រូបភាពជុំវិញពិភពលោក ២១ វិច្ឆិកា ២០១៦

បុគ្គលិក​ប្រៃសណីយ៍​អ្នកស្រី Pamela Bentley ចូក​ព្រិល​នៅ​ពី​មុខ​ប្រៃសណីយ៍​មួយ​ក្នុង​ក្រុង Grafton រដ្ឋ​ញូវយ៉ក។

ស្រី្ត​វ័យ​ចំណាស់​ម្នាក់​យំ​សោក​នៅ​កន្លែង​រំឮក​វិញ្ញាណក្ខន្ធ​សកម្មជន​ Maidan ដែល​ត្រូវ​បាន​សម្លាប់​នៅ​អំឡុងពេល​ពិធី​ប្រារព្ធ​ខួប​លើក​ទី​បីនៃ​បដិវត្តន៍​ Euromaidan ដែល​បាន​ធ្វើ​ឡើង​នៅ​កណ្តាល​ក្រុង​កៀវ ប្រទេស​អ៊ុយក្រែន។

សមាជិក​នៃ​ក្រុម​ទូកក្តោង «Skipper» ដោយ​ស្លៀកពាក់​ជា Ded Moroz ដែល​នៅ​រុស្ស៊ី​ត្រូវ​បាន​ប្រៀបផ្ទឹម​ទៅ​នឹង​តាណូអែល និង​ចៅ​ស្រី Snegurochka (Snow Maiden) ជិះ​ទូក​ក្តោង​តាម​បណ្តោយ​ទន្លេ Yenisei ខាង​ក្រៅ​ក្រុង Krasnoyarsk ប្រទេស​រុស្ស៊ី។ 

ស្រ្តី​ជនជាតិ Sami ម្នាក់​មក​ពី Vilhelmina Norra Sameby មើល​សត្វ​រមាំង​ទឹកកក​ជិត​ភូមិ Dikanaess ចម្ងាយ​ប្រមាណ​ ៨០០ គីឡូម៉ែត្រ​ ភាគ​ពាយព្យ​ ប្រទេស​ស៊ុយអែត។

កីឡាករ​វាយ​តេន្នីស​អង់គ្លេស​លោក Andy Murray ធ្វើ​ការ​អបអរសាទរ​ជាមួយ​នឹងពានរង្វាន់​ បន្ទាប់​ពី​ឈ្នះ​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​ផ្នែក​បុរស​នៃ​ការ​ប្រកួត​វាយ​តេន្នីស ATP World Tour Finals នៅ​ក្រុង​ឡុងដ៍ នា​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។

បុរស​ម្នាក់​ ដែល​មាន​ពាក់​ស្រោម​មុខ​​ចូលរួម​នៅ​ក្នុង​ពិធី​បុណ្យ​រំឮក​ដល់ San Jeronimo ក្នុង​ក្រុង Masaya ប្រទេស​នីការ៉ាហ្គា កាល​ពី​ថ្ងៃ​ទី២០ ខែ​វិច្ឆិកា ឆ្នាំ​២០១៦។ 

យុទ្ធជនម្នាក់​មក​ពី​ក្រុង «Kataeb Babaylon» ដែល​ជា​ក្រុម​យុទ្ធជន​កាន់​សាសនា​គ្រឹស្ត ដែល​ចូលរួម​ប្រយុទ្ធ​ជាមួយ​នឹង​ក្រុម​យុទ្ធជន​និកាយ​ស៊ីអ៊ីត Hashd Shabi ក្នុង​ក្រុង Ali Rash ភាគ​អាគ្នេយ៍​ក្រុង​ Mosul ប្រទេស​អ៊ីរ៉ាក់។

អ្នក​លក់​ខ្ទឹម​បារាំង​ម្នាក់​អង្គុយ​រង់ចាំ​អ្នក​ទិញ​នៅ​ផ្សារ​លក់​ខ្ទឹម​បារាំង​ដុំ​នៅ​ក្រុង Bengaluru ប្រទេស​ឥណ្ឌា។

ស្រ្តី​ម្នាក់​ត្រូវ​បាន​សាច់​ញ្ញាតិ​លួង​ចិត្ត ខណៈ​ពេល​កំពុង​យំ​សោក​ បន្ទាប់​ពី​ផ្ទះ​របស់​គាត់​ត្រូវ​បាន​អគ្គីភ័យ​ឆាប​ឆេះ​នៅ​ក្រុង Srinagar ប្រទេស​ឥណ្ឌា។

ស្រ្តី​ម្នាក់​ថត​រូប​សែលហ្វី​ជាមួយ​នឹង​ស្លឹក​ដើម​ Gingko ពណ៌​លឿង នៅ​តំបន់​ Jingu Gaien ផ្នែក​ខាង​ក្រៅ​នៃ​សួន Meiji Jingu Shrien ក្នុង​ក្រុង​តូក្យូ ប្រទេស​ជប៉ុន។

បុរស​ជនជាតិ​អេហ្ស៊ីប​ម្នាក់​ទូល​នំប៉័ង​ពេល​កំពុង​ជិះ​កង់ នៅ​ក្រុង​គែរ។