រូបភាពជុំវិញ​ពិភពលោក ២៦ វិច្ឆិកា ២០១៥

បាឡុង​តុក្កតា​ Angry Bird ត្រូវ​បាន​ឃើញ​​បង្ហោះ​នៅ​ក្នុង​​អំឡុង​ពេល​ដើរ​ក្បួន​ព្យុហយាត្រា​​ នៅ​រង្វង់​មូល​ Columbus Circle ​ក្នុង​បូរី​ញូយ៉ក។ ការដើរ​ក្បួន​នេះ​ ត្រូវ​បាន​រៀប​ចំ​ជា​រៀង​រាល់​ឆ្នាំ​ដោយ​​ក្រុមហ៊ុន​លក់​ទំនិញ​ Macy's ក្នុង​ថ្ងៃ​បុណ្យ​ Thanksgiving Day ។

ក្រុម​អ្នក​កំប្លែង​គូរ​មុខ​ប្រមូល​ផ្តុំ​គ្នា​មុន​ពេល​ដង្ហែ​ក្បួន​ព្យុហយាត្រា​ប្រចាំ​ឆ្នាំ​ Macy's Thanksgiving Day លើក​ទី​ ៨៩​ នៅ​ក្រុង​ Manhattan បូរី​ញូយ៉ក។ 

មន្រ្តី​ប៉ូលិស​បូរី​ញូយ៉ក​ឈរ​ល្បាត​ពី​អាគារ​មួយ​ ខណៈ​ដែល​បាឡុង​ធំៗ​ហោះ​ពី​លើ​ហ្វូង​អ្នក​ទស្សនា​តាម​បណ្តាយ​វិថី​ 6th Ave នៅ​អំឡុង​ពេល​ដង្ហែ​ក្បួន​ព្យុហយាត្រា​ប្រចាំ​ឆ្នាំ​ Macy's Thanksgiving Day លើក​ទី​ ៨៩​ នៅ​ក្រុង​ Manhattan បូរី​ញូយ៉ក។ 

ទាហាន​ប្រទេស​ប៊ែកហ្ស៊ិក​ដើរ​ឆ្លង​កាត់​ Galleries Royal Saint-Hubert នៅ​កណ្តាល​រដ្ឋធានី​ប្រ៊ុយសែល។

មន្រ្តី​យោធា​កេនយ៉ា​ឈរ​ល្បាត​ ខណៈ​ដែល​សម្តេច​ប៉ាប​ហ្រ្វង់ស៊ីស​ថ្លែង​ទៅ​កាន់​ហ្វូង​មនុស្ស​នៅ​ក្រុង​ ណៃរ៉ូប៊ី​ ប្រទេស​កេនយ៉ា។

ប៉ូលិស​ម៉ាសេដ្ឋាន (Macedonia) ​បង្អាក់ជន​ចំណាកស្រុក​មួយ​រូប​ជិត​ក្រុង​ Gevgelija នៅ​បណ្តោយ​ព្រំដែន​ក្រិក និង​ម៉ាសេដ្ឋាន​។ ជន​ចំណាក​ស្រុក​ជាង​ ២០០​នាក់​បាន​ព្យាយម​ចូល​តាម​របង​បំពាក់​ដោយ​បន្លា​លួស​ដើម្បី​ឆ្លង​ពី​ប្រទេស​ក្រិក​ទៅ​ម៉ាសេដ្ឋាន ដែល​បាន​ដាក់​កំហិត​ថ្មី​នៅ​តាម​បណ្តោយ​ព្រំដែន​កាល​ពី​សប្តាហ៍​មុន​ ដោយ​បាន​គប់​ដុំ​ថ្ម​ទៅ​កាន់​ក្រុម​ប៉ូលិស។

ក្រុម​អ្នក​ទស្សនា​មើល​ពីធី​បុណ្យ​បញ្ចាំង​ពន្លឺ​ «Canyon d'Azur» នៅ​សង្កាត់​ Shiodome ក្រុង​តូក្យួ ប្រទេស​ជប៉ុន។

