង​អាហារ​ពេល​ល្ងាច​នៅ​តុលា​អាហារ​មួយ​ដែល​មាន​ឈ្មោះ​ថា «Santa in the sky» ដោយ​លើក​ឡើង​លើ​ដោយ​ឧបករណ៍​ស្ទួច​មួយ​ប្រភេទ និង​តុបតែង​ឲ្យ​ដូច​នឹង​រទេះ «Santa Sleigh»។ នេះ​ជា​ផ្នែក​មួយ​នៃ​ពិធីបុណ្យ​ណូអែល នៅ​ក្នុង​ក្រុង​ប្រ៊ុចសែល ប្រទេស​ប៊ែលហ្ស៊ិក។

កសិករ​ម្នាក់​ភ្ជួរ​រាស់​វាលស្រែ​មួយ​ក្នុង​ក្រុង Horana ប្រទេស​ស្រីលង្កា។

អ្នក​ចូលរួម​តុបតែង​ជា​តួអង្គ​មនុស្ស​ភព​ផ្កាយ​ក្នុង​រឿង «Mars Attacks!» បង្ហោះ​ម៉ាស៊ីន​របស់​ពួកគេ​ក្នុង​ព្រឹត្តិការណ៍ Red Bull Flugtag ក្នុង​ក្រុង​ហុងកុង។

អ្នក​ចូលរួម​កំពុង​មើល​អ្នក​របាំ Aboriginal និង​អ្នក​លេង​សៀក​សម្តែង​ជាមួយ​នឹង​ពីងពាង Arcadia ដែល​មាន​ទម្ងន់​៥០តោន ​ធ្វើ​ឡើង​ពី​សម្ភារៈ​យោធា​ចាស់ៗ ក្នុង​ពិធី​បង្ហាញ​ពី​ភ្លើង​ឡាស៊ែ និង​សិល្បៈ​ខាង​កាំជ្រួច​មួយ​ក្នុង​ក្រុង Perth ប្រទេស​អូស្រ្តាលី។

ស្វា​តោង​ឡើង​លើ​អ្នក​ទេសចរណ៍​ម្នាក់​ក្នុង​ពិធី Monkey Buffet ប្រចាំ​ឆ្នាំ​នៅ​ប្រាសាទ Phra Prang Sam Yot ក្នុង​ខេត្ត Lopburi ប្រទេស​ថៃ។

អ្នក​ចូលរួម​បង្ហាញ​ប្រតិកម្ម​របស់​ខ្លួន​នៅ​ពេល​យន្តហោះ​ហោះ​ពី​លើ​ពួកគេ​ក្នុង​ពិធី Vintage Air Rally មួយ​ក្នុង​ឧទ្យាន​ជាតិ Nairobi ក្នុង​ក្រុងNairobi ប្រទេស​កេនយ៉ា។

មនុស្ស​ម្នា​ដើរ​នៅ​ក្រោម​ដើមឈើ​ដែល​តុបតែង​ជាមួយ​នឹង​ភ្លើង​ណូអែល ខណៈ​ដែល​ផ្សារ​ណូអែល​បែប​ប្រពៃណី​បើក​ទ្វរ​នៅ​ទីលាន Old Town ក្នុង​ក្រុង​ប្រាក សាធារណដ្ឋ​ឆែក កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

អ្នក​ចូលរួម​ម្នាក់​លេង​ហ្គេម​នៅ​លើ​ទូរស័ព្ទ​របស់​នាង​ ខណៈ​ដែល​អ្នក​ដទៃ​មើល​នាង​ក្នុង​ពេល​សម្រាក​មួយ​នៅ​ក្នុង​ការ​ប្រកួត​ល្ខោន Opera ប្រពៃណី​របស់​ចិន​នៅ​មជ្ឈមណ្ឌល National Academy of Chinese Theatre Arts ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។

លោក Nico Rosberg កីឡាករ​ប្រណាំង​ឡាន​មក​ពី​ប្រទេស​អាល្លឺម៉ង់​សប្បាយ​រីករាយ​ជាមួយ​នឹង​ភរិយា​របស់​លោក Vivian Sibold ដែល​កំពុង​តែ​កាន់​ទង់ជាតិ​អាល្លឺម៉ង់ បន្ទាប់​ពី​ទទួល​បាន​ជ័យជម្នះ​ជើងឯក F1 2016 នៅ​ក្នុង​ការប្រកួត Emirates Formula One Grand Prix នៅ​ទីលាន​ប្រកួត Yas Marina ក្នុង​ក្រុង​អាប៊ុយដាប៊ី ប្រទេស​អេមីរ៉ាតអារ៉ាប់រួម។

មនុស្ស​ម្នា​សប្បាយ​រីករាយ​នឹង​ពណ៌​នៃ​រដូវ​ស្លឹក​ឈើ​ជ្រុះ​នៅ​សួន Koishikawa Korakuen ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន កាលពី​ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៦។