រូបភាព​ជុំវិញ​ពិភពលោក​ ២២ វិច្ឆិកា ២០១៥

ទាហាន​បែលហ្ស៊ិក (Belgium) ដើរ​ល្បាត​នៅ​លើ​មហាវិថី​សំខាន់​មួយ​នៅ​ក្នុង​ក្រុង​ព្រុចសែល (Brussels)។ មេដឹកនាំ​ប្រទេស​លោក​ខាង​លិច​បាន​ធ្វើ​ការ​ប្រឆាំង​នឹង​ក្រុម​រដ្ឋ​ឥស្លាម​ ខណៈ​ដែល​ទីក្រុង​នេះ​ស្ថិត​ក្នុង​ការ​គំរាមកំហែង​កម្រិត​ខ្ពស់​បំផុត​ក្នុង​ថ្ងៃទី២។

អ្នក​បោះ​ឆ្នោត​ម្នាក់​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ទង់ជាតិ​របស់​ប្រទេស​អាហ្សង់ទីន (Argentine) បង្ហាញ​ប័ណ្ណ​សម្គាល់​ខ្លួន​របស់​គាត់​នៅ​កន្លែង​បោះ​ឆ្នោត​ ក្នុង​ពេល​បោះឆ្នោត​ជ្រើស​រើស​ប្រធានាធិបតី នៅ​ក្នុង​ក្រុង Buenos Aires។

ស្រ្តី​ម្នាក់​ព្យាយាម​ការពារ​កូនស្រី​របស់​គាត់​ ខណៈ​ដែល​ជន​ភៀស​ខ្លួន​ប៉ះ​ទង្គិច​ជាមួយ​នឹង​ប៉ូលិស​ក្រិក​នៅ​ក្បែរ​ភូមិ ​Idomeni ប្រទេស​ក្រិក នៅ​ក្នុង​ការ​ខំ​ប្រឹងប្រែង​ដើម្បី​ទៅ​ឲ្យ​ដល់​ព្រំប្រទល់​ប្រទេស​ម៉ាសេដ្ឋាន (Macedonia)។

ក្មេងស្រី​ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ផ្ទះ​ កម្តៅ​ខ្លួន​ជាមួយ​នឹង​ចង្រ្កាន​មួយ នៅ​ក្នុង​ស្រុក Achin ប្រទេស​អាហ្វហ្គានីស្ថាន។

ទិដ្ឋភាព​នៃ​អគារ​មួយ​ក្នុង​ចំណោម​អគារ Petronas ត្រូវ​បាន​គេ​មើល​ឃើញ​ពី​បង្អួច​នៃ​អគារ​ភ្លោះ​មួយ ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

នាយក​រដ្ឋ​មន្រ្តី​រុស្ស៊ី លោក Dmitry Medvedev ថត​រូប​ជាមួយ​អ្នក​ទេសចរ​ ខណៈ​ដែល​ពួកគេ​ដើរ​កម្សាន្ត​ក្នុង​ពេល​ទស្សនកិច្ច​របស់​លោក​ ក្នុង​ក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី សម្រាប់​កិច្ចប្រជុំ​អាស៊ី​ខាង​កើត (East Asia Summit)។

មនុស្ស​ម្នា​ដើរ​កាត់​រុក្ខជាតិ​ដែល​គ្រប​ដណ្តប់​ទៅ​ដោយ​ព្រិល​ នៅ​ឧទ្យាន Planten un Blomen ក្នុង​ក្រុង Hamburg ប្រទេស​អាល្លឺម៉ង់។

អ្នក​ជិះ​ក្របី​ធ្លាក់​ពី​លើ​ខ្នង​ក្របី ក្នុង​ពិធី​ប្រពៃណី Barapan Kebo ឬ​ការ​ប្រណាំង​ក្របី​នៅ​ក្នុង​ក្រុង Taliwang នៅ​លើ​កោះ Sumbawa ប្រទេស​ឥណ្ឌូនេស៊ី។

មនុស្ស​ម្នាក់​កាន់​ឆ័ត្រ​ នៅ​ពេល​ដើរ​កាត់​យានយន្ត​ដែល​គេ​ចត​ចោល នៅ​ពេល​មាន​ព្រិល​ធ្លាក់​ក្នុង​ក្រុង​ប៉េកាំង ប្រទេស​ចិន។

ក្មេងៗ​នៅ​លើ​ឆ្នេរ​ នៅ​ក្បែរ​មាត់​ទន្លេ Doce ដែល​មាន​ពោរពេញ​ទៅ​ដោយ​ភក់ នៅ​ក្រោយ​ទំនប់​របស់​ក្រុមហ៊ុន Vale SA និង​ក្រុមហ៊ុន BHP Billiton Ltd បាន​បែកបាក់​នៅ​លើ​ឆ្នេរ​ ក្នុង​ភូមិ Povoacao រដ្ឋ Espirito Santo ប្រទេស​ប្រេស៊ីល។

អ្នក​រត់​ប្រណាំង រាំ​លេង​ នៅ​ពែល​ដែល​ខ្លួន​ប្រឡាក់​ទៅ​ដោយ​ម្សៅ​ពណ៌​ បន្ទាប់​ពី​ចូលរួម​នៅ​ក្នុង​កម្មវិធី Color Run ក្នុង​ក្រុង​ការ៉ាកាស (Caracas) ប្រទេស​វ៉េណេស៊ុយអេឡា (Venezuela)។