ក្បួន​រថយន្ត​ដឹក​មឈូស​នៃ​អតីត​ប្រធានាធិបតី​លោក Kim Young-Sam បាន​ឆ្លង​កាត់​វិមាន Gyeongbokgung និង​ទីលាន​ Gwanghwanmun នៅ​កណ្តាល​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េខាងត្បូង។ ប្រទេស​កូរ៉េខាងត្បូង​បាន​ធ្វើ​ពិធី​បុណ្យ​សព​ថ្នាក់​ជាតិ​សម្រាប់​អតីត​ប្រធានាធិបតី​ ដែល​ការ​ឈ្នះ​ឆ្នោត​ឆ្នាំ​ ១៩៩២​របស់​លោក​បាន​បញ្ចប់​ជា​ផ្លូវ​ការ​នូវ​ការ​ដឹកនាំ​ដោយ​យោធា។

ប្រធានាធិបតី​អាមេរិក​លោក​បារ៉ាក់ អូបាម៉ា​លើក​ដៃ​លើ​​មាន់​តួកគី​តំណាង​បុណ្យ​ជាតិ​ Thanksgiving នៅ​អំឡុងពេល​ដាក់​បង្ហាញ​នូវ​មាន់​តួកគី​នៅ​សួន​ Rose Garden នៃ​សេតវិមាន​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ឌីស៊ី​ នៅ​ថ្ងៃ​ទី២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ក្រុម​អ្នក​ចូលរួម​ការ​ប្រកួត​រៀប​ចំ​ចង្កៀងគោម​ក្រដាស​នៅ​លើ​បាឡុង​ភ្លើង​នៅ​អំឡុង​ពេល​បង្ហោះ​បាឡុង​ខ្យល់​ក្តៅ​ប្រចាំ​ឆ្នាំ​នៅ​ក្រុង Pyin Oo Lwin តំបន់​ Mandalay ប្រទេស​មីយ៉ាន់ម៉ា។

ឡាន​ដឹក​ទំនិញ​មួយ​ធ្វើ​ការ​ឆ្លង​កាត់​ទីវាល​ប្រកប​ដោយ​ទឹក​កក​មួយ​នៅ​ភ្នំ Schauinsland នៅតំបន់​ Black Forest ភាគ​ខាង​ត្បូង​ប្រទេស​អាល្លឺម៉ង់។

កីឡាករ​ Omar Perez នៃ​ក្រុមបាល់ទាត់​ Santa Fe នៅ​ប្រទេស​កូឡុំប៊ី​ បង្ហាញ​ភាព​សោកស្តាយ​ បន្ទាប់​ពី​បាត់បង់​ឱកាស​ស៊ុតបញ្ចូល​ទី​តទល់​នឹង​ក្រុម​ Sportivo Luqueno នៅ​អំឡុង​ពេល​ការ​ប្រកួត​ពានរង្វាន់​ Copa Sudamericana នៅ​ក្រុង​បូកូតា ប្រទេស​កូឡុំប៊ី។

ក្រុម​អ្នក​ចូលរួម​បាន​ឈរ​ថត​រូប​នៅ​អំឡុងពេល​ពិធី​ Enchanted Christman នៅ​ឯ National Arboretum នៃ​គណៈកម្មាការ​រុក្ខប្រមាញ់​ជាតិ​អង់គ្លេស​នៅ​ក្រុង​ Westonbirt តំបន់​ Tetbury ភាគ​ខាង​លិច​ប្រទេស​អង់គ្លេស​ នា​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។

ក្រុម​អ្នក​របាំ​ធ្វើ​ការ​សម្តែង​នៅ​អំឡុង​ពេល​ហាត់សម​មួយ​សម្រាប់​ការ​សម្តែង​ The Sleeping Beauty នៃ​សមាគម​របាំ​ Ballet អូស្រ្តាលី​នៅ​ឯ​ Sydney Opera House។

ព្រះ​ចន្ទ​រះ​ពី​ក្រោយ​អាគារ​ CN Tower ​និង​ជើង​មេឃ​ក្រុង​ Toronto នៅ​ប្រទេស​កាណាដា នា​ថ្ងៃ​ទី​២៥ ខែ​វិច្ឆិកា ឆ្នាំ​២០១៥។