រូបភាព​ជុំវិញ​ពិភពលោក ២៥ វិច្ឆិកា ២០១៨

កីឡាករ​ប្រណាំង​រថយន្ត Kevin Magnussen ដោះ​មួក​ការពារ​ចេញ បន្ទាប់​ពី​ការ​ប្រកួត Abu Dhabi Formula One Grand Prix នៅ​ទីលាន Yas Marina ក្នុង​ក្រុង Abu Dhabi ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

មនុស្សម្នា​ចូលរួម​ក្នុង​កម្មវិធី Haworth Steampunk Weekend ប្រចាំ​ឆ្នាំ​លើក​ទី៦ នៅ​ក្នុង​ក្រុង Haworth ប្រទេស​អង់គ្លេស។

ក្រុម​ចម្រៀង​កាតូលិក​ច្រៀង​នៅ​ក្នុង​ពេល​ពិធី​ទទួល​តំណែង​ជា​មហាសង្ឃនាយក​របស់​លោក Fridolin Ambongo នៅ​ក្នុង​ក្រុង Kinshasa សាធារណរដ្ឋ​កុងហ្គោ។

បុរស​ម្នាក់​បី​កូន​ក្មេង​ម្នាក់​ដែល​ទទួល​ពរ​ Holy Communion នៅ​ព្រះវិហារ National Cathedral ក្នុង​ក្រុង Bucharest ប្រទេស​រូម៉ានី។

មនុស្សម្នា​រងចាំ​ជូន​ដំណើរ​ដល់ Mohd Waseem Wagay យុទ្ធជន​ម្នាក់​ដែល​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​សមរភូមិ​មួយ​ ជាមួយ​នឹង​កងកម្លាំង​សន្តិសុខ​ឥណ្ឌា នៅ​ក្នុង​ភូមិ Amshipora ស្រុក Shopian​ តំបន់ Kashmir។

អ្នក​បុរាណវិទ្យា​បើក​គម្រប​ក្តារមឈូស​មួយ​នៅ​ក្នុង​ផ្នូរ TT33 ក្នុង​ក្រុង Luxor ប្រទេស​អេហ្ស៊ីប កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

បាតុករ​ប្រតិកម្ម​ បន្ទាប់​ពី​ប៉ូលិស​កុបកម្ម​តួកគី​ប្រើប្រាស់​ឧស្ម័ន​ទឹក​ភ្នែក​ប្រឆាំង​នឹង​សកម្មជន​សិទ្ធិ​ស្ត្រី​ដែល​ព្យាយាម​ដើរ​ក្បួន​នៅ​ទីលាន Taksim Square ដើម្បី​តវ៉ា​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្លូវ​ភេទ​នៅ​ក្នុង​ក្រុង​អ៊ីស្តង់ប៊ុល នៅ​ថ្ងៃ​លុប​បំបាត់​អំពើ​ហិង្សា​លើ​ស្ត្រី​អន្តរជាតិ។

ស្ត្រី​ម្នាក់​ដេក​នៅ​លើ​គ្រែ​សែង​អ្នក​ជំងឺ​ នៅ​ក្នុង​មន្ទីរពេទ្យ​មួយ បន្ទាប់​ពី​អ្វី​ដែល​សារព័ត៌មាន​រដ្ឋ​ស៊ីរី​​ចោទ​ថា​ជា​ការ​វាយប្រហារ​ឧស្ម័ន​ពុល​នៅ​ក្នុង​ក្រុង Aleppo កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

នាង Betina Popova និង​លោក Sergei Mozgov មក​ពី​រុស្ស៊ី​ប្រកួត​នៅ​ក្នុង​ការ​រាំ​ដោយ​ជិះ​ស្គី​ទឹកកក​សម្រាប់​ពាន​រង្វាន់​ ISU របស់​បារាំង នៅ​ក្នុង​ក្រុង Grenoble ប្រទេស​បារាំង កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

សុនខ​មួយ​ក្បាល​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ក្នុង​ការ​តាំង​ពិព័រណ៍​បង្ហាញ​ម៉ូដ​មួយ​នៅ​ក្នុង​កម្មវិធី Mi Mascota លើក​ទី៧ នៅ​ក្នុង​ក្រុង Malaga ប្រទេស​អេស្ប៉ាញ កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។

លោក Grigory Broverman សមាជិក​នៃ​ក្លឹប​អ្នក​ហែល​ទឹក​ក្នុង​រដូវ​រងា​ឈ្មោះ​ថា ​ ក្លឹប Cryophile ចាក់​ទឹក​ត្រជាក់​លើ​កូនស្រី​របស់​លោក​ ក្នុង​ទិវា​សត្វ​ខ្លា​ឃ្មុំ​នៅ​តំបន់​ប៉ូល (Polar Bear Day) នៅ​សួន​សត្វ Ruchey ក្នុង​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី កាលពី​ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨។