រូបភាព​ជុំវិញ​ពិភពលោក​ ២៤ វិច្ឆិកា ២០១៥

លោក David Warren អ្នក​វាយតម្លៃ​អចលនវត្ថុ​ដេញ​ថ្លៃ​របស់​ក្រុមហ៊ុន Christie ពិនិត្យ​មើល​បណ្តុំ​គ្រឿង​អលង្កា​ដែល​យក​មក​ពី​ការ​ប្រមូល​ផ្តុំ​គ្រឿង​អលង្កា​ឈ្មោះ​ថា Roumeliotes ជា​ផ្នែក​មួយ​នៃ​ផ្នែក​ទាំង​បី​នៃ​ការ​ប្រមូល​ផ្តុំ​គ្រឿង​អលង្កា Marcos ក្នុង​ពេល​ពិនិត្យ​តម្លៃ​នៅ​ធនាគារ​កណ្តាល​របស់​ហ្វីលីពីន​ ក្នុង​ក្រុង​ម៉ានីល។ រដ្ឋាភិបាល​ហ្វីលីពីន​មាន​គ្រឿង​អលង្កា​ដែល​មាន​តម្លៃ​រាប់​លាន​ដុល្លារ ដែល​រឹបអុស​ពី​អតីត​ស្រ្តី​ទី១ Imelda Marcos។ គេ​ធ្វើ​ការ​វាយតម្លៃ​នៅ​មុន​ការ​ដេញ​ថ្លៃ​នៃ​ការប្រមូល​ផ្តុំ​គ្រឿង​អលង្កា។ គ្រឿង​អលង្កា​ត្រូវ​បាន​រឹបអុស​នៅ​ពេល​ដែល​គ្រួសារ Marcos បាន​រត់​ភៀស​ខ្លួន​ទៅ​រដ្ឋ​ Hawaii នៅ​ក្នុង​ឆ្នាំ១៩៨៦ បន្ទាប់​ពី​ការ​បះបោរ​មួយ​ដែល​ធ្វើ​ឲ្យ​ប្តី​របស់​គាត់​បាត់បង់​អំណាច​​ដែល​កាន់កាប់​ក្នុង​រយៈពេល​២ទសវត្សរ៍។

ក្តាមឈូស​ដែល​មាន​សព​របស់​នាង Valeria Solesin ត្រូវ​បាន​គេ​ដាក់​បង្ហាញ​ជា​សាធារណៈ​ ក្នុង​ពិធី​បុណ្យសព​របស់​នាង​ នៅ​ទីលាន St. Mark ក្រុង Venice។ នាង Valeria Solesin ដែល​ជា​និស្សិត​ថ្នាក់​បណ្ឌិត ​វ័យ​២៨ឆ្នាំ​ ត្រូវ​បាន​គេ​សម្លាប់ ក្នុង​ពេល​វាយប្រហារ​របស់​ពួក​ជ្រុល​និយម​នៅ​មហោស្រព Bataclan ក្នុង​ក្រុង​បារីស ដែល​ពេល​នោះ​នាង​ស្ថិត​នៅ​ការ​ប្រគុំ​តន្រ្តី Eagles of Death Metal ជាមួយ​នឹង​មិត្ត​ប្រុស​ជនជាតិ​អ៊ីតាលី​របស់​នាង និង​មិត្តភក្តិ​ផ្សេង​ទៀត​កាលពី​ថ្ងៃទី១៣ ខែវិច្ឆិកា។

អគារ​ Eiffel Tower ត្រូវ​បាន​គេ​បំពាក់​ភ្លើង​ខៀវ ស និង​ក្រហម​តំណាង​ឲ្យ​ទង់ជាតិ​បារាំង​ ដែល​ឆ្លុះ​នឹង​ទឹក​ក្នុង​ក្រុង​ប៉ារីស ប្រទេស​បារាំង កាលពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៥ មួយ​សប្តាហ៍​បន្ទាប់​ពី​ការ​វាយប្រហារ​ជា​បន្តបន្ទាប់​ដែល​បណ្តាល​ឲ្យ​មាន​ការ​ស្លាប់​ជាច្រើន​នៅ​ក្នុង​រដ្ឋធានី​មួយ​នេះ។​

អ្នក​ជំនាញ​ខាង​កោសល្យវិច្ច័យ​ដើរ​ពិនិត្យ​មើល​តាម​ផ្លូវ​ដើម្បី​ស្វែងរក​ភស្តុតាង​ បន្ទាប់​ពី​ការ​ផ្ទុះ​គ្រាប់​បែក​នៅ​ខាង​ក្រៅ​សហព័ន្ធ​សហគ្រាស​របស់​ប្រទេស​ក្រិក​នៅ​ចំ​កណ្តាល​ក្រុង​អាថែន (Athens)។

