រូបភាព​ជុំវិញ​ពិភពលោក ២២ វិច្ឆិកា ២០១៦

ក្រុម​កុម្ម៉ង់ដូ​ (កង​ពិសេស) របស់​លីបង់​ដើរ​ក្បួន​នៅ​ក្នុង​ការ​ដើរក្បួន​យោធា​មួយ​ក្នុង​ទិវា​បុណ្យ​ឯករាជ្យ​ជាតិ​លើក​ទី៧៣​ ក្នុង​ក្រុង​បេរូត។

សិស្ស​ម្នាក់​មក​ពី​ភូមិ​មួយ​ដែល​គេ​ហៅ​ថា «ភូមិ​ចំណោត» ឡើង​ជណ្តើរ​ដែក​ដែល​ទើប​តែ​ធ្វើ​ហើយ នៅ ពេល​ចេញ​ពី​សាលា​ទៅ​ផ្ទះ ក្នុងខេត្ត Liangshan Sichuan ប្រទេស​ចិន។

កងកម្លាំង​ថ្នាក់​ជាតិ​របស់​អ៊ុយក្រែន​ដើរ​កាត់​ស្រ្តី​ម្នាក់​ដែល​ស្លៀកពាក់​សម្លៀកបំពាក់​ប្រពៃណី នៅ​ពេល​ពួកគេ​ដើរ​ល្បាត​នៅ​ក្បែរ​ទីលាន Independence Square ក្នុង​ក្រុង​កៀវ នៅ​ក្រោយ​យប់​មាន​អំពើ​ហិង្សា​ដោយ​សកម្មជន​របស់​គណបក្ស​មួយ​ចំនួន។

ជំនោរ​ទឹក​ទន្លេ Sunaoshi​ មាន​ល្បឿន​យ៉ាង​លឿន​បន្ទាប់​ពី​មាន​ការ​ប្រកាស​ពី​រលក​យក្ស​ស៊ូណាមី នៅ​ក្រោយ​ការ​រញ្ជួយដី​នៅ​ក្នុង​ក្រុង Tagajo ខេត្ត Miyagi ប្រទេស​ជប៉ុន។

ប៉ូលិស​ម្នាក់​បើក​ឡាន​ប៉ូលិស​ដែល​មាន​កញ្ចក់ (ផ្ទៃ​ខាង​មុខ) បែកបាក់ ក្នុង​ពេល​បាតុកម្ម​មួយ​ដោយ​អ្នក​គាំទ្រ​បេក្ខជន​ប្រធានាធិបតី Maryse Narcisse ក្នុង​ក្រុង Port-au-Prince ប្រទេស​ហៃទី កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

មនុស្ស​ម្នា​ទៅ​មើល​ទិដ្ឋភាព​នៃ​ការ​តាំង​ពិព័រណ៍ Enchanted Forest of Light នៅ​សួន Descanso ក្នុង​ក្រុង La Canada Flintridge រដ្ឋ California កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ នេះ​ជា​កន្លែង​ដែល​ដើម​ឈើ​ជាច្រើន​នឹង​ត្រូវ​គេ​បំពាក់​ភ្លើង​ចំនួន​៤៣យប់ ដោយ​រាប់​ចាប់​ពី​ថ្ងៃទី២៥ ខែវិច្ឆិកា​ដើម្បី​ប្រារព្ធ​ពិធីបុណ្យ​ប្រចាំ​រដូវ​មួយ។

ប៉ូលិល​ក្នុង​ស្រុក​របស់​រូម៉ានី​ពាក់​ពុក​មាត់​ក្លែងក្លាយ​ដើម្បី​សម្តែង​ធ្វើ​ជា​មនុស្ស​ចាស់​ម្នាក់​ក្នុង​ពេល​បាតុកម្ម​ក្នុង​ក្រុង​ Bucharest។

អ្នក​គាំទ្រ​ក្រុម Oakland Raiders (ក្រុម​កីឡា​បាល់​អោប) ទៅ​ដល់​ស្ថាត Azteca ក្នុង​ក្រុង​ម៉ិកស៊ីកូ កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។ ក្រុម Oakland Raiders នឹង​ត្រូវ​ប្រកួត​ជាមួយ​នឹង​ក្រុម Houston Texans នៅ​ស្ថាត Azteca។

Activists burn an effigy of Philippine President Rodrigo Duterte depicted as a sea monster, during a protest near congress to coincide with Duterte's state of the nation address in Manila.

បឹង​អំបិល​មួយ​ស្ថិត​នៅ​ភាគ​ខាង​កើត​ក្រុង Perth ប្រទេស​អូស្រា្តលី។

បុរស​ម្នាក់​ថត​រូប​របស់​ស្រ្តី​ម្នាក់​នៅ​ផែ Santa Monica Pier ក្នុង​ក្រុង Santa Monica រដ្ឋ Los Angeles កាលពី​ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៦។

ឥន្ទ្រី​មួយ​ក្បាល​ហើរ​កាត់​កម្មករ​ដែល​កំពុង​តែ​ប្រមូល​សារ៉ាយ​ឥត​ប្រយោជន៍​នៅ​ថ្ងៃ​ត្រជាក់ និង​ចុះ​អ័ព្ទ​មួយ​នៅ​បឹង Dal ក្នុង​ក្រុង Srinagar ប្រទេស​ឥណ្ឌា។

រូបភាព​នៃ​កាឡាក់ស៊ី NGC 3274 ទទួល​បាន​ពី​កាមេរ៉ាទី៣​នៃ​កែវយឺត​របស់​ណាសា​មួយ​ប្រភេទ​ដែល​មាន​ឈ្មោះ​ថា Hubble Space Telescope’s Wide Field Camera 3។ កាមេរ៉ា​នេះ​ជួយ​ឲ្យ​អ្នក​សិក្សា​ពី​អាកាស​ស្វែងយល់ និង​សិក្សា​ពី​គោលដៅ​ជាច្រើន​ រាប់​ចាប់​ពី​នៅ​ក្បែរ​ផ្កាយ​ ដល់​កាឡាក់ស៊ី​នៅ​ឆ្ងាយៗ។