រូបភាពជុំវិញពិភពលោក ២៤ វិច្ឆិកា ២០១៦
បាឡុងរូបសត្វខ្លាឃ្មុំ Paddington Bear នៅតំបន់ Central Park West អំឡុងពេលក្បួនដង្ហែប្រចាំឆ្នាំលើកទី៩០ នៃពិធីបុណ្យ Macy's Thanksgiving Day។
អ្នកទេសចរម្នាក់ថតរូបពេលធ្លាក់ព្រិលនៅអាស្រម Tsurugaoka Hachimangu Shrine ក្នុងក្រុង Kamakura ជិតរដ្ឋធានីតូក្យូ។
អ្នកនេសាទជិះទូកឈើរបស់ខ្លួននៅតំបន់ឆ្នេរក្រុង Port-au-Prince ប្រទេសហៃទី។
សត្វពង្រូលអាមេរិកខាងត្បូងអាយុពីរខួបមើលទៅកញ្ចក់កាម៉េរ៉ារបស់អ្នកថតរូបម្នាក់នៅសួនសត្វក្នុងក្រុង Magdeburg ភាគខាងកើតប្រទេសអាល្លឺម៉ង់។
បុរសម្នាក់ជិះកង់កាត់ផ្លូវលិចទឹកជាមួយនឹងធុងប្រេងឆាទទេរជាច្រើនអំឡុងពេលពេលមានព្យុះភ្លើងនៅក្រុង Dar es Salaam ប្រទេសតង់ហ្សានី។
ក្មេងប្រុសម្នាក់សម្អាតវិហារឥស្លាមរងការខូចខាតមួយនៅកន្លែងដែលរងការវាយប្រហារតាមអាកាសក្នុងតំបន់ Douma គ្រប់គ្រងដោយក្រុមឧទ្ទាមនៃរដ្ឋធានីដាម៉ាស។
កម្មករស៊ីប្រាក់កម្រៃប្រចាំថ្ងៃអាចកាសែតនៅលើរទេះរបស់ខ្លួននៅផ្សារមួយក្នុងក្រុងញូវដេលី។
បុគ្គលិកម្នាក់នៅក្នុងផ្នែកដឹកជញ្ជូនរបស់ក្រុមហ៊ុន Amazon ក្នុងក្រុង San Fernando de Henares ជិតក្រុងម៉ាឌ្រីដ មុនថ្ងៃ «Black Friday»។
កុមារអាហ្វហ្គានីស្ថានលេងជាមួយនឹងសំបកកង់ឡានតាមបណ្តោយផ្លូវមួយនៅជាយក្រុង Herat។
ប្រជាជនអ៊ីស្រាអែលរាប់រយនាក់រត់ភៀសខ្លួនចេញពីផ្ទះសម្បែងនៅជាយក្រុង Haifa ដោយមានមនុស្សមួយចំនួនទៀតជាប់នៅខាងក្នុង ស្របពេលដែលក្រុមអ្នកពន្លត់អគ្គីភ័យព្យាយាមពន្លត់ភ្លើងឆេះព្រៃ។
បុរសជនជាតិអាហ្វហ្គានីស្ថានម្នាក់ឲ្យចំណីសត្វព្រាបនៅក្នុងទីលានវិហារឥស្លាម Blue Mosque ក្នុងក្រុង Mazar-i-sharif។
សត្វចាបមួយហោះពីលើវាលស្រែមួយនៅជាយក្រុង Launceston រដ្ឋ Tasmania ប្រទេសអូស្រ្តាលី។