យន្តហោះ WB-57s ចំនួន​៣គ្រឿង​របស់​ណាសា ដែល​ជា​យាន​សម្រាប់​ស្រាវជ្រាវ​ក្នុង​រយៈ​កម្ពស់​ខ្ពស់ ហោះ​កាត់​ក្រុង Houston រដ្ឋ Texas ដែល​មាន​ពោរពេញ​ទៅ​ដោយ​អ័ព្ទ ក្នុង​ពេល​ហោះហើរ​ជា​ប្រវត្តិសាស្រ្ត​នៅ​តំបន់​នោះ​កាលពី​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ នេះ​ជា​លើក​ដំបូង​ដែល​យន្តហោះ WB-57s ទាំង​៣​គ្រឿង​ស្ថិត​នៅ​លើ​អាកាស​រួម​គ្នា​ ចាប់​តាំងពី​ដើម​ទសវត្សរ៍​១៩៧០ នៅ​ពេល​ដែល​កង​កម្លាំង​អាកាស​អាមេរិក​ធ្វើ​ប្រតិបត្តិការ​យោធា​ដោយ​ប្រើ​យន្តហោះ WB-57s។

ស្រ្តី​ម្នាក់​នេះ​ជា​ម្តាយ​របស់​ទាហាន​ Ziv Mizrahi ជនជាតិ​អ៊ីស្រាអែល​វ័យ​១៨​ឆ្នាំ ដែល​ត្រូវ​បាន​សម្លាប់​ដោយ​កាំបិត​របស់​ប៉ាឡេស្ទីន​នៅ​ស្ថានីយ៍​ប្រេង​មួយ​នៅ​លើ​ផ្លូវ​លេខ 443 នៅ​ជាយ​តំបន់ West Bank។ គាត់​កាន់​ទុក្ខ​កូន​ប្រុស​គាត់​ ក្នុង​ពេល​ពិធី​បុណ្យសព​នៅ​កន្លែង​បញ្ចុះ​សព​យោធា Mount Herzl នៅ​ក្នុង​ក្រុង​ហ្ស៊េរុយសាឡិម (Jerusalem)។

រូប​ចម្លាក់​របស់​ព្រះ​ពុទ្ធ​ដែល​ធ្វើ​ឡើង​ពី​ដើមឈើ​មួយ​ប្រភេទ​របស់​ចិន​ត្រូវ​បាន​គេ​ឃើញ​នៅ​ក្នុង​ក្រុមហ៊ុន​មួយ​នៅ​ក្នុង​ក្រុង Zhengzhou ខេត្ត Henan ប្រទេស​ចិន កាលពី​ថ្ងៃទី២៣ ខែ​វិច្ឆិកា ឆ្នាំ២០១៥។ សារព័ត៌មាន​ក្នុង​ស្រុក​បាន​រាយការណ៍​ថា បន្ទប់​មួយ​នោះ​មាន​រូប​ចម្លាក់​ផ្សេងៗ​គ្នា​ច្រើន​ជាង៩.២០០។

ខ្លា​ឃ្មុំ​យក្ស​មួយ​អង្គុយ​លើ​ដើម​ឈើ​ក្នុង​ពេល​ធ្លាក់​ព្រិល​ជា​លើក​ដំបូង​នៅ​ក្នុង​ក្រុង Jinan ខេត្ត Shandong ប្រទេស​ចិន។

គ្រាប់​រ៉ុក្កែត​ប្រភេទ H-IIA ដែល​ផ្ទុក​ផ្កាយ​រណប​ទូរគមនាគមន៍ និង​ផ្សព្វផ្សាយ​របស់​ក្រុមហ៊ុន Telesat ហោះ​ចេញ​កន្លែង​បាញ់​បង្ហោះ​នៅ​មជ្ឈមណ្ឌល​អាកាស Tanegashima នៅ​លើ​កោះ​ Tanegashima នៅ​ទិស​និរតី​របស់​ប្រទេស​ជប៉ុន។

អ្នក​ឃ្វាល​ចៀម​របស់​កុលសម្ព័ន្ធ Kazakh ដឹក​ចៀម​ និង​ពពែ​របស់​ពួកគេ​កាត់​វាលស្រែ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រិល នៅ​ក្បែរ​ព្រៃ​នៃ​ជ្រលង Guozigou នៅ​តំបន់​ស្វយ័ត Xinjiang Uighur ប្រទេស​ចិន។

ស្រ្តី​ម្នាក់​ឈរ​ថត​រូប​ក្នុង​ភ្លើង​ពណ៌ នៅ​កន្លែង​ថត​រូប​សម្រាប់​ពិធីបុណ្យ​ណូអែល នៅ​ក្នុង​ក្រុង​ឡុងដ៏ ប្រទេស​អង់គ្លេស។

ផ្ទាំង​ទឹកកក Heimdal នៅ​តំបន់ Greenland ភាគ​ខាង​ត្បូង នៅ​ក្នុង​រូបភាព​ដែល​ថត​កាលពី​ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៥ ពី​យាន្ត Falcon 20 របស់​មជ្ឈមណ្ឌលLangley Research Center របស់​ណាសា ដែល​ហោះហើរ​កម្ពស់​ប្រមាណ​១០គ.ម ខ្ពស់​ជាង​កម្រិត​ទឹក​សមុទ្រ។