រូបភាពជុំវិញពិភពលោក ២១ វិច្ឆិកា ២០១៧

បុរស​ម្នាក់​កំពុង​ដក​រូបថត​អតីតប្រធានាធិបតី​ប្រទេស​ស៊ីមបាវ៉េលោក Robert Mugabe ចេញ​ពី​ជញ្ជាំង​នៅ​ក្នុង​មជ្ឈមណ្ឌល​សន្និសីទអន្តរជាតិ​បន្ទាប់ពី​ការលាលែង​ពីតំណែង​របស់​លោក​ក្នុង​ទីក្រុង​ Harare។ លោក​ Mugabe បាន​ចុះ​ចេញ​បន្ទាប់ពី​ការ​កាន់ដំណែង​អស់រយៈពេល​៣៧​ឆ្នាំ​បែប​ផ្តាច់ការ​ឃោរឃៅត្រូវ​បាន​ផ្តួល​ដោយ​យោធា។

សមាជិក​សភា​ប្រទេស​ស៊ីមបាវ៉េ​អបអរ​សាទរ​បន្ទាប់​ពី​ប្រធានាធិបតី​ Robert Mugabe លាលែង​ក្នុង​ទីក្រុង​ Harare។

ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ Donald Trump ចូល​រួម​ក្នុង​ពិធី​ Thanksgiving ជាតិ​លើកទី​៧០​ នៅពេ​លដែល​កូនប្រុស​និង​ភរិយា​របស់​លោក​គឺ​លោកស្រី​ទី១​​ Melania Trump កំពុង​មើល​នៅ​ក្នុង​សួន​ផ្កាកុឡាប​ក្នុង​សេតវិមាន​រដ្ឋធានី​វ៉ាស៊ីនតោន។

បុរស​ម្នាក់កំពុង​គោរព​វិញ្ញាណក្ខន្ធមនុស្ស​ដែល​បាន​ស្លាប់​នៅ​ក្នុង​ការប៉ះទង្គិច​ជាមួយ​កងកម្លាំង​សន្តិសុខ​នៅ​ Independent Square ក្នុង​ទីក្រុង​ Kyiv ប្រទេស​អ៊ុយក្រែន រំឮក​ខួប​បួន​​ឆ្នាំ​នៃបាតុកម្ម​របស់​ពួកគេ។

យន្តហោះ​ Drone ដែល​បញ្ជា​ដោយ​បុគ្គលិក ក្រុមហ៊ុន Hainan Power Grid Corporation បញ្ចេញ​ផ្សែង​ដើម្បី​ដុត​សំរាម​នៅ​លើ​ខ្សែភ្លើង​ក្នុង​ទីក្រុង​ Haikou​ ខេត្ត Hainan ប្រទេស​ចិន។

ប៉ូលិស​​ឃាត់ខ្លួន​សកម្មជន​នារី​ៗមិនពាក់អាវ​ពីរនាក់ដែល​មក​ពី ក្រុម​ Femen អំឡុង​ពេល​បាតុកម្ម​ប្រឆាំង​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Petro Poroshenko និង​រដ្ឋាភិបាលក្នុង​ថ្ងៃ​សេរីភាព​នៅ​ក្បែរ​ទីស្នាក់ការកណ្តាល​របស់​រដ្ឋបាល​ប្រធានាធិបតី​នៅ​ក្បែរ​ Kyiv ប្រទេស​អ៊ុយក្រែន។

បុគ្គលិក​ពាក់​ស្បែកមុខ​រូបសត្វ​ខ្លាឃ្មុំ​ផេនដា​ប្រើ​ឧបករណ៍​ឥតខ្សែ​ដើម្បី​ចាប់ទីតាំង​ Yingxue សត្វ​ខ្លា​ឃ្មុំ​ដែល​ទទួល​បាន​ការ​បណ្តុះ​បណ្តាល​ដែល​អាច​រស់នៅ​បាន​ក្នុង​ព្រៃ​ ក្នុងខេត្ត​ Sichuan ប្រទេស​ចិន។

បុរស​ម្នាក់​ដើរ​នៅ​ខាងក្រៅ​មជ្ឈមណ្ឌល Heydar Aliyev ក្នុង​ទីក្រុង​ Baku ប្រទេស​អាស៊ែបៃហ្សង់។