រូបភាពជុំវិញពិភពលោក ២៤ វិច្ឆិកា ២០១៩
ក្រុមបាល់ទាត់ឈ្មោះ Flamengo របស់ប្រេស៊ីលធ្វើការសាទរចំពោះជ័យជម្នះរបស់ពួកគេជាមួយនឹងអ្នកគាំទ្រនៅក្នុងពេលដើរក្បួនមួយក្នុងក្រុង Rio de Janeiro បន្ទាប់ពីក្រុមនេះបានយកឈ្នះក្រុមបាល់ទាត់ River Plate របស់អាហ្សង់ទីន នៅក្នុងវគ្គផ្តាច់ព្រ័ត្រការប្រកួតបាល់ទាត់ Libertadores នៅក្នុងក្រុង Lima ប្រទេសប៉េរូ។
មនុស្សម្នាតម្រង់ជួរដើម្បីបោះឆ្នោតនៅខាងក្រៅស្ថានីយបោះឆ្នោតមួយនៅក្នុងក្រុងហុងកុង។
នាង Kirsten Moore-Towers និងលោក Michael Marinaro មកពីកាណាដាសម្តែងនៅក្នុងការតាំងពិព័រណ៍ហ្គាឡាសម្រាប់ការប្រកួតជិះស្គីទឹកកក ISU Grand Prix of Figure Skating នៅក្នុងក្រុង Sapporo ភាគខាងជើងនៃប្រទេសជប៉ុន។
លោក Mamoudou Doulla ដែលរងរបួសដោយសារកាំភ្លើងនៅក្នុងប្រទេសលីប៊ីឈរនៅលើទូកជួយសង្គ្រោះរបស់អង្គការ Proactiva Open Arms នៅក្បែរកំពង់ផែ Sicilian ក្នុងក្រុង Augusta ប្រទេសអ៊ីតាលី។
អ្នកចូលរួមក្នុងការប្រកួតជិះស្គីត្រៀមជិះចុះពីទីទួលមួយដែលមានអ័ព្ទ នៅមុនពេលប្រកួតរត់ប្រណាំងវគ្គទី១សម្រាប់ពានរង្វាន់ FIS Alppine Ski World Cup នៅក្នុងរមណីយដ្ឋានជិះស្គី Levi នៅក្នុងក្រុង Kittila ប្រទេសហ្វាំងឡង់។
ពលករម្នាក់រៀបប៉េងប៉ោះនៅក្នុងហិបកន្រ្តកនៅផ្សារមួយក្នុងក្រុង Lahore ប្រទេសអាហ្វហ្គានីស្ថាន។
បុរស២នាក់អ៊ុំទូក kayak របស់ពួកគេកាត់ផ្លូវលិចទឹកមួយនៅក្នុងសង្កាត់ Palavas-les-Flots បន្ទាប់ពីមានព្យុះកាលពីយប់មិញ នៅភាគត្បូងនៃប្រទេសបារាំង កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩។
ពលករម្នាក់កាន់ដុំថ្មនៅជួរភ្នំស (White Mountain) ដែលជាកន្លែងរុករកថ្មកំបោរនៅក្បែរក្រុង Minya ក្នុងប្រទេសអេហ្ស៊ីប។
មនុស្សម្នាតុបតែងក្នុងឯកសណ្ឋានបុរាណរបស់កងទ័ពបារាំង និងអធិរាជរុស្ស៊ីចូលរួមនៅ ក្នុងការសម្តែងឈុតឆាកនៃសមរភូមិ Berezina ក្នុងឆ្នាំ១៨១២ ដើម្បីប្រារព្ធខួបលើកទី២០៧ នៃសមរភូមិនេះ នៅក្បែរភូមិ Bryli ប្រទេសបេឡារុស។
ស្បែកជើងពណ៌ក្រហមត្រូវបានគេដាក់នៅលើដី ក្នុងពេលបាតុកម្មមួយប្រឆាំងនឹងអំពើហិង្សាគ្រប់ទម្រង់ទៅលើស្ត្រី នៅក្នុងក្រុងប្រ៊ុចសែល ប្រទេសប៊ែលហ្ស៊ិក។
សេះរបស់ប្រទេសអ៊ីស្លង់ឈរនៅក្នុងកសិដ្ឋានមួយក្នុងក្រុង Wehrheim ប្រទេសអាល្លឺម៉ង់ នៅមុនពេលព្រះអាទិត្យរះ។