រូបភាពជុំវិញពិភពលោក ២២ វិច្ឆិកា ២០១៧
ស្រី្តម្នាក់សរសេរក្តីនឹករលឹកនៅក្នុងសៀវភៅមាសក្នុងទីរំឮកវិញ្ញាណក្ខន្ធរបស់ជនរងគ្រោះនៅខាងមុខតុលាការព្រហ្មទណ្ឌអន្តរជាតិសម្រាប់អតីតជនជាតិយូហ្គោស្លាវី (ICTY) ក្នុងទីក្រុងឡាអេ។
ភ្ញៀវទេសចរដើរកាត់ «ចង្កៀងផ្កា» ដែលជាផ្នែកមួយនៃការតាំងពិរព័ណ៌ «មន្តអាគម៖ ព្រៃនៃពន្លឺ» នៅសួន Descanso Gardens ក្នុងទីក្រុង La Canada Flintridge រដ្ឋកាលីហ្វ័រញ៉ាកាលពីថ្ងៃទី២១ វិច្ឆិកា ២០១៧។
ស្រ្តីម្នាក់ស្រែកពាក្យស្លោកខណដែលនាងកាន់រូបថតរបស់នាយករដ្ឋមន្រ្តីលីបង់ Saad Hariri នៅខាងក្រៅគេហដ្ឋានរបស់លោកក្នុងទីក្រុង Beirut។ លោក Hariri បានត្រឡប់មកប្រទេសលីបង់វិញមុនកាលកំណត់មួយថ្ងៃ ដោយនិយាយថាលោកនឹងពន្យារការលាលែងរបស់លោកតាមសំណើរបស់ប្រធានាធិបតីដើម្បីទុកពេលវេលាដើម្បីប្រឹក្សា។
យន្តហោះមួយគ្រឿងហោះកាត់ព្រះអាទិត្យរៀបលិចនៅទីក្រុង Frankfurt ប្រទេសអាល្លឺម៉ង់។
ប្រធានាធិបតីស៊ីមបាវ៉េថ្មីលោក Emmerson Mnangagwa កំពុងស្វាគមន៍អ្នកគាំទ្រដែលប្រមូលផ្តុំនៅខាងក្រៅទីស្នាក់បក្ស Zanu-PF ក្នុងទីក្រុង Harare។
សត្វលាកំពុងស៊ីចំណីនៅក្បែរស្លាកផ្សាយពាណិជ្ជកម្មលក់ផ្ទះក្នុងតំបន់ Ezbet Khairallah ក្នុងទីក្រុង Cairo ប្រទេសអេហ្ស៊ីបកាលពីថ្ងៃទី២១ វិច្ឆិកា ២០១៧។
អ្នកភូមិម្នាក់កំពុងហាលសរសៃមីធ្វើដោយដៃនៅក្នុងទីក្រុង Linyiខេត្ត Shandong ប្រទេសចិនកាលពីថ្ងៃទី២១ វិច្ឆិកា ២០១៧។
បុរសម្នាក់ឃ្លុំខ្លួនដោយភួយនៅពេលដែលលោកអង្គុយនៅតាមផ្លូវដើរក្នុងព្រឹកនៃរដូវរងារមួយក្នុងទីក្រុងញូវដែលីប្រទេសឥណ្ឌា។